ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​លស់​ព្រលឹង​ពេញ​ផ្ទះ​! ប៉ុន្មាន​ថ្ងៃមុន​ខ្ទេច​រោងការ លើក​នេះ​ប៉ើង​ឡើង​លើ​មេឃ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ត្រូវ​ខ្យល់​កន្ត្រាក់​វាយ​បោកបក់​ចំ បណ្តាល​ឱ្យ​ខ្ទេច​ទាំងស្រុង ខណៈ​មាន​ភ្លៀង​ធ្លាក់​ដើមឆ្នាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី រសៀល ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ត្រូវ​ខ្យល់​កន្ត្រាក់​វាយ​បោកបក់​ចំ បណ្តាល​ឱ្យ​ខ្ទេច​ទាំងស្រុង ខណៈ​មាន​ភ្លៀង​ធ្លាក់​ដើមឆ្នាំ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី រសៀល ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​កែវ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ។ ករណី​នេះ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ប៉ុន្តែ​អ្នក​នៅ​ក្នុងផ្ទះ​សុទ្ធ​ភ័យ​លស់​ព្រលឹង​គ្រប់​គ្នា ។

សមត្ថកិច្ច​នគរបាល​មួល​ដ្ឋា​ន​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឯម ទូច អាយុ​៣៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ផា​ន់ សុ​ភ័​ណ្ណ អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​ចំ​ផ្ទះ​ខាងលើ ដែល​ជា​ប្រភេទ​ផ្ទះ​តៀម​ធ្វើ​ពី​ឈើ​ប្រក់ និង​បាំងជញ្ជាំង​ស័ង្កសី មាន​ទំហំ​៦​គុណ​នឹង​៩​ម៉ែត្រ បណ្តាល​ឱ្យ​ប៉ើង​ឡើង​ទៅ​លើ​ផុត និង​បោក​ធ្លាក់​ចុះ​មក​ដី​វិញ ឃ្លាតឆ្ងាយ​ពី​ទីតាំង​ផ្ទះ​ប្រមាណ​៧​ម៉ែត្រ​រង​ការ​ខូចខាត​ទាំងស្រុង ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ពេល​កើតហេតុ គ្រួសារ​ខាង​រង​គ្រោះ​ខាងលើ ខណៈ នៅ​ជុំ​គ្នា​ក្នុងផ្ទះ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​យ​រង​របួស​នរណា​ម្នាក់​ឡើយ តែ​ម្នាក់​ៗ​បាន​ភ័យ​លស់​ព្រលឹង និងរ​ត់ទៅ​ជ្រក​នៅ​ក្រោមផ្ទះ​អ្នក​ជិតខាង ។

ជុំវិញ​ហេតុការណ៍​ខ្យល់​កន្ត្រាក់​នេះ អ្វី​ដែល​ចាប់អារម្មណ៍​ជាងគេ​នោះ កាលពី​ប៉ុន្មាន​ថ្ងៃមុន ម្ចាស់ផ្ទះ​ខាងលើ ក៏​មាន​ពិធី​ការកូន​ផង​ដែរ ហើយ​កាល​ណោះ​មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​ដូច​គ្នា បណ្តាល​ឱ្យ​ប៉ើង​ខ្ទេច​រោងការ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ផ្ទះ​នោះ​ទេ តែ​លើក​នេះ​ខ្យល់​កន្ត្រាក់​បាន​វាយ​ចំ​បណ្តាល​ឱ្យ​ខ្ទេច​ផ្ទះ​តែ​ម្តង ជា​ហេតុ​ឱ្យ​អ្នក​ភូមិ​ឆ្ងល់​គ្រប់​គ្នា សង្ស័យ​ចំណុច​នោះ​ជា​មុខ​ខ្យល់​បោកបក់​ទើប​បណ្តាល​ឱ្យ​ខ្ទេច​ផ្ទះ​បែប​នេះ ។

យ៉ាងណា​នេះ​ក្តី ក្រោយ​ពេល​កើតហេតុ​អាជ្ញាធរ​ឃុំ និង​ចៅអធិការ​វត្ត​នៅ​ជិត​នោះ បាន​យក​សម្ភារៈ​មួយ​ចំនួន និង​ធ្វើ​ជម្រក​បណ្តោះអាសន្ន​ជូន​គ្រួសារ​ខាងលើ ជាមួយ​គ្នា​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ថ្នាក់​ដឹកនាំ​ខេត្ត​នាំ​អំណោយ​មនុស្សធម៌​ទៅ​ចែក​ជូន​គ្រួសារ​រង​គ្រោះ​ខាងលើ ដើម្បី​ជួយ​សម្រាលទុក្ខ​លំបាក​ដល់​ពួក​គាត់​ដែល​កំពុង​រង​គ្រោះ​ដោយ​ធម្មជាតិ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ