ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្សា​តូរ្យ​តន្ត្រី​ពី​វ័យ​កុ​មារ​ភាព​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សោតវិញ្ញាណ

10 ឆ្នាំ មុន

ការ​សិក្សា​ទ្រង់​ទ្រាយ​តូច​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​សាកល​វិទ្យា​ល័យ​ Northwestern University នៅ​រដ្ឋ​អុី​លី​ណយ​ សហរដ្ឋ​អា​មេរិក​លើ​មនុស្ស​៤៤នាក់​បាន​បង្ហាញ​ថា ការរៀន​លេង​ឧបករណ៍​តន្ត្រី​ណា​មួយ​ក្នុង​វ័យ​កុ​មារ​ភាព​គឺ​ជួយ​រក្សា​ខួរ​ក្បាល​ជា​ពិ​សេស​ផ្នែក​សោត​វិញ្ញាណ​ឱ្យ​នៅ​មុត​ស្រួច​ដដែល​ពេល​ឈាន​ចូល​ដល់​វ័យចំ​​ណាស់ ។

អ្នក​វិទ្យាសាស្ត្រ​ដដែល​បាន​ពន្យល់​ថា នៅ​ពេល​បុរសឬ​ស្ត្រី​កាន់​តែ​ចំ​ណាយ​ពេល​ច្រើន​រៀន​លេង​ឧបរណ៍​តន្ត្រី​ណា​មួយ​ក្នុង​យុវវ័យ​ នោះ​បណ្តា​កោ​សិ​កា​ប្រសាទ​ក្នុង​ខួរ​ក្បាល​របស់គេ​ឆ្លើយតប​ទៅ​នឹង​សំ​ឡេង​កាន់​តែ​រហ័ស​ជាង​មុន ។ អ្នក​វិទ្យា​សាស្ត្រ​​​បាន​ថ្លែង​ថា ៖ «លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​ចង្អុល​បង្ហាញ​ពី​សារៈ​សំ​ខាន់​នៃ​ការ​សិក្សា​តន្ត្រី​សម្រាប់​ក្មេង​ៗ​​នា​ពេល​បច្ចុប្បន្ន​និង​សម្រាប់​ការរស់​នៅ​ប្រ​កប​ដោយ​សុខ​ភាព​រាប់​ទសវត្ស​ទៅ​មុខ» ។ Nina Kraus​សមា​ជិក​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ធ្លាប់​បាន​បង្ហាញ​ពី​មុន​មក​ថា បណ្តា​ជន​ចូល​និវត្តន៍​ពី​ការ​ងារ​ដែល​ផ្សារ​ភ្ជាប់​ជីវិត​​របស់​ខ្លួន​ជា​មួយ​ឧបករ​ណ៍​តន្ត្រី​ណា​មួយ​ពេញ​មួយ​ជី​វិត​គឺ​មាន​ភាព​រហ័ស​រហួន​ក្នុង​ការ​ចាប់​យក​សំ​ឡេង​នៅ​ជុំ​វិញ​ខ្លួនជាង​អ្នក​មិន​លេង​ឧបករណ៍​តន្ត្រី​ ។

ដោយឡែក Michael Kilgard អ្នក​វិទ្យា​សាស្ត្រ​ផ្នែក​ខួរ​ក្បាល​សាកល​វិទ្យា​ល័យ Texas University​ បានថ្លែង​ថា​ ៖ «ភាព​​លឿន​រហ័ស​កន្លះ​វិ​នា​ទី​ហាក់​មិន​ច្រើន​ទេ ប៉ុន្តែ​សម្រាប់​ខួរ​ក្បាល​គឺ​វា​ងាយ​នឹង​ឆាប់​ទទួល​ដឹង​បំ​ផុត​ចំពោះ​កាលវេលា​ ហើយ​ភាព​រហ័ស​កន្លះ​វិនា​ទី​ដែល​​បូក​បញ្ចូល​គ្នា​លើ​សរសៃ​ប្រ​សាទ​រាប់​លាន​ពិត​ជា​អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​មួយ​ក្នុង​ជី​វិត​វ័យ​ចាស់» ។​ ឯការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេង​ទៀត​សុទ្ធ​តែ​បាន​បង្ហាញ​ថា សិក្សា​ឧបករណ៍​តន្ត្រី​ជួយ​ជំ​រុញ​ភាព​វៃ​ឆ្លាត​ដល់​ខួរ​ក្បាល ៕