ទណ្ឌ​កម្ម​ដែលម្តាយធ្វើដាក់កូន​ប្រុសនេះ ខ្លះគាំទ្រ ខ្លះមិនគាំទ្រ​


តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​រៀន​ថ្នាក់​ទី​២​ម្នាក់ ត្រូវ​បាន​ម្តាយ​ចាប់​ស្រាត​ខោ​អ​ាវ (​នៅ​សល់​តែ​លី​អូ​) អង្គុយ​នៅ​សាធារណៈ ក្នុង​ក្រុង Guizhou ខេត្ត Guiyang ដែល​ជា​ការ​ដាក់​ពិន័យ​ដ៏​ធ្ងន់ធ្ងរ​ពី​សំណាក់​ម្តាយ​ ។

ម្តាយ​របស់​ក្មេង​ប្រុស​ម្នាក់​នេះ បាន​ទទួល​ទូរស័ព្ទ​ពី​គ្រូបង្រៀន​នៅ​សាលា​ថា កូនប្រុស​​គាត់​បាន​ចាប់​គូទ​របស់​មិត្ត​រួម​ថ្នាក់​ស្រី ​។ ខាង​គ្រូ​បាន​ព្រមាន​ថា ការ​ធ្វើ​បែប​នេះ ​អាច​បណ្តាល​ឱ្យ​ក្មេង​ប្រុស​ប្រព្រឹត្ត​អ្វី​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត នៅ​ពេល​ធំ​ឡើង​។

ដោយ​គ្រាន់តែ​ដឹង​រឿង​នេះ​ភ្លាម ស្ត្រី​ជា​ម្តាយ​បាន​ចាប់​កូនប្រុស​ស្រាត​ខោអាវ សល់​តែ​លី​អូ ហើយ​ឱ្យ​អង្គុយ​នៅ​លើ​ផ្លូវ ដើម្បី​ឱ្យ​អ្នកផង​មើល​ ។ គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​សុំ​ការ​អភ័យទោស​ពី​សំណាក់​ម្តាយ​ឪពុក​ខាង​សិស្ស​​ស្រី​ទៀត ហើយ​សន្យា​ថា នឹង​ប្រដៅ​កូនប្រុស​ឱ្យ​បាន​ល្អ ។

បើ​ទោះបីជា​មាន​អ្នកខ្លះ​គិត​ថា ការ​ប្រដៅ​កូន​បែប​នេះ​ពិតជា​ធ្ងន់ធ្ងរ​ពេក​ក៏​ដោយ តែ​ក៏​មាន​អ្នកខ្លះ​ទទួល​ស្គាល់​ថា កូនប្រុស​នោះ​នឹង​ចាំ​មួយ​ជីវិត ហើយ​លែង​ហ៊ាន​ចាប់​គូទគេ​តទៅ​ទៀត​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ