ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​បន្លំ​ទៀត​! មាន​បង្កប់​សេវា​ផ្លូវភេទ​ជា​ច្រើន

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នារី​ម៉ាស្សា និង​ថៅកែ​ហាង​ជា​ច្រើន​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បើក​កិច្ច​ប្រតិបត្ដិការ​បង្ក្រាប​បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ថា ទីតាំង​ម៉ាស្សា​កោស​ជប់​ទាំងនេះ​មាន​លួច​បម្រើសេវា​ផ្លូវភេទ​។ ការ​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​លួច​បម្រើសេវា​ផ្លូវភេទ​នេះ​ធ្វើ​ឡើង​៥​គោលដៅ​ផ្សេង​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៩…

ខេត្តកំពង់ស្ពឺ ៖ នារី​ម៉ាស្សា និង​ថៅកែ​ហាង​ជា​ច្រើន​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បើក​កិច្ច​ប្រតិបត្ដិការ​បង្ក្រាប​បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ថា ទីតាំង​ម៉ាស្សា​កោស​ជប់​ទាំងនេះ​មាន​លួច​បម្រើសេវា​ផ្លូវភេទ​។ ការ​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​លួច​បម្រើសេវា​ផ្លូវភេទ​នេះ​ធ្វើ​ឡើង​៥​គោលដៅ​ផ្សេង​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៣០​នាទី ស្ថិត​នៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​មន្ត្រី​នគរបាល​បានអោយ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​ខាងលើ​បានការ​ដឹកនាំ និង​សម្របសម្រួល​ពី​លោក​អ៊ូ ផាត ព្រះរាជអាជ្ញា​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ លោកស្រី​ឧត្ដមសេនីយ៍ត្រី ងិ​ន សុ​គ​ន្ធា ស្នងការ​រង​ទទួល​យេ​ន​ឌ័​រ​សហការ​ជាមួយ​កម្លាំង​គណៈ​ឯកភាព​ស្រុក​សំរោង​ទង និង​អាជ្ញាធរ ភូមិ​ឃុំ ចូលរួម​ផង​ដែរ ។

ក្នុង​នោះ​សមត្ថកិច្ច​ចុះ​ធ្វើការ​ឆែកឆេរ​ទីតាំង​ម៉ាស្សា​កោស​ជប់​ចំនួន​០៥​គោលដៅ​រក​ឃើញ​ភាព​មិន​ប្រក្រតី ក្នុង​ការ​ប្រកប​មុខរបរ​ខាងលើ និង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៥​នាក់ ស្រី​ទាំងអស់​។ ប្រភព​បន្ត​ថា យោង​តាម​ការ​បញ្ជាក់​ពី​ជំនាញ លោកស្រី​ឧត្ដមសេនីយ៍ត្រី ងិ​ន សុ​គ​ន្ធា ស្នងការ​រង​ទទួល​យេ​ន​ឌ័​របា​ន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ទីតាំង​បើក​ផ្ដល់​ការ​ប្រព្រឹត្ដ​« សញ្ចរ​កម្ម​«​គឺ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ល្អ​ដែល​បាន​ប្ដឹង​ថា ទីតាំង​ខាងលើ គឺ​កំពុង​តែ​ប្រកប​មុខរបរ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​កោស​ជប់ ប៉ុន្តែ​ធាតុ​ពិត គឺ​បម្រើ​ផ្លូវភេទ​ផ្ទុយ និង​ច្បាប់ ។

ជាក់ស្ដែង​កម្លាំង​ចុះ​សហការ​ស្រាវជ្រាវ​ជា​លទ្ធផល ទីតាំង​ទី​០១ យីហោ​៩១៩ មាន​នារី​ជា​អ្នកបម្រើ​សេវា​ផ្លូវភេទ ម៉ាស្សា​កោស​ជប់​៥​នាក់ មាន​២​បន្ទប់ ឈ្មោះ​ផ​ន ស​ម្ជ​ស្ស ភេទ​ស្រី អាយុ ៣៣​ឆ្នាំ (​ម្ចាស់​ហាង​) ទីតាំង​ទី​០២ យីហោ ៩៩ មាន​នារី​២​នាក់ (​មាន​៣​បន្ទប់​) ឈ្មោះ​អៀង សា​រឹម ភេទ​ស្រី អាយុ​២៧​ឆ្នាំ (​ម្ចាស់​ហាង​) ទីតាំង​ទី​០៣ យីហោ តារា​រះ មាន​នារី​៥​នាក់ (​មាន​៣​បន្ទប់​) ឈ្មោះ គី ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ (​ម្ចាស់​ហាង​) ទីតាំង​ទី​០៤ យីហោ ១៦៧ មាន​នារី​៣​នាក់ (​មាន​២​បន្ទប់​) ឈ្មោះ​ចិន រុំ ភេទ​ស្រី អាយុ​២៨​ឆ្នាំ (​ម្ចាស់​ហាង​) ទីតាំង​ទី​០៥ យីហោ ៧៧៧៧ វិមាន​សុខ មាន​ម្ចាស់​ហាង (​ប្ដី​ប្រពន្ធ )​គ្មាន​នារី​នោះ​ទេ ។ ចំពោះ​វត្ថុ​តាង​រួម​មាន​ស្រោមអនាម័យ​ជា​ច្រើន​ប្រអប់ (​មិន​ទាន់​ប្រើ​ការ និង​ប្រើ​រួច ដែល​ទុក​ក្នុង​ធុងសំរាម​ជា​ច្រើន​) កែវ​ជប់​ជា​ច្រើន​ឡូ ប្រេងរំអិល​ចំនួន​១៣​កញ្ចប់ ។

ក្រោយ​ពី​បង្ក្រាប​ម្ចាស់​ទីតាំង​ជា​ថៅកែ​ហាង និង​ក្រុម​នារី​ៗ​ប្រកប​មុខរបរ​កោស​ជប់ បម្រើសេវា​ផ្លូវភេទ​ទាំង​១៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​ខេត្តកំពង់ស្ពឺ ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ព្រឹក​ថ្ងៃ​១២ ឧសភា ២០១៩​នេះ កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ