ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​ផ្លែ​បឺរី​ពិត​ជា​ផ្តល់​​អត្ថប្រយោជន៍​ប្រឆាំង​នឹង​ជំងឺ​បេះ​ដូង​-​ទឹក​នោម​​ផ្អែម​បាន​មែន​​ទេ​ ?

10 ឆ្នាំ មុន

ការ​ទទួល​ទាន​ផ្លែ​បឺ​រី​ព្រៃ​ជា​ពិ​សេស​បឺ​រី​ពណ៌​ខ្មៅ​មួយ​កូន​ចាន​តូច​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ការ​ពារ​ប្រ​ឆាំង​នឹង​ជំ​ងឺ​មួយ​ចំ​នួន​ក្នុង​នោះ​ មាន​ដូចជា​​ជំ​ងឺ​ទឹក​នោម​ផ្អែម ជំ​ងឺ​បេះ​ដូង​និង​ការ​ធាត់​លើស​ទម្ងន់​ ។

ការ​ទទួល​ទាន​ផ្លែ​បឺ​រី​ព្រៃ​ជា​ពិ​សេស​បឺ​រី​ពណ៌​ខ្មៅ​មួយ​កូន​ចាន​តូច​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ការ​ពារ​ប្រ​ឆាំង​នឹង​ជំ​ងឺ​មួយ​ចំ​នួន​ក្នុង​នោះ​ មាន​ដូចជា​​ជំ​ងឺ​ទឹក​នោម​ផ្អែម  ជំ​ងឺ​បេះ​ដូង​និង​ការ​ធាត់​លើស​ទម្ងន់​ ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ University of Maine សហរដ្ឋ​អា​មេរិក​បាន​អះ​អាង​ថា ការ​ទទួល​ទាន​ផ្លែ​បឺ​រី​ទៀង​ទាត់​រយៈ​ពេល​៨​សប្តាហ៍​អាច​ធ្វើ​ឱ្យ​ល្អប្រ​សើរ​ឬ​ទប់​ស្កាត់​បាន​នូវ​លក្ខខណ្ឌ​វេជ្ជ​សាស្ត្រ Metabolic Syndrome ។ Metabolic Syndrome គឺ​សំ​ដៅ​ទៅ​លើ​បុគ្គល​ដែល​ធាត់​ខ្លាំង​ហើយ​មាន​ជំ​ងឺ​លើស​ឈាមនិង​ជំ​ងឺ​ទឹក​នោម​ផ្អែម ។ បុគ្គលកើតមាន​​លក្ខខណ្ឌ​ Metabolic Syndrome អាច​ជួប​​ហា​និភ័យ​ខ្ពស់​ពី​ជំ​ងឺ​បេះ​ដូង​  ជំ​ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​និង​​​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​ដែល​ប៉ះ​ពាល់​ដល់​សរសៃ​ឈាម ។ ជា​ទូ​ទៅ​ ជំ​​ងឺ​បេះ​ដូង​  ជំ​ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​និង​ការ​ធាត់លើស​ទម្ងន់​សុទ្ធ​តែ​អាច​ធ្វើ​ឱ្យ​ខូច​ដល់​សរសៃ​ឈាម​ ។ ប៉ុន្តែ​ប្រ​សិន​ជា​បុគ្គល​ម្នាក់​កើត​មាន​ជំ​ងឺ​ទាំង​៣​នេះ​ក្នុង​ពេល​តែ​មួយ​ អត្រា​គ្រោះ​ថ្នាក់​ពិត​ជា​ធ្ងន់​ធ្ងរ ។​

Dorothy Klimis-Zacas ​សាស្ត្រា​ចារ្យ​អា​ហារ​បំ​ប៉ន​នៅ​សាកល​វិទ្យា​ល័យ University of Maineបាន​ថ្លែង​ថា​៖«Metabolic Syndromeគឺ​ជា​ក្រុម​នៃ​បណ្តា​កត្តា​ប្រ​ឈម​ដែល​ក្នុង​នោះ​មាន​ ការ​ធាត់លើស​ទម្ងន់ ការ​លើស​ឈាម ការរលាក  ខ្លាញ់​កូ​ឡេស្តេរ៉ូលឡើង​ខ្ពស់  អតុល្យ​ភាព​គ្លុយ​កូស​(ជាតិ​ស្ករ​​ក្នុង​ឈាម​ឡើង​ខ្ពស់ដែល​អាច​បណ្តាល​ឱ្យ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម) និង​រ៉េស៊ី​ស្តង់​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​ជា​ដើម »​។

ផ្លែ​បឺ​រី​ផ្ទុក​យ៉ាង​ក្រាស់​ក្រៃ​នូវ​សមាស​ធាតុ Polyphenols ។ Polyphenols ជា​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ដែល​មាន​នា​ទី​ការ​ពារ​បណ្តា​កោ​សិ​កា​បេះ​ដូង​និង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ។ ដូច្នេះ ទទួល​ទាន​បឺ​រី​នឹង​ជួយ​កាត់​បន្ថយ​ការ​បំ​ផ្លាញ​ផ្នែក​ខាង​ក្នុង​របស់​សរសៃ​ឈាម​ក៏​ដូចជា​ជួយ​ប្រ​ឆាំង​នឹង​អតុល្យ​ភាព​គ្លុយ​កូស​ ៕