ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​អង្គុយ​យំ​ផ្អើល​! រួច​យក​រូបភាព​លួច​ថត​ប្តឹង​… ខណៈ​ហិ.ង្សា​ចាប់​អី​អី​ក្នុង​ចំការ​ត្រែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ចេញពី​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ ត្រូវ​ជនសង្ស័យ​ឌុ​បយក​ទៅ​រំលោភ​នៅ​ក្នុង​ចំការ​ត្រែង​ដី​វាល​បឹង​កក់ រួច​ឌុ​បយក​ទៅ​ទម្លាក់​ចោល ហើយ​ត្រូវ​នាង​អង្គុយ​យំ និង​យក​រូបភាព​ដែល​នាង​លួច​ថត​ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​3​និង​15​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​11…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ចេញពី​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ ត្រូវ​ជនសង្ស័យ​ឌុ​បយក​ទៅ​រំលោភ​នៅ​ក្នុង​ចំការ​ត្រែង​ដី​វាល​បឹង​កក់ រួច​ឌុ​បយក​ទៅ​ទម្លាក់​ចោល ហើយ​ត្រូវ​នាង​អង្គុយ​យំ និង​យក​រូបភាព​ដែល​នាង​លួច​ថត​ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​3​និង​15​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​11 ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បឹង​កក់ នៅ​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

នារី​រង​គ្រោះ​មាន​អាយុ​២៩​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់​នៅ​ខណ្ឌមានជ័យ​៣ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា រូប​គាត់​ស្គាល់​មិត្តភក្តិ​ស្រី​ម្នាក់​ស្លៀកពាក់​ធ្វើ​ប្រុស​បាន​៣​ខែ ហើយ​មុន​កើតហេតុ​នៅ​ម៉ោង​៩​យប់ មិត្តភក្តិ​ស្រី​ធ្វើ​ជា​ប្រុស​នោះ​បាន​ជិះ​ម៉ូតូ​កង់​បី​មក​យក​នាង​ទៅ​ញុំ​ា​អាហារ​នៅ​ត្រើយម្ខាង​ជ្រោយចង្វារ ពេល​ទៅ​ដល់​មាន​មិត្តភក្តិ​ស្រី​ប្រុស​ផ្សេង​ទៀត​ដែល​ត្រូវជា​មិត្តភក្តិ​របស់​មនុស្ស​ធ្វើ​ប្រុស​នោះ​ទៅ​ដែរ ។ លុះ​ពេល​ញុំ​ា​រួច​ក៏​បន្ត​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ម្តុំ​ជ្រោយចង្វារ​រហូត​ដល់​យប់​ជ្រៅ ហើយ​ជនសង្ស័យ​ដែល​ជា​មិត្តភក្តិ​របស់​ស្រី​ធ្វើ​ប្រុស​នោះ​និយាយ​លួងលោម​នាង​ចង់​ជូន​ទៅ​ផ្ទះ ដោយ​យក​លេស​ថា​ផ្ទះ​នៅ​ក្បែរ​គ្នា ទើប​រូប​គាត់​ព្រម​ជិះ​ម៉ូតូ​មួយ​គ្រឿង​ហុងដា​ស្តុ​ប​ពី ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ​1HL5880 ទៅ​ជាមួយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ជនសង្ស័យ​ជិះ​ម៉ូតូឌុប​នាង​ទៅ​ផ្ទះ បែរជា​ឌុ​ប​នាង​ចូល​ក្នុងផ្ទះ​សំណាក់​​មួយ​កន្លែង​នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០ ហើយ​ចាប់រំលោភ តែ​នាង​មិន​ព្រម​បាន​ស្រែក​ផ្អើល​ដល់​សន្តិសុខ​ផ្ទះសំណាក់​មក​ជួយ រួច​នាង​រត់​ចេញ​មក​ក្រៅ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​តាម​និយាយ​លួងលោម​សុំ​អត់​អោន​ទោស​ឲ្យ​រូបគេ​ផង ព្រោះ​គេ​ស្រវឹង​ទើប​ធ្វើ​បែប​នេះ ។ បន្ទាប់​មក​នាង​យល់ព្រម​លើកលែងទោស​ឱ្យ ហើយ​ជនសង្ស័យ​ប្រាប់​ថា​ជិះ​ម៉ូតូ​ជូន​នាង​ទៅ​ផ្ទះ លុះ​ជិះ​ទៅ​ដល់​ម្តុំ​ដី​ឡូ​តិ៍​មួយ​កន្លែង​ក្នុង​បឹង​កក់ ស្រាប់​ប​តែ​ជនសង្ស័យ​ចាប់រំលោភ​នាង​ម្តងទៀត​ដោយ​ជនសង្ស័យ​ប្រើ​អំពើ​ហិង្សា​ទះកំផ្លៀង​នាង​ចំនួន​មួយ​កំផ្លៀង ហើយ​រំលោភ​រហូត​បាន​សម្រេច ម្តង ទើប​ជនសង្ស័យ​ឌុ​ប​រូប​នាង​យក​ទៅ​ទំលាក់​ចោល​នៅ​ម្តុំ DN ធ្វើ​ឲ្យ​នាង​អង្គុយ​យំ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ។

គួរ​បញ្ជាក់​ថា ខណៈ​ពេល​នោះ​នារី​រង​គ្រោះ​បាន​យក​រូប​វី​ដេ​អូ​ដែល​រូបគេ​លួច​ថត ដែល​ជនសង្ស័យ​ធ្វើ​សកម្ម​ភាព​រំលោភ​រួច​ហើយ​នោះ​យក​មក​បង្ហាញ​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាល​ស្រះ​ចក ដើម្បី​ឱ្យ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​តាម​ជនល្មើស​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ