ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​អាណិត​​​ដល់ប្រពន្ធគ្រូកីឡាដែល​​​ត្រូវ​បា.ញ់​ស្លា.ប់​នេះ«នាងអត់ដឹងសោះ»

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​១០ ឧសភា ​នេះ ជនសង្ស័យ​​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិ​វិធី​ក្រោយ​ពេល​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព និង​កសាង​សំណុំរឿង​រួចរាល់ ។ អ្វី​ដែល​មហាជន​លើក​ឡើង…

ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​១០ ឧសភា ​នេះ ជនសង្ស័យ​​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​
នីតិ​វិធី​ក្រោយ​ពេល​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព និង​កសាង​សំណុំរឿង​រួចរាល់ ។ អ្វី​ដែល​មហាជន​លើក​ឡើង គឺ​បាន​សម្តែង​នូវ​ក្តី​អាណិត​ចំពោះ​ស្ត្រី​ដែល​ជា​ប្រពន្ធ​របស់​ឈ្មោះ ទូច វាសនា ដែល​មិនដឹង​រឿង​ហើយ​ត្រូវ​មក​មេម៉ាយ​ទាំង​ក្មេងខ្ចី​បែប​នេះ​ទៅ​វិញ ។

គួរបញ្ជាក់ថាថា ឃាតករ​ដៃដល់​ដែល​បាន​បាញ់​សម្លាប់​គ្រូ​កីឡា​នៃ​អនុ​វិទ្យាល័យ​តាំង​របង ក៏បាន​រៀបរាប់​ពី​ប្រវត្តិ​រឿងរ៉ាវ​ឈឺចាប់​របស់​ខ្លួន ដែល​បាន​ជំរុញ​ឱ្យ​ខ្លួន​ក្លាយជា​ឃាតករ​បាញ់​សម្លាប់​មនុស្ស ​ដោយសារ​ការ​ចាក់ស្រេះ​នៃ​ទំនាក់ទំនងរវាង​ខ្លួន​និង​អតីត​ប្រពន្ធ​ជាមួយ​គ្រូ​កីឡា ​ដែល​ខ្លួន​បាន​បាញ់​សម្លាប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ឈ្មោះជួន ធានី​រាសី បាន​រៀបរាប់​ថា ខ្លួន​មាន​អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ខេត្តបន្ទាយមានជ័យ មានមុខរ​បរជា​ជាង មាស​នៅ​ផ្សាយ​សិរី​សោភ័ណ ។ ជន​នេះ​បន្ត​ថា កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៥ ខ្លួន​បាន​មក​លេង​សាច់​ញាតិ​នៅ​ខេត្តកំពង់ស្ពឺ ហើយ​យប់​មួយ​ក៏​បាន​បបួល​គ្នា​ទៅ​រាំ​លេង​នៅ​ក្លិប​អេ​ឡេ​កូ​ក៏​បាន​ស្គាល់​នារី​ម្នាក់ ហើយ​ក៏​បង្កើត​បានជា​ទំនាក់ទំនង​ស្នេហា​ឈាន​ដល់​ថ្ងៃ​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៥ ។

ក្រោយ​រៀប​ការ​ដោយ​ការ​រស់នៅ​ជាមួយ​គ្នា​មិន​ចុះសម្រុង ខាង​ស្រី​ចេះ​តែ​ចោទប្រកាន់​ថា ខ្លួន​មើលងាយ​ឪពុក​ម្តាយ​របស់​គេ ឪពុក​ម្តាយក្មេក ទោះបីជា​បែ​បណាការ​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​៣​ឆ្នាំ ក៏​ចេះ​
តែ​មានរឿង​រកាំរកូស​មិន​ចេះ​ចប់ ។ ទើប​ខ្លួន​បាន​ស៊ើប​ដឹង​ថា​មុន​ពេល​នាង​មក​រៀប​ការ​ជាមួយ​ខ្លួន​គឺ​ប្រពន្ធ​ឈ្មោះ សុខ ស្រី​នាង មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឈ្មោះ ទូច វាសនា គ្រូ​កីឡា​តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ ទើប​ការ​រស់នៅ​ក្នុង​ឋានៈ​ជា​ប្តី​ប្រ​ព​ន្ឋ​នេះ​ចេះ​តែ​មាន​បញ្ហា​រហូត​មក ។

ចំពោះ​ឈ្មោះ ទូច វាសនា​បន្ទាប់់់​ពី​នាង សុខ ស្រី​នាង រៀប​ការ​ជាមួយ​ខ្លួន គេ​ក៏​បាន​រៀប​ការ​ជាមួយ​នារី​ម្នាក់​ឈ្មោះ លី​លី អាយុ​២១​ឆ្នាំ​ដែរ ។ តាម​ការ​ចោទ​របស់​ជន​ជា​ឃាតករ​នេះ​បាន​និយាយ​ថា បើ​ទោះជា​
គេ​(​ទូច វាសនា​)​រៀប​ការ​ហើយ​ក្តី រីឯ​សុខ ស្រី​នាង មក​រៀប​ការ​ជាមួយ​ខ្លួន​ក្តី ក៏​ឈ្មោះ ទូច វាសនា​នេះ​នៅ​តែ​ចិញ្ចឹមចិត្ត​តាម​ចែចង់​ប្រពន្ធ​ខ្លួន​ជា​ដរាប​មក ។នៅ​ពេល​ដែល​មាន​គេ​ប្រាប់​ពី​រឿង​ប្រពន្ធ​ខ្លួន​និង​ឈ្មោះ ទូច វាសនា ណាត់ជួប​គ្នា ដោយ​មានការ​សង្ស័យ​ខ្លួន​ក៏​បាន​លួច​បង្កប់​ប្រដាប់​ថត​សំឡេង​នៅ​ទូរស័ព្ទ​របស់​ប្រពន្ធ​ហើយ​ដឹង​ថា ពួក​គេ​ណាត់ជួប​គ្នា លេងល្បែង​លើ​គ្រែ​ញយ​ដង​ទៀត​ផង ។

ក្រោយមក​ការ​សង្ស័យ​ក៏​បាន​ក្លាយជា​ការ​ពិត​នៅ​ពេល​ដែល​ខ្លួន​ស្តាប់​ឮ​សំឡេង​សន្ទនា​គ្នា រវាង​ឈ្មោះ ទូច វាសនា និង​ប្រពន្ធ​របស់​ខ្លួន ណាត់គ្នា​ទៅ​លេងល្បែង​លើ​គ្រែ ពេល​នោះ​ហើយ​ដែល​ខ្លួន​គិត​ថា មិន​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ទៀត​នោះ ក៏​ឈាន​ដល់​ការ​ចែកផ្លូវ​គ្នា​នៅ​តុលាការ​កំពង់ស្ពឺ នា​អំឡុង​ឆ្នាំ​២០១៨ ។ បើ​ទោះជា​លែងលះ​គ្នា​ហើយ​ក្តី តាម​ជន​ជា​ឃាតករ​នេះ​បាន​អះអាង​ថា ក៏​ប្រពន្ធ​ខ្លួន​(​សុខ ស្រី​នាង​) នៅ​ឆាត​ឬ​តេ​មក​ខ្លួន​សុំ​លុយ​ចាយ​ជា​និច្ច​មិន​ដែល​ខាន​នោះ​ទេ ។

នៅ​ពេល​ដែល​ផ្ញើ​លុយ​ឱ្យ​អតីត​ប្រពន្ធ​ម្តង​ៗ គេ​តែង​ប្រាប់​ថាបើ​យក​អ្នក​ណា​ធ្វើ​ប្តី​យក​ចុះ​តែ​កុំ​យកឈ្មោះ ទូច វាសនា នេះ​ឱ្យ​សោះ ។ ការ​និយាយ​បែប​នេះ​មិន​ត្រឹមតែ​អតីត​ប្រ​ព​ន្ឋ​មិន​ស្តាប់​ទេ គឺ​គេ​បាន​យក ទូច វាសនា ធ្វើ​ប្តី​ពេញ​មុខតែ​ម្តង ដោយ​រស់នៅ​ជាមួយ​គ្នា​នៅ​ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ខណៈ​ដែល ទូច វាសនា មាន​ប្រពន្ធ​នៅឡើយ ។

ពេល​ដែល​ពួក​គេ​រស់នៅ​ជាមួយ​គ្នា​គឺ​គេ​បាន ឆាត​មក​ខ្លួន​ឱ្យ​មើលរូប​ពួក​គេ​ដេក​ឱប​គ្នា ហើយ​ទូច វាសនា ថើប​អតីត​ប្រពន្ធ​ខ្លួន​ឱ្យ​មើល​ញយ​ដង​ពេក ទោះបី​ខ្លួន​បាន​លែងលះ​រួច​ហើយ​ក្តី​ក៏​មានការ​ឈឺចាប់ ។ ដោយ​អត់ទ្រាំ​នឹង​ទ​ង្វើ​របស់​អតីត​ប្រពន្ធ និង​ឈ្មោះ ទូច វាសនា មិន​បាន​ខ្លួន​ក៏​សម្រេចចិត្ត​ទិញ​កាំភ្លើង​យក​មក​បាញ់ ទូច វាសនា​តែ​ម្តង ។

ជន​ដៃដល់​បាន​រៀបរាប់​ទៀត​ថា​មុន​ពេល​កើតហេតុ វេលា​ម៉ោង​ជិត​១​ថ្ងៃ​ទី​៨ ឧសភា ២០១៩ ខណៈ​ឈ្មោះ ទូច វាសនា កំពុង​អង្គុយ​ហូប​បាយ​ក្នុង​ខ្យូ​ស​បរិវេណ​សាលារៀន ជាមួយ​មិត្តភក្តិ​៣​នាក់​ខ្លួន​ក៏​ជិះ​ម៉ូតូ​ទៅ​បុក​ហើយ​ដក​កាំភ្លើង​បាញ់​ចំ​ក​បណ្តាល​ឱ្យ​ប្រកាច់​ស្លាប់​តែ​ម្តង​។ បន្ទាប់​ពី​បាញ់​ស្លាប់​ហើយ​រូបគេ​ក៏​យក​កាំភ្លើង​ទៅ​លាក់​ទុក ហើយ​ប្រុង​ជិះ​ម៉ូតូ​គេចខ្លួន​ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​បាន​តែ​ម្តង ។

ខាងលើ​នេះ​គ្រាន់តែ​ជា​ការ​រៀបរាប់​របស់​ជនសង្ស័យ ចំណែក​នាង​ជា​អតីត​ប្រពន្ធ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​មក​បំភ្លឺ​ដែរ ដោយ​នាង​បាន​បំភ្លឺ​ថា រយៈពេល​ដែល​ខ្លួន​បាន​បែក​ពី​ប្តី គឺ​បាន​ទៅ​ជួល​ផ្ទះ​រស់នៅ​ជាមួយ​ឈ្មោះ ទូច វាសនា គឺ​រស់​លួចលាក់ ប្រពន្ធ​គាត់​មិន​បានដឹង​នោះ​ទេ ហើយ​ការ​រស់នៅ​នេះ​ឪពុក​ម្តាយ​នាង​ក៏​យល់ព្រម​ដែរ ដោយ​រង់ចាំ​ឱ្យឈ្មោះ ទូច វាសនា លែងលះ​ជាមួយ​ប្រពន្ធ​ដាច់ស្រេច​សិន​ទើប​ពួក​គេ​រៀប​ការ​ជាមួយ​គ្នា ។

ស្ត្រី​ឈ្មោះ សុខ ស្រី​នាង បន្ត​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​គ្រូ​កីឡា​ឈ្មោះ ទូច វាសនា ក៏​ធ្លាប់​សុំ​ប្រពន្ធ​លែងលះ​ដែរ តែ​នាង​មិន​ព្រម​ដោយ​សំអាង​ថា​ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​គ្មាន​រឿង​អី​ដែល​ត្រូវ​លែងលះ​នោះ​ទេ ស្រាប់តែ​ឮ​ថា​អតីត​ប្តី​បាន​ទៅ​បាញ់​សម្លាប់​ឈ្មោះ ទូច វាសនា​ស្លាប់​បាត់​ទៅ​ហើយ ។

អត្ថបទសរសេរ ដោយ