ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារសិក្សា​ថ្មី​១​ខ្នង​ក្នុង​អនុ​វិទ្យាល័យ​ក្រ​យាន នឹង​បើក​ឲ្យ​សិស្ស​ចូល​រៀន​មុន​រដូវ​បុណ្យ​ភ្ជុំ​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

ស​ន្ទុ​ក ៖ អគារសិក្សា​ថ្មី​១​ខ្នង​កម្ពស់​២​ជាន់​ស្មើ​១២​បន្ទប់​ក្នុង​អនុ​វិទ្យាល័យ​ក្រយា ស្ថិត​នៅ​ក្នុង​ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ដែល​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត…

ស​ន្ទុ​ក ៖ អគារសិក្សា​ថ្មី​១​ខ្នង​កម្ពស់​២​ជាន់​ស្មើ​១២​បន្ទប់​ក្នុង​អនុ​វិទ្យាល័យ​ក្រយា ស្ថិត​នៅ​ក្នុង​ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ដែល​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ​ឯកឧត្ដម ជា ចាន់​តូ និង​លោក​ជំទាវ​បាន​ផ្ដល់​អគារសិក្សា​ថ្មី​១​ខ្នង​កម្ពស់​២​ជាន់​ស្មើ​១២​បន្ទប់​ដល់​អនុ​វិទ្យាល័យ​ក្រយា ស្ថិត​នៅ​ក្នុង​ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ សិស្ស​នឹង​ចូល​រៀន​មុន​រដូវ​បុណ្យ​ភ្ជុំ​ខាង​មុខ​ឆាប់​ៗ​នេះ​។

សូម​បញ្ជាក់​ថា អគារសិក្សា​ថ្មី​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លារ​នេះ​ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋមសិលា​កសាង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ឯកឧត្ដម ជា ចាន់​តូ សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស​ន្ទុ​ក ហើយ​គិត​មក​ត្រឹម​ថ្ងៃ​ទី​11 ឧសភា​នេះ សម្រេច​បាន​60%​ហើយ​។

នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​អភិបាលរង​ស្រុក​ស​ន្ទុ​ក​នៅ​ថ្ងៃ​ទី​១១ ឧសភា ឆ្នាំ​២០១៩​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ នៅ​ទូ​ទាំង​ស្រុក​ស​ន្ទុ​ក​មា​អគារសិក្សា​ដែល​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ផ្ដល់​តាម​យៈ​ឯកឧត្ដម ជា ចាន់​តូ និង​លោក​ជំទាវ​មាន​ចំនួន​២៥​ខ្នង ក្នុង​នោះ​អគារ​សង់​ពី​ថ្ម​មាន​ចំនួន​២២​ខ្នង និង​អគារ​សង់​ពី​ឈើ​មាន​ចំនួន​៣​ខ្នង​។ ក្រៅពី​នោះ​នៅ​បាន​ជួយ​កសាង​សមិទ្ធផល​មួយ​ចំនួន​ទៀត​ដែល​បម្រើ​ដល់​ការ​សិក្សា​របស់​សិស្សានុ​សិស្ស​យើង​ថែម​ទៀត​ផង​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្ដម ជា ចាន់​តូ បាន​បញ្ជាក់​ថា សមិទ្ធផល​ជា​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​បំណង​បង្ខិត​សាលារៀន​ឲ្យ​នៅ​កាន់តែ​ជិត​បំផុត និង​សិស្សានុសិស្ស​ដើម្បី​ឲ្យ​ពួក​គេ​កាន់តែ​ងាយស្រួល និង​មាន​រឹតតែ​មានឱកាស​រៀនសូត្រ​ដូច​សិស្ស​ទាំង​ផ្សេង​ៗ​ទៀត​តាម​បំណងប្រាថ្នា​។

ជាង​នេះ​ដែរ ឯកឧត្ដម​ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​បន្ត​ថែរក្សា​ការពារ​សុខ​សន្តិភាព​ដែល​មាន​នេះ​ឲ្យ​បាន​គង់វង្ស ព្រោះ​សុខ​សន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ និង​នាំ​ឲ្យ​យើង​មាន​អ្វី​គ្រប់យ៉ាង ព្រមទាំង​រស់នៅ​សុខសាន្ត​ដូច​សព្វ​ថ្ងៃនេះ​។ ហើយ​ត្រូវ​ចង​ចាំ​ថា គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ និង​បន្ត​គាំទ្រ​ចំពោះ​គោលនយោបាយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ត​ទៀត ដើម្បី​ការ​រីក​ចម្រើន​​សង្គម​ជាតិ និង​ការ​រស់នៅ​ប្រកបដោយ​សេចក្ដីសុខ​សាន្ត និង​សម្បូរ​រុងរឿង​បន្ត​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ