ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​កង់​បី​ម៉ាក ATUL ផ្តល់​កាដូ​ពិសេស​ដល់​អតិថិជន ច្រើ​ន​សន្ធឹកសន្ធាប់​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​)៖ ម៉ូតូ​កង់​បី មានឈ្មោះ​ថា ATUL (​អាល់​ទុល​) គឺជា​ម៉ូតូ​កង់​បី ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​មាន​បណ្តាញ​ចែកចាយ​សរុប​ជាង ២១​រដ្ឋ នៅ​ប្រទេស​ឥណ្ឌា…

រាជធានី​ភ្នំពេញ​)៖ ម៉ូតូ​កង់​បី មានឈ្មោះ​ថា ATUL (​អាល់​ទុល​) គឺជា​ម៉ូតូ​កង់​បី ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​មាន​បណ្តាញ​ចែកចាយ​សរុប​ជាង ២១​រដ្ឋ នៅ​ប្រទេស​ឥណ្ឌា និង​ជាង ៦០០​កន្លែង​នៅ​ទូ​ទាំង​ពិភពលោក​។

នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ម៉ូតូ​កង់​បី​ម៉ាក ATUL ជា​ម៉ាក​ម៉ូតូ​មួយ ដែល​កំពុង​ត្រូវ​បាន​ទទួលស្គាល់ និង​គាំទ្រ​ពី​សំណាក់អតិថិជន​ទាំង​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ ដោយ ATUL បាន​ផ្តល់​នូវ​ទំនុកចិត្ត និង​ផលិតផល ដែល​មានគុណ​ភាព និង​សុវត្ថិភាព​ខ្ពស់ ភ្ជាប់​មក​ជាមួយនឹង​លក្ខណៈ​ពិសេស​ៗ​ជា​ច្រើន​ដូច​ជា កម្លាំង​ម៉ាស៊ីន 200cc មាន​សន្ទុះ​ខ្លាំង ជាមួយ​បច្ចេកវិទ្យា​ស្អំ​ប្រេង​ក្នុង​ម៉ាស៊ីន (Oil Cool er) កុងតាក់​ផ្តាច់​ប្រព័ន្ធ​ភ្លើង ពេល​មាន​អាសន្ន រូបរាង​ធំ​ទូលាយ បូម​មុខ និង​ក្រោយ​ធំ និង​រឹង​មាំ ងាយស្រួល​បត់បែន ធន់​នឹង​ការ​ប្រើប្រាស់ ជាមួយ​គ្រឿងបន្លាស់​គ្រប់គ្រាន់ និង​ការ​ធានា​រយៈពេល​២​ឆ្នាំ ពី​ក្រុមហ៊ុន និង​មាន​បណ្តាញ​ចែកចាយ និង​ជួសជុល​សរុប​ជាង ២០​កន្លែង​ទូ​ទាំង​ប្រទេស​កម្ពុជា​។

ដើម្បី​ជា​ការ​តបស្នង​ទៅ​ដល់​ការ​គាំទ្រ​របស់​អតិថិជន ក្រុមហ៊ុន​មានការ​ផ្តល់​ជូន​យ៉ាង​ពិសេស ដោយ​រាល់​ការ​ទិញ​ម៉ូតូ​កង់​បី​ម៉ាក​អា​ទុល ថ្មី​មួយ​គ្រឿង​នៅ​ថ្ងៃនេះ លោក​អ្នក​នឹង​ទទួល​បាន​ទឹកប្រាក់ $100​ត្រលប់​ទៅ​វិញ​ភ្លាម​ៗ ថែម​ជូន​ស្លាក​លេខ​ដោយ​ឥត​គិតថ្លៃ និង​កញ្ជប់​កាដូ​បន្ថែម (​ស្ប្រ៉ា​យ​ពន្លត់​អគ្គិភ័យ ១, ខ្សែ​អំ​ប្រ៊ី​យ៉ា ១, ខ្សែ​លេខ ២, ខ្សែ​លេខ​រ៉ឺ​យ៉ែ ១, Mp3 Player ១, អាវយឺត ១) ព្រមទាំង​ទទួល​បាន​សន្លឹក​ឆ្នោត​ផ្សងសំណាង ១​សន្លឹក ដែល​អាច​ឈ្នះ​រង្វាន់​ពិសេស​ដូច​ជា​៖

១. ម៉ូតូ​កង់​បី ATUL Gemini Paxx ចំនួន ៥​រង្វាន់
២. ម៉ូតូ​កង់​បី ATUL Gemini Cargo ចំនួន ៥​រង្វាន់
៣. ប្រាក់សុទ្ធ $1000 ចំនួន ១​រង្វាន់
៤. ប្រាក់សុទ្ធ $500 ចំនួន ២​រង្វាន់
៥. ទូរស័ព្ទ Smart Phone ជា​ច្រើន​រង្វាន់
៦. ប្រេងម៉ាស៊ីន​ចំនុះ 0.8L ជា​ច្រើន​រង្វាន់

ម៉ូតូ​កង់​បី​ម៉ាក ATUL ត្រូវ​បាន​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន ផេ​ន​ដា ត្រេ​ឌី​ង ឯ​.​ក (Panda Trading Co., Ltd.) ជាមួយ​ម៉ាក​សញ្ញា Gemini Paxx សម្រាប់​ដឹក​អ្នកដំណើរ និង Gemini Cargo សម្រាប់​ដឹក​ទំនិញ​។

សូម​ជម្រាប​ផង​ដែរ​ថា កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។ ប្រ​ញ៉ាប់​ឡើង កុំអោយ​ឱកាស​ដ៏​អស្ចារ្យ​នេះ​កន្លង​ផុត​អោយ​សោះ​!!​សម្រាប់​ព​ត៌​មាន​បន្ថែម​សូម​មក​កាន់​ទីតាំង​លក់​ម៉ូតូ​កង់​បី ATUL ទាំងអស់​ដែល​នៅ​ជិត​លោក​អ្នក ឬ​ទំនាក់ទំនង​មក​លេខ​៖ 069 77 88 14/ 089 77 88 14៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ