ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ណា​ជា​ម្ចាស់​ដី​ពិតប្រាកដ? លោក​គយ​ម្នាក់​រំលោ.ភ​គេ​ទេ​ដឹង? (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ទេព វ៉ា​វី អាយុ​៧០​ឆ្នាំ មាន​ប្តី​ឈ្មោះ ឈឹ​ម ឆ​ន អាយុ​៨០​ឆ្នាំ…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ទេព វ៉ា​វី អាយុ​៧០​ឆ្នាំ មាន​ប្តី​ឈ្មោះ ឈឹ​ម ឆ​ន អាយុ​៨០​ឆ្នាំ រស់នៅ​ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុងប៉ៃលិន បាន​និយាយ​ទាំង​ស្រែកយំ​ឡាំប៉ា​នៅ​លើ​ដីចម្ការ​មួយ​កន្លែង​ថា អ្នកមាន​អំណាច​បុណ្យស័ក្តិ លុយកាក់​ម្នាក់​ឈ្មោះ យស់ សា​រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​គយ​ប្រចាំ​នៅ​ច្រក​ទ្វា​អន្តរជាតិ​ដូង រស់នៅ​ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង បាន​យក​ត្រាក់ទ័រ​ឱ្យទៅ​ភ្ជួរ​ព្រោះ​គ្រាប់ពោត​នៅ​លើ​ដីចម្ការ​របស់​គាត់​ចំនួន​៨​ហិ​កតា​ដែល​មាន​ទំនាស់​ជា​មួយ​នឹង​គ្នា ខណៈ​មិន​ទាន់​ដោះស្រាយ​ចប់​សព្វគ្រប់​នៅឡើយ ។

បើ​តាម​ការ​បញ្ជាក់​ពី​ស្ត្រី​ចំណាស់​ខាងលើ​ឈ្មោះ ទេព វ៉ា​រី រៀបរាប់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ឧសភា​កន្លង​ទៅ​នេះ​ថា គាត់​បាន​ទិញ​ដីចម្ការ​មួយ​កន្លែង​ចំនួន​១១​ហិ​កតា ស្ថិត​ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ទិញ​ពី​បុរស​ម្នាក់​ឈ្មោះ នួន នី​ម រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​តម្លៃ​ក្នុង​១​ហិ​កតា តម្លៃ​៥០០​ដុល្លារ ហើយ​គាត់​ធ្វើការ​កាប់​ឆ្ការព្រៃ និង​ឈូស​ឆាយ​កាន់កាប់​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ ។

គាត់​បន្ត​ទៀត​ថា ក្រោយមក​ស្រាប់តែ​មាន​បុរស​ម្នាក់​ឈ្មោះ យស់ សា​រ៉ា​វុ​ធ ជា​មន្ត្រី​គយ​ប្រចាំ​ច្រក​ដូង ស្រុក​​កំ​រៀង ខេត្តបាត់ដំបង ចូល​ទៅ​រំលោភ​បំពាន​យក​ដី​របស់​គាត់​អស់​ចំនួន​៨​ហិ​កតា​ដែល​នៅ​ជាប់​នឹង​ជើងភ្នំ​កេះ​តែ​ម្តង ។

គាត់​បញ្ជាក់​បន្ថែម​ថា ការ​លក់​ទិញ​នេះ មានការ​ចុះហត្ថលេខា​ផ្ទាល់​ពី​លោក​មេ​ភូមិ រហូត​ដល់​លោក វ័​រ រួម អតីត​មេឃុំ​ស្ទឹង​ត្រង់​ថែម​ទៀត​ដែរ ប៉ុន្តែ​មិនដឹង​ជា​លោក យស់ សា​រ៉ា​វុ​ធ​នេះ មាន​អំណាច​ប៉ុណ្ណា​នោះ​ទេ បានជា​មក​រំលោភ​បំពាន និង​បញ្ជា​គំរាម​ឱ្យ​ត្រាក់ទ័រ​កំពុង​ចូល​ភ្ជួរ​ចង់​បើក​បំ​បុក​គាត់​ឱ្យ​ចូល​ទៅ​ក្នុង​ព្រៃ ខណៈ​គាត់​ឃើញ​គេ​ភ្ជួរ​លើ​ដី​របស់​ខ្លួន ដើម្បី​ដាំពោត​ក៏​ចូល​ទៅ​ធ្វើការ​ហាមឃាត់ ។

គាត់​បន្ថែម​ថា គាត់​មាន​លិខិត​លក់​ទិញ និង​លិខិត​ផ្ទេរសិទ្ធិ​ពី​ម្ចាស់​ដី​រួចរាល់​អស់ហើយ ថែម​ទាំង​មាន​លិខិត​រាវរក​គ្រាប់​មីន​នៅ​ក្នុង​ចម្ការ​ផង​ដែរ ។ លើស​ពី​នេះ លោក យស់ សា​រ៉ា​វុ​ធ រូប​នេះ​ពិតជា​ខ្លាំង​ណាស់ ដោយ​បាន​រំលោភ​បំពាន​ទៅ​លើ​ដី​ខ្លួន​អស់​រយ​:​ពេល​៣​ឆ្នាំ​មក​ហើយ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ