ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាយ វី​រៈ​យុទ្ធ រំភើប​ក្រោយ​ទទួល​បានកូន​លើក​ដំបូង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ឆាយ វី​រៈ​យុទ្ធ បាន​ប្រកាស​ពី​ការ​ពពោះ​កូន​ដំបូង​នៃ​ភរិយា​របស់​លោក បន្ទាប់​ពី​បាន​ចំរើន​វ័យ​នៅ​ក្នុង​ផ្ទៃ​បាន​ប្រមាណ​ជាង​២០​ស​ប្តា​ហ៍ ដែល​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង ព្រោះ​ជា​កូន​ដំបូង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​។ បើ​ទោះបីជា​តារាចម្រៀង​រូប​នេះ​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា កូន​នៅ​ក្នុង​ផ្ទៃ​ភរិយា​របស់​លោក​ជា​កូនស្រី ឬ​កូនប្រុស​ក៏​ដោយ…

តារាចម្រៀង​លោក ឆាយ វី​រៈ​យុទ្ធ បាន​ប្រកាស​ពី​ការ​ពពោះ​កូន​ដំបូង​នៃ​ភរិយា​របស់​លោក បន្ទាប់​ពី​បាន​ចំរើន​វ័យ​នៅ​ក្នុង​ផ្ទៃ​បាន​ប្រមាណ​ជាង​២០​ស​ប្តា​ហ៍ ដែល​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង ព្រោះ​ជា​កូន​ដំបូង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​។

បើ​ទោះបីជា​តារាចម្រៀង​រូប​នេះ​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា កូន​នៅ​ក្នុង​ផ្ទៃ​ភរិយា​របស់​លោក​ជា​កូនស្រី ឬ​កូនប្រុស​ក៏​ដោយ ប៉ុន្តែ​ទាំង​រូប​លោក និង​ភរិយា​យ រួម​ជាមួយនឹង​មិត្តភក្តិ និង​អ្នកគាំទ្រ​ជា​ច្រើន​បាន​សម្តែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង នូវ​ចំណងដៃ​កូន​លើក​ដំបូង​របស់​លោក​នា​ពេល​នេះ​។

លោក ឆាយ វី​រៈ​យុទ្ធ បាន​បញ្ជាក់​ថា មួយ​ជីវិត​របស់ខ្ញុំ គាត់​ជា​កូន​ដំបូង​របស់ខ្ញុំ គាត់​នៅ​ក្នុង​ផ្ទៃ 20​ស​ប្តា​ហ៍ 6​ថ្ងៃ​ហើយ អរគុណ​បងប្អូន​ទាំងអស់​គ្នា​ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ​របស់ខ្ញុំ ជូនពរ​បងប្អូន ប្រិ​យ​មិត្ត​ជួប​តែ​សេចក្តីសុខ​គ្រប់​ៗ​ក្រុម​គ្រួសារ​។ ការ​បញ្ជាក់​របស់​លោក​នា​ពេល​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​ពិតជា​សប្បាយ​រីករាយ​នៅ​ពេល​ដែល​លោក និង​ភរិយា​បាន​ទទួល​នូវ​ចំណងដៃ​កូន​លើក​ដំបូង​នា​ពេល​នេះ ខណៈ​ពេល​ដែល​ដំណក់ឈាម​រួម​គ្នា​នេះ​នឹង​រឹតតែ​រឹតចំណង​ជា​ប្តី​ប្រពន្ធ​របស់​លោក​កាន់តែ​ផ្អែមល្ហែម និង​មាន​ភាពរឹងមាំ​កាន់តែ​ខ្លាំង​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​លោក ឆាយ វី​រៈ​យុទ្ធ បាន​បង្ហាញ​រូបថត​កូន​នៅ​ក្នុង​ផ្ទៃ​ប្រពន្ធ​របស់​លោក ដែល​បាន​មក​ពី​ការ​ឆ្លុះ​អេកូ​នោះ​ទាំង​មិត្តភក្តិ​ក្នុង និង​ក្រៅ​រង្វង់​សិល្បៈ ជាមួយ​ប្រិ​យ​មិត្ត​គាំទ្រ​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ​នូវ​ចំណងដៃ​ដែល​មិន​អាច​កាត់​ផ្លៃ​បាន​នា​ពេល​នេះ​។

គួរ​បញ្ជាក់​ថា លោក ឆាយ វី​រៈ​យុទ្ធ បាន​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៧ បន្ទាប់​ពី​បាន​ចោល​រោងការ​ជាមួយនឹង​កូន​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ​ដ៏​ធំ​នៅ​ទឹកដី​ខេត្តកំពង់ចាម អ្នក​នាង សែ ចាន់​ឌី ខណៈ​ពេល​មង្គលការ​របស់​លោក​បាន​រៀបចំ​ឡើង​យ៉ាង​ឱឡារិក​នៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៦A ស្ថិត​ក្នុង ភូមិ​តា​សែន ឃុំ​សុ​ទិ​ប ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ពោល​គឺ​នៅ​ទីលាន​ដី​ដ៏​ធំ​របស់​ថៅកែ​ស្រូវ លោក ហាក់ សែ ដែល​ជា​ឪពុកក្មេក​របស់​លោក​តែ​ម្តង​។

នៅ​ក្នុង​ពិធី​មង្គលការ​នោះ​លោក ឆាយ វី​រៈ​យុទ្ធ បាន​អះអាង​នៅ​មុខ​ភរិយា​របស់​លោក​ថា «​ការ​ព្យាយាម និង​ភាព​ស្មោះ​ស្នេហ៍ ៧ ឆ្នាំ​បាន​សម្រេច មាន​ថ្ងៃនេះ​ជា​សាក្សី ជីវិត​អាពាហ៍ពិពាហ៍ និង​ការ​ផ្សំផ្គុំ​ពី​អ្នក​មានគុណ​ទាំង​សងខាង បង​សន្យា មាន​មេបា​ជា​សាក្សី បង​នឹង​មើលថែ​អូន​អស់​មួយ​ជីវិត លុះ​ចាស់​កោង​ខ្នង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ