ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់បាន​ឡាន​​ទំនើបគេចពន្ធ ដោយ​ពាក់​ស្លាកខ.មក្លែងក្លាយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ស៊េរី​ទំនើប​ចង្កូត​ឆ្វេង​១​គ្រឿង​ទៀត​ ដែល​មិន​មាន​ឯកសារ​បង់ពន្ធ​នាំ​ចូល​ត្រឹមត្រូវ កំពុង​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ​នា​ក្រុងព្រះសីហនុ ត្រូវ​មន្ត្រី​គយ​ចល័ត​តំបន់​ផ្លូវជាតិ​លេខ​៤ ចាប់​កាលពី​ព្រឹក​ថ្ងៃទី​១០ ឧសភា ។ មន្ត្រី​គយ​ដែល​ចាប់​រថយន្ត​អត់​បង់ពន្ធ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ស៊េរី​ទំនើប​ចង្កូត​ឆ្វេង​១​គ្រឿង​ទៀត​ ដែល​មិន​មាន​ឯកសារ​បង់ពន្ធ​នាំ​ចូល​ត្រឹម
ត្រូវ កំពុង​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ​នា​ក្រុងព្រះសីហនុ ត្រូវ​មន្ត្រី​គយ​ចល័ត​តំបន់​ផ្លូវជាតិ​លេខ​៤ ចាប់​កាលពី​ព្រឹក​ថ្ងៃទី​១០ ឧសភា ។ មន្ត្រី​គយ​ដែល​ចាប់​រថយន្ត​អត់​បង់ពន្ធ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​សេ​៊​រី​ទំនើប​ចង្កូត​ឆ្វេង ១​គ្រឿង​នេះ​ម៉ាក ALPHARD ផលិត​ឆ្នាំ​២០១៥ និង​ពាក់​ស្លាក​លេខ​បន្លំ (​ខេមរភូមិន្ទ 02-4866)​ដែល​គ្មាន​ការ​ទទួលស្គាល់​ពី​ក្រសួងការពារជាតិ ។ មន្ត្រី​គយ​ដដែល​បន្ត​ថា រថយន្ត​អត់​បង់ពន្ធ​ខាងលើ​នេះ ត្រូវ​សមត្ថកិច្ច​គយ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់​គយ​ជា​បន្ត​ទៀត ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ទុំ ណូ ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​គេហទំព័រ​ក្នុង​ស្រុក​មួយ​ដកស្រង់​សម្តី​បាន​ប្រាប់​ថា មន្ត្រី​គយ​ចល័ត និង​មន្ត្រី​សាខា​គយ​ខេត្ត​ព្រះ​សីហ​នុ បាន​សហការ​គ្នា​ចាប់​រថយន្ត​អត់​ពន្ធ​នេះ​ដែល​ជា​តួនាទី ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា និង​អនុវត្ត​តាម​ការ​ចង្អុលបង្ហាញ​របស់​គណៈ​បញ្ជាការ​ឯកភាព នៃ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។

លោក​ប្រធាន​សាខា​គយ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​សកម្មភាព​របស់​មន្ត្រី​គយ និង​រដ្ឋាករ​ខាងលើ​នេះ គឺ​មួយ​ផ្នែក​ដើម្បី​ប្រមូលប្រាក់​ពន្ធ​រក​ចំណូល​ចូល​រដ្ឋ និង​មួយ​ផ្នែក​ទៀត គឺជា​យុទ្ធនាការ​ឈាន​ទៅ​ជំរុញ​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​ងាក​មក​ចូលរួម​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ។ ទាក់ទិន​ករណី​នេះ​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៩ ខែឧសភា មន្ត្រី​ជំនាញ​ខ្លួន​ក៏​បាន​ចុះ​ចាប់​រថយន្ត​សេ​៊​រី​ទំនើប​ចង្កូត​ស្តាំ ១​គ្រឿង​ដែរ គឺ​ម៉ាក ALPHARD ផលិត​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 02-2.9879 ដែល​ជា​ស្លាក​លេខ​ក្លែងក្លាយ ។

មន្ត្រី​គយ​បញ្ជាក់​ថា ចំពោះ រថយន្ដ​ល្មើសច្បាប់​ខាងលើ​នេះ ត្រូវ​បាន​គយ​ចល័ត​តំបន់​៣ ផ្លូវជាតិ​លេខ​៤ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះ​សីហ​នុ​ព្រមទាំង​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ចុះ​ឃាត់​ចាប់​នៅ​មុខ​ផ្ទះសំណាក់ ស​ឌី​នី មា​នទី​តាំង​នៅ​តាម​បណ្តោយ​ផ្លូវ​ឯករាជ្យ ទល់មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពុំ​មាន​មន្ត្រី​ណា​បញ្ជាក់​តើ​អា​ថ្មី​នេះ គេច​ពន្ធ​នាំ​ចូល​តាម​ច្រក​ណា​នៅឡើយ​ទេ អី​ក៏​នាំ​ចូល​គេចពន្ធ​ស្រួល​ម្ល៉េះ0x017d7 ឬ​ចូល​តាម​ច្រក​ទ្វារ​ចាំ​យាម​ខេត្តកោះកុង ?

មន្ត្រី​គយ​បាន​បញ្ជាក់​ថា ចំពោះ​រថយន្ត​សេ​៊​រី​ទំនើប​ថ្មី​ៗ ប្រភេទ​ចង្កូត​ស្តាំ គឺ​ច្បាប់​កម្ពុជា បាន​ហាមឃាត់​មិន​ឲ្យ​មានការ​នាំ​ចូល​ទៀត​ទេ ហើយ​ថា ករណី​នេះ សមត្ថកិច្ច​បាន​រឹបអូស​យក​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ ដោយ​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​នោះ មក​ធ្វើ​ឯកសា​បង់ពន្ធ ឬ​មិន​មានការ​ផាកពិន័យ​អ្វី​ទាំងអស់ ។

លោក ទុំ ណូ បន្ត​ថា ការ​ចាប់​ឃាត់​រថយន្ត​អត់​បង់ពន្ធ​ខាងលើ​នេះ ចំពោះ​ប្រភេទ​រថយន្ត​ចង្កូត​ឆ្វេង គឺ​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​ទាំងនោះ ចូលខ្លួន​មក​បំពេញបែបបទ ដើម្បី​បង់ប្រាក់​ផាកពិន័យ​ផង និង​បង់ពន្ធ​នាំ​ចូល​ឲ្យ​ស្រប​តាម​ច្បាប់​គយ​ផង មុន​នឹង​អនុញ្ញាត​ឲ្យ​ម្ចាស់​នាំ​យក​រថយន្ដ​ទាំងនោះ​ត្រឡប់​ទៅ​វិញ ។ ប៉ុន្តែ​ដោយឡែក​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ គឺ​ត្រូវ​រឹបអូស​មក​ទុកជា​ទ្រព្យសម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ ៕

អត្ថបទសរសេរ ដោយ