ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ម៉ិចស៊ីកូ​សម្រេច​បិទ​ការ​ប្រើប្រាស់​ផ្លា​ស្ទិ​ក

4 ឆ្នាំ មុន

តាម​ប្រភព​ពី Vietnam News បានឱ្យ​ដឹង​ថា សភា​ម៉ិ​ក​ស៊ិ​កបាន​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ហាមឃាត់​ជំនួញ​ពី​ការ​ទិញ​លក់​ឬ​ផ្តល់​ឱ្យ​អតិថិជន​នូវ​ផលិតផល​ប្លា​ស្ទិ​ក ដែល​ជា​ការ​ផ្លាស់​ប្តូរ​សំខាន់​មួយ​សម្រាប់​រដ្ឋធានី​ ដែល​និយម​ប្រើប្រាស់​វា​។ សមាជិក​សភា​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការ​ហាមឃាត់​ដែល​នឹង​អនុវត្ត​ជា​ធរមាន…

តាម​ប្រភព​ពី Vietnam News បានឱ្យ​ដឹង​ថា សភា​ម៉ិ​ក​ស៊ិ​កបាន​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ហាមឃាត់​ជំនួញ​ពី​ការ​ទិញ​លក់​ឬ​ផ្តល់​ឱ្យ​អតិថិជន​នូវ​ផលិតផល​ប្លា​ស្ទិ​ក ដែល​ជា​ការ​ផ្លាស់​ប្តូរ​សំខាន់​មួយ​សម្រាប់​រដ្ឋធានី​ ដែល​និយម​ប្រើប្រាស់​វា​។

សមាជិក​សភា​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការ​ហាមឃាត់​ដែល​នឹង​អនុវត្ត​ជា​ធរមាន នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២០ ឬ ខែមករា ឆ្នាំ​២០២១ រួម​បញ្ចូល​ទាំង​ផលិតផល​ដូច​ជា ថង់​ប្លា​ស្ទិ​ក​មិន​រលួយ ទុ​យ​យោ​បឺត គ្រឿង​តុបតែង កញ្ចប់​កាហ្វេ​ជាដើម​។ គេ​ចាត់​ទុក​ផលិតផល​ទាំងនេះ ជា​មូលហេតុ​នាំ​ឱ្យ​មាន​បញ្ហា​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។

វា​បាន​ធ្វើ​ឱ្យ​ទីក្រុង ដែល​មាន​ប្រជាជន​ចំនួន ៩​លាន​នាក់ ស្ថិត​នៅ​ជួរ​មុខ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាស​កល ដើម្បី​ការពារ​បរិស្ថាន​និង​ទប់ស្កាត់​បរិមាណ​ប្លា​ស្ទិ​ក ដែល​គេ​យក​ទៅ​ចោល​នៅ​មហាសមុទ្រ​ផែនដី​ចំនួន ៨​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ៗ​។

អ្នក​តាក់តែង​ច្បាប់​បាន​និយាយ​ថា ឥឡូវនេះ​ពួក​គេ​នឹង​បើក​ការ​ជជែក​ដេញដោល​លើ​កញ្ចប់​ចំណាយ ដើម្បី​ជួយ​ឱ្យ​ក្រុមហ៊ុន​ផ្លាស់​ប្តូរ​ផលិតកម្ម និង​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​របស់​ពួក​គេ​ឆ្ពោះទៅ​រក​សម្ភារៈ​ដែល​អាច​រំលាយ​បាន​នៅ​ពេល​បោះចោល ​៕

អត្ថបទសរសេរ ដោយ