ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​ដ៏​ល្បី​រូប​នេះ​ជឿជាក់​ខ្លាំង​លែង​ខ្វល់​រឿង​សម្រស់​ពេល​ចាស់

4 ឆ្នាំ មុន

វ៉ា​ណេ​ស​សា ហា​ដ​ចេ​ន (Vanessa Hudgens) តារា​សម្តែង​ដ៏​ស្រស់​ស្អាត​បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​បាន​ឈ្វេងយល់​ពី​ការ​រស់នៅ​យ៉ាងច្រើន​ទាក់ទិន​លើ​សម្រស់​ក្នុង​ពេល​ឈាន​ដល់​វ័យ​ចំណាស់ ខណៈ​ពេល​មុន​នេះ​ក៏​ធ្លាប់​បារម្ភ​ពី​វិបត្តិ​វ័យ​កណ្ដាល​អាយុ ប៉ុន្តែ​បច្ចុប្បន្ន​ឈាន​ដល់​វ័យ​៣០​ឆ្នាំ​រូប​នាង​ក៏​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង ។ កន្លង​មក​នាង​ធ្លាប់​មាន​វិបត្តិ​ក្នុង​ពេល​កំពុង​រៀន…

វ៉ា​ណេ​ស​សា ហា​ដ​ចេ​ន (Vanessa Hudgens) តារា​សម្តែង​ដ៏​ស្រស់​ស្អាត​បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​បាន​ឈ្វេងយល់​ពី​ការ​រស់នៅ​យ៉ាងច្រើន​ទាក់ទិន​លើ​សម្រស់​ក្នុង​ពេល​ឈាន​ដល់​វ័យ​ចំណាស់ ខណៈ​ពេល​មុន​នេះ​ក៏​ធ្លាប់​បារម្ភ​ពី​វិបត្តិ​វ័យ​កណ្ដាល​អាយុ ប៉ុន្តែ​បច្ចុប្បន្ន​ឈាន​ដល់​វ័យ​៣០​ឆ្នាំ​រូប​នាង​ក៏​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង ។

កន្លង​មក​នាង​ធ្លាប់​មាន​វិបត្តិ​ក្នុង​ពេល​កំពុង​រៀន ព្រោះ​ជា​តារា​សម្តែង​ដ៏​ស្រស់ស្រាយ និង​មានរឿង​អាស្រូវ​បាន​ចុះ​ផ្សាយ​តាម​អ៊ី​ន​ធើ​រ​ណេ​ត ធ្វើ​ឲ្យ​ជីវិត​ជួបនឹង​រឿង​អពមង្គល ។ បច្ចុប្បន្ន​ហា​ដ​ចេ​ន បាន​ឆ្លងកាត់​ភាព​ជូរ​ចត់​ច្រើន​រហូត​មាន​អាយុ​គម្រប់​៣០​ឆ្នាំ ។ បើ​ក្រឡេក​ពី​អតីតកាល​រូប​នាង​បាន​ជួប​រឿង​ល្អ និង​អាក្រក់​នៅ​ឡូ​កឡំ​គ្នា​រហូត​ក្លាយជា​បទ​ពិសោធន៍​មួយ​នៅ​ក្នុង​ជីវិត ។

នាង​វ៉ា​ណេ​ស​សា ហា​ដ​ចេ​ន បញ្ជាក់​ថា «​ខ្ញុំ​នៅ​ចាំ​បាន​ថា​មាន​ក្ដី​រំភើប​ក្នុង​អាយុ​២៧​ឆ្នាំ ដោយ​កាល​ណោះ​ជា​លើក​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​មិន​នៅ​ក្មេង​ទេ ខ្ញុំ​មិនមែន​យុវវ័យ​គឺជា​ចាស់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ។ ខ្ញុំ​បានដឹង​ពី​គុណ​តម្លៃ​នៃ​ការ​ថែទាំ​ខ្លួន និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ចេះ​ស្រឡាញ់​ខ្លួន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ