គ្រាន់​តែ​ញ៉ាំ​អាហារ​យឺតៗ​សោះ​ល្អ​បែប​នេះ ពិតជា​​ស្មានមិន​ដល់​មែន


មនុស្ស​យើង​សព្វថ្ងៃ​កំពុង​តែ​រស់នៅ​ក្នុង​ពិភព​មួយ​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​លឿន​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ការងារ​អ្វីមួយ​ដែល​កើតឡើង យឺត​ៗ ហាក់បីដូចជា​រឿង​ដ៏​ល្អ​មួយ​ទៅ​វិញ​ទេ ដូច​ជា​នៅ​ពេល​ញ៉ាំ​អាហារ​ជាដើម ។

តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ញ៉ាំ​អាហារ​ដោយ​មិន​មាន​អារម្មណ៍​ប្រញាប់ប្រញាល់​នោះ មាន​ប្រយោជន៍​ច្រើន​ប៉ុនណា​ទេ ? សូម​បង្ហាញ​អំពី​ហេតុផល​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ យឺត​ៗ និង​កុំ​ប្រញាប់ប្រញាល់​៖

១-ជួយ​សម្រក​ទម្ងន់ ៖ ខួរក្បាល​របស់​មនុស្ស​យើង​នឹង​ដឹង​ថា​ក្រពះ​មាន​អាហារ​ពេញ ក្រោយ​ពី​យ៉ាង​ញ៉ាំ​អាហារ​បាន​១៥​ទៅ​២០​នាទី ។ ដូច្នេះ​បើសិនជា​អ្នក​ធ្វើ​ញ៉ាំ​អាហារ​លឿន​រួច​មុន​ពេលវេលា​នោះ វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ដែល​ខួរក្បាល​កំណត់​ដឹង ហើយ​ក៏​ពិបាក​ការពារ​កុំ​ឲ្យ​ឡើង​ទម្ងន់​ដែរ ។

២-ជំរុញ​ដល់​សុខភាព​រំលាយ​អាហារ​កាន់តែ​ល្អ ៖ ហេតុផល​ចំបង​មួយ​ដែល​នាំ​ឲ្យ​ឈឺក្រពះ​នោះ គឺ​ដោយ​សារ​តែ​អាហារ​ចូល​ក្នុង​ក្រពះ​លឿន​ពេក ។ អ្វី​ដែល​កាន់តែ​ធ្ងន់​នោះ គឺ​អ្នក​មិន​បាន​ទំពា​អាហារ​បាន​ម៉ដ្ឋ​ល្អ ដូច្នេះ​វា​ពិតជា​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ដល់​ក្រពះ​ដើម្បី​កិន​អាហារ ធំ​ៗ ។

៣-រីករាយ​នឹង​ចំណីអាហារ ៖ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ញ៉ាំ​អាហារ​ឡើយ ដូច្នេះ​បើសិនជា​គេ​មាន​ពេលវេលា​តិចតួច នោះ​គេ​មិន​បាន​មើលឃើញ​ថា អាហារ​របស់​គេ​ឆ្ងាញ់​ប៉ុនណា​ឡើយ ព្រោះ​កំពុង​តែ​រវល់​ញ៉ាំ​ឲ្យ​លឿន អាន​ត្រឡប់​ទៅ​ធ្វើការ​វិញ ។ ផ្ទុយ​ទៅ​វិញ បើសិនជា​អ្នក​ប្រើ​ពេលវេលា​ញ៉ាំ​វា​យឺត និង​យក​អារម្មណ៍​នោះ​មក​មើល​នូវ​អាហារ​លើ​តុ​ដែល​អ្នក​កំពុង​តែ​ញ៉ាំ​នោះ វា​នឹង​ធ្វើ​ឲ្យ​អ្នក​យល់​ថា ខ្លួនឯង​ពិតជា​មាន​មោទនភាព​ចំពោះ​អាហារ​ទាំងនោះ​ជា​មិន​ខាន ។

៤-ជួយ​សន្សំ​លុយ ៖ ការ​ដែល​ចំណាយ​ពេលវេលា​ញ៉ាំ​អាហារ យឺត​ៗ អ្នក​នឹង​មាន​អារម្មណ៍​ថា រាង​កាយ​ញ៉ាំ​ឆាប់​ឆ្អែត និង​មិន​ងាយ​ហៅ​អាហារ​ញ៉ាំ​បន្ថែម​ទៀត​កាន់តែ​ច្រើន​ឡើយ ព្រមទាំង​យល់​ថា​ក្នុង​ពោះ​ឆ្អែត​ល្អ​ទៀត​ផង ។ ដូច្នេះ​ការ​ញ៉ាំ​អាហារ​យឺត​ៗ មិន​ត្រឹមតែ​ផ្តល់​សុខភាព​ទេ ថែម​ទាំង​ជួយ​សន្សំ​លុយ​លើ​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ថែម​ទៀត​។

៥-បំបាត់​ស្ត្រេ​ស ៖ តើ​អ្នក​កំពុង​តែ​ជួប​នូវ​ជីវិត​ប្រកបដោយ​ភាព​តានតឹង​ខ្លាំង​មែន​ទេ0x017d7 ចូរ​ប្រាកដ​ថា អ្នក​បាន​ប្រើប្រាស់​ឱកាស​មួយ​ដើម្បី​ដោះស្រាយ​វា​ហើយ តាម​រយៈ​ការ​ចំណាយ​ពេលវេលា​ពីរ​បី​នាទី​ញ៉ាំ​អាហារ​លើ​តុ យឺត​ៗ​។ នេះ​ដោយសារ​តែ ការ​ទំពា​អាហារ មួយ​ៗ​បាន​យ៉ាង​ល្អ រាង​កាយ​អ្នក​នឹង​អាច​ទទួល​បាន​ជីវជាតិ​ទាំងអស់ ហើយ​ក៏​ជួយ​សម្រួល​ដល់​អាការ​តានតឹង និង​ស្ត្រេ​សបាន​ទៀត​ផង​(​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ