ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះថ្នាក់តែង​កើត​ដដែលៗ​…លើក្មេង

4 ឆ្នាំ មុន

តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​អាយុ​៣​ឆ្នាំបាន​ដាច់​ម្រាមដៃ ពេល​កំពុង​អង្គុយ​លើ​ជណ្តើរយន្ត នៅ​ក្នុង​ផ្សារ​ទំនើប Sichuan​។ វីដេ​​អូ​តាម​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ឱ្យ​ឃើញ ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ អង្គុយ​នៅ​លើ​កាំជណ្តើរ​យន្ត…

តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​អាយុ​៣​ឆ្នាំបាន​ដាច់​ម្រាមដៃ ពេល​កំពុង​អង្គុយ​លើ​ជណ្តើរយន្ត នៅ​ក្នុង​ផ្សារ​ទំនើប Sichuan​។ វីដេ​​អូ​តាម​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ឱ្យ​ឃើញ ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ អង្គុយ​នៅ​លើ​កាំជណ្តើរ​យន្ត ដែល​កំពុង​ចុះ​។

ពេល​មក​ដល់​ក្រោម ម្រាមដៃ​ក្មេង​ម្នាក់​នេះ​បាន​គៀប​ជាប់​ទៅ​នឹង​ចន្លោះ​កាំជណ្តើរ ដែល​ធ្វើ​ឱ្យ​ម្តាយ​ឈរ​នៅ​ពីក្រោយកញ្ឆក់​ទាញ​កូន​ចេញ​មួយ​រំពេច​។ ការ​ទាញ​ចេញ​នេះ ថ្វី​ត្បិត​តែ​អាច​ជួយ​កូន​កុំឱ្យ​ជាប់​កាន់តែ​ធ្ងន់ធ្ងរ​ក្តី វា​បាន​ធ្វើ​ឱ្យ​ម្រាមដៃ​នោះ​ដាច់​ភ្លាម​មួយ​រំពេច​។

ខាង​ផ្សារ​ទំនើប​បដិសេធ​មិន​ទទួលខុសត្រូវ​ទាំងស្រុង​នោះ​ទេ ដោយសារ​តែ​គេ​មាន​បិទ​ស្លាក​សញ្ញា​ឱ្យ​ម្តាយ​ឪពុក​ប្រុង​ប្រយ័ត្ន​រួច​ទៅ​ហើយ​។ គេ​តម្រូវ​ឱ្យ​ក្មេង​ៗ​ដែល​ប្រើប្រាស់​ជណ្តើរយន្ត មាន​ម្តាយ​ឪពុក ឬ ចាស់ទុំ​ជា​អ្នក​នៅ​មើលថែ​។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​ករណី​ជា​ច្រើន​ទៀត កើតឡើង​ពាក់ព័ន្ធ​ជាមួយនឹង​ក្មេង​ៗ​និង​ជណ្តើរយន្ត​។ រឿង​នេះ​ចេះ​តែ​បន្ត​កើត​មាន បើ​ទោះបីជា​មានការ​ចុះ​ផ្សាយ​ឱ្យ​ដឹង​ជា​ដំណឹង​យ៉ាងណា​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ