ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! គួរ​ធ្វើ​យ៉ាងណាឱ្យ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ស្ថិត​ក្នុង​កម្រិត​ល្អ?

4 ឆ្នាំ មុន

បើសិនជា​អ្នក​កំពុង​តែ​លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម មាន​ន័យ​ថា អ្នក​កំពុង​តែ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ហើយ​ដូច​ជា ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​។ ការ​លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ច្រើន​តែ​មិន​បង្ក​រោគ​សញ្ញា​ឲ្យ​ដឹង​ឡើយ ដូច្នេះ​វា​គួរតែ​ពិនិត្យ​និង​តាមដាន​ឲ្យ​បាន​លឿន ជា​ពិសេស​នៅ​ចន្លោះ​អាយុ ៩ ទៅ…

បើសិនជា​អ្នក​កំពុង​តែ​លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម មាន​ន័យ​ថា អ្នក​កំពុង​តែ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ហើយ​ដូច​ជា ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​។ ការ​លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ច្រើន​តែ​មិន​បង្ក​រោគ​សញ្ញា​ឲ្យ​ដឹង​ឡើយ ដូច្នេះ​វា​គួរតែ​ពិនិត្យ​និង​តាមដាន​ឲ្យ​បាន​លឿន ជា​ពិសេស​នៅ​ចន្លោះ​អាយុ ៩ ទៅ ១២​ឆ្នាំ និង ១៧ ទៅ ១៩​ឆ្នាំ និង​យ៉ាង​ហោច​ណាស់ ជា​រៀង​រាល់ ៥​ឆ្នាំ​ម្តង នៅ​ពេល​ឈាន​ចូល​វ័យ​កណ្តាល​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​អំពី​គន្លឹះ​ខ្លះ​ៗ​ដែល​អ្នក​អាច​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​បាន​៖

១-ចូរ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ជា​ពិសេស​អាហារ​សម្បូរ​ជាតិ​សរសៃ​តែ​ម្តង​។ ចូរ​កាត់​បន្ថយ​អាហារ​ណា​ដែល​មាន​ខ្លាញ់​ប្រភេទ Saturated fat ឬ Trans Fats ស្ករ និង​ប្រៃ​ខ្ពស់​។
២-ចូរ​ធ្វើការ​ហាត់ប្រាណ​កម្រិត​មធ្យម​យ៉ាង​ហោច​ណាស់ ២​ម៉ោង​កន្លះ​ជា​រៀង​រាល់​ស​ប្តា​ហ៍
៣-កុំ​ជក់បារី
៤-ចូរ​លេបថ្នាំ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​បើសិនជា​ចាំបាច់​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ