ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​តែ​ទាំងនេះ អាច​ជួយ​សម្រួល​​ការ​ឈឺ​ចាប់​​ពេល​មក​រដូវ​បាន

4 ឆ្នាំ មុន

តើ​អ្នកជា​ស្ត្រី​ម្នាក់​ដែល​ងាយ​នឹង​ជួប​អាកា​រៈ​ឈឺចាប់​បែប​រមួល​ៗ​ក្នុង​ពោះ​ក្នុង​ពេល​មក​រដូវ​មែន​ទេ? ដូច្នេះ​អ្នក​កំពុង​តែ​រក​អូស​ប្រទះ​ចង្ក្រានហ្គាស​ហើយ ព្រោះថា ខ្ញុំ​នឹង​បង្ហាញ​អំពី​ប្រសិទ្ធភាព​របស់​តែ​មួយ​ចមនួន​ដែល​អាច​ជួយ​អ្នក​បំបាត់​ការ​ឈឺចាប់​បែប​នេះ​បាន​ច្រើន​បំផុត​បាន​។ ការ​ឈឺចាប់​បែប​រមួល​ៗ​ដែល​កើតឡើង​ក្នុង​ពេល​មក​រដូវ បណ្តាល​មក​ពី​អ​តុល្យភាព​អ័រម៉ូន ដែល​ធ្វើ​ឲ្យ​សាច់ដុំ​របស់​ស្បូន​កន្ត្រាក់​ដោយ​មិន​ចាំបាច់ និង​មិន​អាច​គ្រប់គ្រង​បាន​។ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺថា ការ​អ​តុល្យភាព​អ័រម៉ូន​បែប​នេះ…

តើ​អ្នកជា​ស្ត្រី​ម្នាក់​ដែល​ងាយ​នឹង​ជួប​អាកា​រៈ​ឈឺចាប់​បែប​រមួល​ៗ​ក្នុង​ពោះ​ក្នុង​ពេល​មក​រដូវ​មែន​ទេ? ដូច្នេះ​អ្នក​កំពុង​តែ​រក​អូស​ប្រទះ​ចង្ក្រានហ្គាស​ហើយ ព្រោះថា ខ្ញុំ​នឹង​បង្ហាញ​អំពី​ប្រសិទ្ធភាព​របស់​តែ​មួយ​ចមនួន​ដែល​អាច​ជួយ​អ្នក​បំបាត់​ការ​ឈឺចាប់​បែប​នេះ​បាន​ច្រើន​បំផុត​បាន​។

ការ​ឈឺចាប់​បែប​រមួល​ៗ​ដែល​កើតឡើង​ក្នុង​ពេល​មក​រដូវ បណ្តាល​មក​ពី​អ​តុល្យភាព​អ័រម៉ូន ដែល​ធ្វើ​ឲ្យ​សាច់ដុំ​របស់​ស្បូន​កន្ត្រាក់​ដោយ​មិន​ចាំបាច់ និង​មិន​អាច​គ្រប់គ្រង​បាន​។ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺថា ការ​អ​តុល្យភាព​អ័រម៉ូន​បែប​នេះ ច្រើន​តែ​ធ្វើ​ឲ្យ​អ្នកមាន​អាកា​រៈ​ឈឺចាប់​កាន់តែ​ខ្លាំង​ថែម​ទៀត​។ ខាងក្រោម​នេះ​គឺជា​តែ​ធម្មជាតិ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ប្រសិទ្ធភាព​ជួយ​សម្រួល​ដល់​ការ​ឈឺចាប់​ដោយសារ​តែ​ការ​មក​រដូវ​៖

តែ​ខ្ញី

វា​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​ដែល​ថា តែ​ខ្ញី​គឺជា​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​មួយ​ប្រភេទ​សម្រាប់​អាកា​រៈ​ក្រហាយ​ដើម​ទ្រូង និង​ឈឺពោះ ដែល​បណ្តាល​មក​ពី​ក្រពះ​មិន​កិន​បាន​ល្អ ឬ​ច្រាល​អាស៊ីត​ពី​ក្រពះ​។ វា​ក៏​ពេញ​និយម​បំផុត​ដែ​ឬ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដូច​ជា ចង្អោ ក្អួត ចាញ់កូន ពុល​ឡាន និង​រាករូស​។ តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ការ​ដែល​ញ៉ាំ​តែ​ខ្ញី​រហូត​ដល់ ៣​ពែង​ក្នុង​មួយ​ថ្ងៃ អាច​បន្ថយ​ការ​ឈឺចាប់​បែប​រមួល​ធ្ងន់ធ្ងរ​បាន​។ តែ​ខ្ញី​ក៏​អាច​ជួយ​អាកា​រៈ​នៃ​ការ​ធ្លាក់ឈាម​ច្រើន​ៗ​ផង​ដែរ​។

តែ​បៃតង

កុំ​បារម្ភ​អី​បើសិនជា​អ្នក​មិន​អាច​រកតែ​ខ្ញី​ញ៉ាំ​បាន​នោះ​។ នេះ​ដោយសារ​តែ​វា​នៅ​មាន​តែ​មួយ​ប្រភេទ​ទៀត​ដែល​ស្រួល​រក​ក្នុង​ការ​ទទួលទាន នោះ​គឺ​តែ​បៃតង​។ ការ​ញ៉ាំ​តែ​បៃតង​អាច​ជា​រឿង​មាន​ប្រយោជន៍​ដោយ​សារ​តែ​វា​អាច​ជួយ​ដោះស្រាយ​ការ​រលាក បូក​រួម​នឹង​ជួយ​សម្រួល​ដល់​អារម្មណ៍​តក់ស្លុត និង​ស្ត្រេ​ស ដែល​កើតឡើង​ពី​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ខ្លាំង​ៗ​ទៀត​ផង​។​​

តែ​ខ្ញី​ក៏​ល្អ​ក្នុង​ការ​បំបាត់​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​ទាក់ទង​នឹង​ការ​មក​រដូវ​ដែរ ដោយ​ភាគច្រើន​ជា​ការ​ហើមពោះ​តែ​ម្តង​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ