ញាក់សាច់​! បុក​ពេញទំហឹង​បែកក្បាល​ហូរ​ឈាម​ស្លាប់​យ៉ាង​អាណោចអាធម្ម


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញ​ផឹកស៊ី​វិញ​បាន​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក់ បើក​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ដៅ​គ្នា​បាន​ជ្រុល​ទៅ​បុក​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​បុរស​រូប​នោះ​បែកក្បាល​ហូរ​ឈាម​ស្លាប់​យ៉ាង​អាណោចអាធម្ម នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ក៏​ជ្រុល​ទៅ​កៀរ និង​ម៉ូតូ​កង់​បី បណ្តាល​អោយ​ក្រឡាប់​រង​របួសស្រាល

ចំនែក​រថយន្ត​បង្ក​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​គួរ​អោយ​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ ជិត​នឹង​វត្ត​ស្លែង ផ្លូវជាតិ​លេខ​៣ ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ហេង ហាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ស្វាយមីង ឃុំ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ិ​ច ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ 1BV 4670 ជា​មធ្យោបាយ ។

តាម​ប្រភព​ព័ត៌មាន​ពី​ន្លែ​ង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​ប៊ិ​ច ពណ៌​ក្រហម ចេញ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​នៅ​ស្រុក​កណ្តាលស្ទឹង មិនដឹង​ថា គោលបំណង​ទៅ​ណា​នោះ​ទេ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំនុច​កើតហេតុ​ក៏​បាន​បត់​ឆ្វេង​ត្រឡប់​ក្រោយ​វិញ​លុះ​បត់​បាន​ពាក់​កណ្តាលផ្លូវ​ទៅ​ហើយ​ក៏​ស្រាប់តែ​មាន​រថយន្ត​ប្រភេទកូរ៉េ មិន​ស្គាល់​ម៉ាក់ បាន​បើក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ហើយ​លឿន​លឿន​ផង​នោះ​ក៏​បាន​ជ្រុល​ទៅ​បុក និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​អោយ​ជន​រង​គ្រោះ​បែកក្បាល​ហូរ​ឈាម​ស្លាប់​នៅ​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​ក៏​បន្ថែម​ល្បឿន​បើករ​ត់ក៍​ជ្រុល​ទៅ​កៀរ និង​ម៉ូតូ​កង់​បី​ដែល​កំពុង​ជិះ​ដោយ​បុរស​ម្នាក់​ទៀត បណ្តាល​អោយ​ក្រឡាប់​ជើង​រង​របួស​តិចតួច ហើយ​រថយន្ត​ក៏​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ ។ បន្តិច​ក្រោយមក​ឃើញ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ព្រមទាំង​បាន​ធ្វើ​ទំនាក់ទំនង​ហៅ​សាច់ញាតិ​របស់​ជន​រង​គ្រោះ ព្រមទាំង​ហៅ​ជំនាញ​ចរាចរណ៍​អោយ​ចុះ​ទៅ​វាស់វែង​កន្លែង​កើតហេតុ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​អោយទៅ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ខណ្ឌ​ពោ​ធ៍​សែន​ជ័យ
ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ រង់ចាំ​ប្រគល់​អោយ​សាច់ញាតិ​វិញ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ