ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ក្រីក្រ​សម្រាលកូន​ធ្លាក់ឈាម​ច្រើន​ទទួល​បាន​អំណោយ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ ថវិកា​របស់​សប្បុរសជន​ចំនួន​២.៣៤០.០០០​រៀល​ត្រូវ​បាន​យក​ទៅ​ប្រគល់​ជូន​ដល់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ ដែល​សំរាលកូន ហើយ​ធ្លាក់ឈាម​ច្រើន និង​ជា​គ្រួសារ​ក្រីក្រ រស់នៅ​ក្នុងស្រុក​ពេ​ជ្រា​ដា…

ខេត្តមណ្ឌលគិរី ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ ថវិកា​របស់​សប្បុរសជន​ចំនួន​២.៣៤០.០០០​រៀល​ត្រូវ​បាន​យក​ទៅ​ប្រគល់​ជូន​ដល់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ ដែល​សំរាលកូន ហើយ​ធ្លាក់ឈាម​ច្រើន និង​ជា​គ្រួសារ​ក្រីក្រ រស់នៅ​ក្នុងស្រុក​ពេ​ជ្រា​ដា ខ្វះ​លទ្ធភាព​ក្នុង​ការ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ខេត្តកំពង់ចាម ។

ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោក ណ​យ ច័ន្ទ​តារា អនុប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត តំណាង​ឱ្យ​លោក ឈឹ​ម កាន ប្រធាន បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​ថវិកា​របស់​សប្បុរសជន ដែល​បាន​មក​ពី ស​.​ស​.​យ​.​ក ខេត្ត​-​ក្រុង​និង​ស្រុក ដោយ​មានការ​ខិតខំ​យកចិត្តទុកដាក់ និង​កៀរគរ​បន្ថែម​របស់​លោក អ៊ា​ន ស៊ា​ង​អន នាយក​ប្រតិបត្តិ ស​.​ស​.​យ​.​ក ស្រុក​ពេ​ជ្រា​ដា ។

ក្នុង​នោះ លោក ណ​យ ច័ន្ទ​តារា ក៏​បាន​បរិច្ចាគ​ឈាម​ផ្ទាល់ខ្លួន ដើម្បី​ជួយ​ដល់​ស្ត្រី​ដែល​សំរាលកូន ហើយ​ធ្លាក់ឈាម​ច្រើន ឈ្មោះ ខាន់ សុ​ឡា អាយុ​១៩​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​។

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តមណ្ឌលគិរី ដែល​ជា​និច្ចកាល តែង​ខិតខំ​យកចិត្តទុកដាក់​ចុះ​ដោះស្រាយ​រាល់​ទុក​លំបាក់​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានការ​ខ្វះខាត ទីទ័ល​ក្រ ចាស់ជរា ក្មេង​កំព្រា និង​គ្រួសារ​ជួប​បញ្ហា​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ