ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​នេះ​! ឡើង​ខ្ទាត​ចូល​ប្រ​ឡាញ​ទឹក​ស្អុយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ពេក​ក្នុង​ស្ថានភាព​ស្រវឹង​បាន​រ៉េ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​ដើម ចំណែកឯ​រថយន្ត​បង្ក​ខ្ទាត​ចូល​ប្រឡាយ​ទឹក​ស្អុយ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​នាទី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​អង្គ​សង្កាត់​ចោម​ចៅ​ទី​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ពេក​ក្នុង​ស្ថានភាព​ស្រវឹង​បាន​រ៉េ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​ដើម ចំណែកឯ​រថយន្ត​បង្ក​ខ្ទាត​ចូល​ប្រឡាយ​ទឹក​ស្អុយ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​នាទី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​អង្គ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក LUXES RX330 ពណ៌​ផ្ទៃមេឃ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AW-6780 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ជិះ​គ្នា​៣​នាក់​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឱ្យ​បង្គោល​ភ្លើង​បាក់​១​ដើម ហើយ​រថយន្ត​ខ្ទាត​ចូល​ប្រឡាយ​ទឹក​ស្អុយ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​បាន​រ៉េ​ចង្កូត​ទៅ​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​បុក​បង្គោល​ភ្លើង​នឹង​ខ្ទាត​ជ្រុល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​តែ​ម្តង​។

ប្រភព​ព័ត៌មាន​ពី​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដោយ​មាន​យុវជន​២​នាក់ ដោយ​ពាក់មួក​សុវត្ថិភាព​មិន​ដោះ​ក្នុង​នោះ​ម្នាក់​មាន​នាម ខ្លាស ១៤ របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​និយាយ​ជាមួយ​ភាគី​រថយន្ត​បង្ក​ខាងលើ​អោយ​ស្ទូច​ចេញ​ទៅ​គាត់​នឹង​ហៅ​រថយន្ត​ស្ទូច​អោយ ហើយ​គាត់​យក​តម្លៃ​តែ​៣០០​ដុល្លារ​ទេ បន្ទាប់​មក​ស្រាប់តែ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​មក​ដល់ ដោយ​ដឹង​រឿង​ថា ខ្លាស​បម្រុង​ហៅ​រថយន្ត​ស្ទូច​ចេញ ហើយ​នគរបាល​បាន​ហៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​មក​បន្ថែម ដើម្បី​សាកសួរ​យុវជន​២​នាក់​ដែល​បម្រុង​ហៅ​រថយន្ត​ស្ទូច​ចេញ​នោះ ហើយ​នៅ​ពេល​នោះ​ដែរ​ទើប​ដឹង​ថា ជា ខ្លាស ជំនួយការ​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​អោយ​ឃាត់​រថយន្ត​បង្ក​ខាងលើ បែរ​បម្រុង​កៀបស៊ី ទៅ​វិញ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​សួ​នាំ​ដឹង​ហេតុផល​ហើយ​ដក​អាយ​ឌី​១​របស់​ខ្លា ស​១៤​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ខាងលើ​យក​ទៅ​ទុក​សិន ។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ស្ទូច​រថយន្ត​យក​ទៅ​ទុក​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ