ផ្ទះ​សំណាក់​ទ្វារ​នាគ…


ផ្ទះសំណាក់​មាន​ច្រើន​ប្រភេទ​…​អាធំ​ៗ​ខ្នាត​អន្តរជាតិ​គេ​ហៅ «​សណ្ឋាគារ​»…​ផ្កាយ​៣-៤-៥ ​រហូត​ដល់​៧​ក៏​មាន​ដែរ​ ។ ចំណែក​អាតូច​ៗ…​គេ​ហៅ​ថា​ផ្ទះសំណាក់​…​ដែល​កើត​មាន​ព្រោងព្រាត​ ។

ទីណា​មាន​ហាង​ខារ៉ាអូខេ​ច្រើន​…​ទីនោះ​ មានផ្ទះ​សំណាក់​ច្រើន​ណាស់​…​ជាទី​ពេញ​និយម​សម្រាប់​កម្សាន្ត​សប្បាយ​… ​ពិសេស​បំផុត​ សម្រាប់​ដោះទុក្ខសត្វ​លោក​ដែល​ពុះកញ្ជ្រោល​ម្តង​ៗ…​គេ​និយម​ហៅ​ថា «​ផ្ទះសំណាក់​ទ្វារ​នាគ​»​។

ហាង​ខារ៉ាអូខេ​ខ្លះ​…​មាន​បន្ទប់​ឡេ​ម​មួយ​កំ​ប្លេ​…​មិនបាច់​នាំ​ស្រី​ស្នេហ៍​ចេញ​ក្រៅ​ទេ​…​ជា​វិមាន​ដ៏​ត្រជាក់ត្រជុំ​…​ចេញពី​បន្ទប់​ខារ៉ាអូខេ​ចូល​បន្ទប់​ទ្វារ​នាគ​យ៉ាង​ស្ងៀមស្ងាត់​…​ធ្វើ​ឱ្យ​ស្តេច​នាគរាជ​រីករាយ​ក្នុង​ព្រះ​គង្គា​យ៉ាង​រវើរវាយ​…​អត់​មាន​ភ័យ​ខ្លាច​ត្រី​ឆ្លាម​-​ក្រពើ​ណា​ហ៊ាន​ប្រមាថ​ឡើយ ។

អាណិត​ខ្លោចចិត្ត​ផ្ទះសំណាក់​ទ្វារ​នាគ​មួយ​នៅ​ក្រុង​តា​ខ្មៅ​…​ធ្លាប់តែ​ជា​ទ្រនុំ​ស្រណុក​សុខ​ស្រួល​…​ស្រាប់តែ​មាន​ហ្វូង​ឆ្លាម​ឡោម​ព័ទ្ធ​ទាំង​យប់​…​ស្វែងរក​នាគ​ដែល​កំពុង​កម្សាន្ត​ព្រះ​គង្គា​…​ដែល​ជា​ទ​ង្វើ​អាក្រក់​…​ទទួល​ការ​ចោទប្រកាន់​តប​វិញ​ថា​…​ជា​អំពើ​ឆ្កួត​លេលា ។

ទស្សនៈ​នានា​និយាយ​ថា​…​កាលណា​ត្រូវរ៉ូវ​ហើយ​…​គេ​តែង​នាំ​គ្នា​ដឹក​ដៃ​ចូល​ផ្ទះសំណាក់​ទ្វារ​នាគ​ភ្លាម​…​ព្រោះ​វា​ជា​សិទ្ធិ​មនុស្ស​ប្រុស​ស្រី​ដែល​មាន​ស្មើគ្នា​…​ចូល​ផ្ទះសំណាក់​ទ្វារ​នាគ​…​ដោះទុក្ខសត្វ​លោក​កុំឱ្យ​ក្រៀមក្រំ​ពេក​…​មានអី​ខុស​លោក​ម្ចាស់?​…​អ្នក​ដែល​ទៅ​រំខាន​…​សួរ​ថា​តើ​ជា​បុគ្គល​ប្រភេទ​ណា?

បើ​ប្តី​ប្រពន្ធ​ខ្លួនឯង​នាំ​អ្នក​ដទៃ​ឡើងឋានសួគ៌​…​ទៅ​ចាប់​តែ​ប្តី ឬ​ប្រពន្ធ​ខ្លួនឯង ខ្លុះ​ច្រមុះ​ដឹក​ចេញ​វា​ចប់​ទៅ​ហើយ​…​ម៉េច​ចាំបាច់​ដើរ​គោះ​ទ្វារ​ឆែក​មើល​គ្រប់​បន្ទប់? ដើរ​ឆែក​រក​មើល​អាណា​ខ្លះ​កំពុង​…​អាណា​ខ្លះ​ប្រព្រឹត្ត​បទល្មើស​ផ្លូវភេទ?​…​អាណា​ខ្លះ​កំពុង​បញ្ជា​ស្តេច​នាគ​ចុះ​ស្រង់​ព្រះ​គង្គារ ?

​បើធ្វើ​តែ​របៀប​អាង​អំណាច អាង ចង្កូម​ដូច​ឆ្លាម​…​គួរ​បិទ​សណ្ឋាគារ​…​បិទ​ផ្ទះសំណាក់​ចោល​ទាំងអស់​ទៅ​បាន​ទេ លោក​ម្ចាស់ ?

ឱ ! ក្រុង​តា​ខ្មៅ​អើយ​…​ហាង​កោសជប់​រាប់​មិន​អស់​…​ហាង​ខារ៉ាអូខេ​ក៏​រាប់មិន​អស់​…​យុវ​ចាស់ និង​យុវវ័យ​មានស្រី​ស្នេហ៍​ក៏​រាប់​មិន​អស់​…​ទាំងអស់េះ​ត្រូវការ​ណាស់​ផ្ទះសំណាក់ទ្វារ​នាគ​…​ព្រោះ​វា​ជា​មជ្ឈមណ្ឌល
…​​ជា​វិមាន​សួគ៌ មិន​គួរ​ឈ្លានពាន​ទេ​…​េ​ហ ! េ​ហ !

Facebook Google Twitter Email

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ