ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​​ទាន​សាច់​​ច្រើ​ន​​បង្កើន​​​អត្រា​​កើត​​ជំងឺ​​ទឹក​​នោ​ម​​ផ្អែម​​ប្រភេទ​​២ បង្ការជំងឺទឹកនោមផ្អែម​ត្រូវរក្សាទម្ងន់​ខ្លួន​ក្នុង​កម្រិត​ធម្មតា​តាម​​រយៈ​ការ​​ទទួល​​ទាន​​បន្លែ​​

10 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រ​ទេស​បា​រាំង​បាន​បង្ហាញ​ថា បណ្តា​ជន​ដែល​និយម​ទទួល​ទាន​សាច់​​ជា​ប្រ​ចាំ​ប្រ​ឈម​នឹង​ការ​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ខ្ពស់​បំ​ផុត បើ​ទោះ​ជា ពួក​គេ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ។

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រ​ទេស​បា​រាំង​បាន​បង្ហាញ​ថា បណ្តា​ជន​ដែល​និយម​ទទួល​ទាន​សាច់​​ជា​ប្រ​ចាំ​ប្រ​ឈម​នឹង​ការ​កើត​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​ខ្ពស់​បំ​ផុត បើ​ទោះ​ជា ពួក​គេ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ។

សាច់​គឺ​ជា​ប្រ​ភេទ​អា​ហារ​ដែល​បង្កើត​​ទៅ​ជា​សារ​ធាតុ​អា​ស៊ីដ​ច្រើន​លើស​លប់​​បន្ទាប់​ពី​ត្រូវ​បាន​រំ​លាយ​​ក្នុង​​រាង​កាយ​ ពោល​គឺ​ផ្ទុយ​គ្នា​ពី​កា​ហ្វេ  បន្លែ​និង​ផ្លែ​ឈើ​ដែល​បង្កើត​សារ​ធាតុ​អា​ស៊ីដ​តិច​តួច​​បំ​ផុត​ក្រោយ​ពី​វា​ត្រូវ​បាន​រំ​លាយដោយ​រាង​កាយ​​ដូច​គ្នា ។ ការ​អង្កេត​តាម​ដាន​រយៈ​ពេល​១៤​ឆ្នាំ​ទៅ​លើ​ស្ត្រី​៦​ម៉ឺន​៦​ពាន់​៤៨៥​នាក់​បង្ហាញ​ថា ក្រុម​ដែល​ទទួល​ទាន​បណ្តា​អា​ហារ​បង្កើត​ជា​សារ​ធាតុ​អា​ស៊ីដ​ច្រើន​ គឺ​៥៦​ភាគ​រយ​ប្រ​ឈម​នឹង​ការ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ធៀប​នឹង​ក្រុម​ដែល​ទទួល​ទាន​តិច​បំ​ផុត ។

មាន​ការ​ពន្យល់​ថា ​វត្ត​មាន​អា​ស៊ីដ​ច្រើន​​អាច​បង្កើន​ហា​និភ័យ​ពី​ជំ​ងឺ​ទឹក​នោម​ផ្អែម​ ក៏​ព្រោះ​ ​វា​បាន​បង្ក​ការ​លំ​បាក​ដល់​រាង​កាយ​ក្នុង​ការ​បម្លែង​សារ​ធាតុ​ស្ករ​ពី​បណ្តា​អា​ហារ​ដែល​យើង​ទទួល​ទាន​ឱ្យ​ទៅ​ជា​ថាមពល ។

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​វេជ្ជ​សាស្ត្រ INSERM ក្រុង​ប៉ា​រីស​ ប្រ​ទេស​បា​រាំង​បាន​ថ្លែង​ថា​  បើ​ទោះ​ជា​ក្រូច​ពោធិ៍​សាត់​និង​ក្រូច​ឆ្មា​​រ​សម្បូរ​ដោយ​សារ​ធាតុ​អា​ស៊ីដ​​យ៉ាង​ច្រើន​លើស​លប់​ ប៉ុន្តែ​សារ​ធាតុ​នេះ​​​ត្រូវ​បាន​កាត់​បន្ថយ​អស់​មួយ​ចំ​នួន​ធំ​បន្ទាប់​ពី​ត្រូវ​បាន​រំ​លាយ​ដោយ​រាង​កាយ ។ ពួក​គេ​បាន​បន្ត​ថា​៖«ផ្ទុយ​ពី​ជំ​នឿ​ដែល​មាន​ជា​ទូ​ទៅ បណ្តា​ផ្លែ​ឈើ​ស្ទើរ​ទាំង​អស់​ក្នុង​នោះ​មាន​ដូចជា ផ្លែ​ប៉ោម ផ្លែ​ប៉ែស​ ផ្លែ​ព័រ​  ចេក ក្រូច​ពោធិ៍សាត់​ និង​ក្រូច​ឆ្មា​រ​គឺ​សុទ្ធតែ​ត្រូវ​កាត់​បន្ថយ​សារ​ធាតុ​អា​ស៊ីដ​នៅ​ពេល​ដែល​វា​បាន​ឆ្លង​កាត់​ការរំ​លាយ​ដោយ​រាង​កាយ ​ទោះ​​ជា​យ៉ាង​នេះ​ក្តី​ អ្នក​ជំ​នាញ​ខាង​ជំ​ងឺ​ទឹក​នោម​ផ្អែម​អង់​គ្លេស​ វេជ្ជ​បណ្ឌិត​ Richard Elliott ​បាន​ថ្លែង​ថា​ ការ​សិក្សា​បន្ថែម​ទៀត​លើ​បញ្ហា​ខាង​លើ​គួរ​តែ​ធ្វើ​បន្ត​ ។ លោក​បន្ត​ថា​៖«ពិត​ណាស់​ អ្វី​ដែល​យើង​បាន​ដឹង​បច្ចុប្បន្ន​នេះ​គឺ​ថា វិធី​ល្អ​បំផុត​បង្កា​រជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២​គឺ​រក្សា​​ទម្ងន់​ខ្លួន​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ធម្ម​តា​តាម​រយៈ​ការ​ហាត់​ប្រាណ​និង​ទទួល​ទាន​របប​អា​ហារ​ដែល​សម្បូរ​ដោយ​បន្លែ​-ផ្លែ​ឈើ​ ប៉ុន្តែ​ មាន​ខ្លាញ់ ស្ករនិង​អំបិល​តិច »៕