ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​នាំ​ចូល​ពី​វៀតណាម​នូវ​តែ​មាន​លំហូរ​ចូល​មក​ដល់​ក្រុង​កំពង់ចាម​ដដែល

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​វៀតណាម​នោះ​គេបាន​សង្កេត​ឃើញ​ស្ថាប័ន​ជំនាញ​បាន​សហការ​ជាមួយនឹង​សមត្ថកិច្ច​នានា នៅ​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ធ្វើការ​បង្ក្រាប​ទប់ស្កាត់​មិន​ឲ្យ​នាំ​ចូល​ជ្រូក​មក​កម្ពុជា ។ ទោះជា​បែប​នេះ​ក្តី​ក៏​មាន​ជ្រូក​ត្រូវ​បាន​ក្រុម​ឈ្មួញ​ប្រើប្រាស់​គ្រប់​រូបភាព​ដោយ​បន្លំ​ដឹក​តាម​ម៉ូតូ​ចូល​មក​ដល់​ក្រុង​កំពង់ចាម ដើម្បី​យក​ទៅ​កាប់​សាច់​លក់​នៅ​តាម​ទី​សត្តឃាត​មួយ​ចំនួន ។ តាម​ប្រភព​ឲ្យ​ដឹង​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​មាន​ឈ្មួញ​ម្នាក់​បាន​ដឹក​ជ្រូក​ចំនួន​២​ក្បាល​ដែល​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​ចេញពី​ស្រុក​ពញាក្រែក…

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​វៀតណាម​នោះ​គេបាន​សង្កេត​ឃើញ​ស្ថាប័ន​ជំនាញ​បាន​សហការ​ជាមួយនឹង​សមត្ថកិច្ច​នានា នៅ​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ធ្វើការ​បង្ក្រាប​ទប់ស្កាត់​មិន​ឲ្យ​នាំ​ចូល​ជ្រូក​មក​កម្ពុជា ។ ទោះជា​បែប​នេះ​ក្តី​ក៏​មាន​ជ្រូក​ត្រូវ​បាន​ក្រុម​ឈ្មួញ​ប្រើប្រាស់​គ្រប់​រូបភាព​ដោយ​បន្លំ​ដឹក​តាម​ម៉ូតូ​ចូល​មក​ដល់​ក្រុង​កំពង់ចាម ដើម្បី​យក​ទៅ​កាប់​សាច់​លក់​នៅ​តាម​ទី​សត្តឃាត​មួយ​ចំនួន ។

តាម​ប្រភព​ឲ្យ​ដឹង​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​មាន​ឈ្មួញ​ម្នាក់​បាន​ដឹក​ជ្រូក​ចំនួន​២​ក្បាល​ដែល​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម​ចេញពី​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​បាន​ដឹក​ឆ្លងស្ពាន​គី​ហ្ស៊ុ​ណា​ឆ្លង​ចូល​មកដល់​ក្រុង​កំពង់ចាម​ដោយ​បាន​ជិះ​ផុត​ពីមុខ​ផ្ទះ​មេ​ឆ្នោត​ម្នាក់​នៅ​ម្តុំ​ក្បាលស្ពាន​ត្រូវ​បាន​ក្រុម​មន្ត្រី​ប​សុពេទ្យ​ខេត្ត​បាន​ចាប់​ឃាត់​មិន​ឲ្យ​យក​ទៅ​កាប់​សាច់​លក់​លើ​ទីផ្សារ​ទេ​។

តាម​ប្រភព​ដដែល​បន្ត​ថា ក្នុង​ពេល​ដែល​ចាប់​យក​ជ្រូក​នោះ​ត្រូវ​បាន​ឈ្មួញ​ម្ចាស់​ជ្រូក​បាន​និយាយ​សុំ​អង្វកុំ​ឲ្យ​ចាប់​យក​ទៅ​ណា តែ​មិន​ត្រូវ​បាន​មន្ត្រី​បសុពេទ្យ​យល់ព្រម​នោះ​ទេ ដោយ​កន្លង​មក​ធ្លាប់​បាន​ណែនាំដល់​អ្នក​ដឹក​ជ្រូក​ឲ្យ​បញ្ឈប់​សកម្មភាព​ការ​ដឹក​ជ្រូក​ពី​វៀតណាម​ចូល​មក​ក្រុង​កំពង់ចាម​តែ​ឈ្មួញ​រូប​នោះ​នូវ​តែ​ផ្គើន​ក៏​បាន​ចាប់​យក​ជ្រូក​តែ​ម្តង ។ ក្រោយ​ពី​បាន​ចាប់​យក​ជ្រូក​ទាំង​ម៉ូតូ​ឈ្មួញ​នោះ​មានការសោកស្តាយ​ដោយ​បាន​លើក​ហេតុផល​ថា គាត់​បាន​ចំណាយ​លុយ​ទិញ​ជ្រូក​២​ក្បាល​ស្មើ​ជាង​២០០គីឡូក្រាម អស់​លុយ​ជាង​២​លាន​រៀល ខាត​ទាំង​ដើម និង​ម៉ូតូ​ទៀត ។ មានការ​លើក​ឡើង​ថា មូលហេតុ​ដែល​ជ្រូក​ដឹក​តាម​ម៉ូតូ​ហូរ​ចូល​មក​ដល់​ក្រុង​កំពង់ចាម​បាន អាច​ជា​ការ​ខ្វះចន្លោះ​ប្រហោង​របស់​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ​ក៏​ថា បាន​ដែរ ។

លោក​ស៊ឹ​ម ថាវរៈ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ ឧសភា ២០១៩​ថា ចាប់តាំងពី​ពេល​ដែល​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​វៀតណាម​ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ខេត្តកំពង់ចាម ត្បូងឃ្មុំ និង​ខេត្តព្រៃវែង បាន​ពង្រីក​វិសាលភាព​ដោយ​បាន​ពង្រីក​ដែន ដើម្បី​តាម​បង្ក្រាប​មិន​ឲ្យ​មានការ​នាំ​ជ្រូក​ចូល​ពី​វៀតណាម ។ សម្រាប់​នៅ​ខេត្តកំពង់ចាម​វិញ​បង្ក្រាប​បាន​ចំនួន​ជាង​១០០​ក្បាល ហើយ​បាន​ធ្វើតេស្ត​យក​ឈាម​ទៅ​ពិនិត្យ​មិនឃើញ​មាន​មេរោគ​តែ​ក៏​បាន​ផាកពិន័យ​ជ្រូក​ដឹក​១​រថយន្ត​ចំនួន​ពី​១០​ទៅ​១៥​លាន​រៀល ។ ហើយ​ជ្រូក​ដែល​ចាប់​លើក​ចុង​ក្រោយ​នឹង​បូម​ឈាម​ទៅ​ពិនិត្យ​បន្តបន្ទាប់​ទៀត រូប​លោក​នឹង​ប្តេជ្ញា​ចិត្ត​ទប់ស្កាត់​បង្ក្រាប​ជ្រូក​បន្ត​ទៀត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ