ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អុញ អលង្ការ​រាប់​តម្លឹង​នាង​នៅ​ទី​ណា​!​?​បើ​ឃាតករ​នេះ​ថា​«​ខ្លួន​មិនបាន​យក​ទេ​»

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដូច​កោះសន្តិភាព​​បាន​ទុក​មែន ឃាតកម្ម​បែប​នេះ​មិនយូរ​ទេ ឃាតករ​នឹង​ត្រូវ​វែកមុខ​យ៉ាង​ពិតប្រាកដ ។ ពេល​នេះ ​ចាប់ខ្លួន​បាន​ហើយ ​​ក្រោយស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង អស់​រយៈពេល​១​ថ្ងៃ​២​យប់…

ខេត្តព្រៃវែង ៖ ដូច​កោះសន្តិភាព​​បាន​ទុក​មែន ឃាតកម្ម​បែប​នេះ​មិនយូរ​ទេ ឃាតករ​នឹង​ត្រូវ​វែកមុខ​យ៉ាង​ពិតប្រាកដ ។ ពេល​នេះ ​ចាប់ខ្លួន​បាន​ហើយ ​​ក្រោយស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង អស់​រយៈពេល​១​ថ្ងៃ
​២​យប់ នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ​និង
ខេ​ត្ត​ព្រៃវែងបាន​សហការ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​សម្លាប់​នារី​ម្នាក់ នៅ​ក្នុងផ្ទះ​សំណាក់​រំ​ចង់ ដែល​ស្ថិត​នៅ​ទីប្រជុំជន​អ្នក​លឿង​បាន​ហើយ នៅ​ចំណុច​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែលនោះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ យក​មក​ឱ្យធ្វើ​ត្រាប់ បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន ដែល​បាន​សម្លាប់​នារី​រង​គ្រោះ ក្រោម​ការ​ចោមរោម​មើល​យ៉ាង​កកកុញ ពី​សំណាក់​ប្រជាពលរដ្ឋ នៅ​ទីតាំង​កើតហេតុ​ផង​ដែរ ។ អ្វីដែលកត់សម្គាល់នោះ គឺឃាតករ​សារភាព​ថា ឃើញ​នាង​មាន​ពាក់ចិញ្ចៀន ខ្សែដៃ និង​ខ្សែ​.​ក​ដែរ ប៉ុន្តែ​ខ្លួន​មិន​បាន​យក​ទេ គឺ​សម្លាប់​នាង​រួច ក៏​ប្រញាប់​ប្រញាល់​គេចខ្លួន​តែ​ម្តង ។ ដូច្នេះ ​អលង្ការ​រាប់​តម្លឹង​ទាំងនោះ​មិនដឹង​នៅ​លើ​អ្នកណា​ទេ?​តែយ៉ាងណានោះ ចម្លើយពិតឬមិនពិត នឹង​ធ្វើ​ការ​ស្រាវជ្រាវ​​បន្តទៀត ។

លោក​វរសេនីយ៍ត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តព្រៃវែងបានឱ្យ​ដឹង​ថា ប្រតិ​បត្តិការ​នេះ ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ ឈួ​ន គឹ​ម​សាន្ត មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តព្រៃវែង ក្រោម​ការ​សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង និង​ខេត្តកណ្តាល និង​មានការ​សហការ​រវាង អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ខេត្តកណ្តាល និង​ព្រៃវែង ទើប​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន ។

លោក​បញ្ជាក់​​​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ​ឈ្មោះ ជា ជាង ភេទ​ប្រុស អាយុ​30​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មានមុខរ​បរជា​កម្មករ​រោងចក្រ ​ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ហ្នឹង​ផ្ទះ​របស់​ខ្លួន​តែ​ម្តង ។ ប្រភពដដែល​នេះ​ បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពេល​ចាប់ខ្លួន នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​រឹត​.​ក​សម្លាប់​នារី​រង​គ្រោះ​ឈ្មោះ ផែ ស្រី​ម៉ាក់ ពិតមែន ដោយសារ​តែ​មាន​ទំនាស់​ជា​ពាក្យ​សម្តី រហូត​ឈាន​ដល់​ការ​ប្រតាយប្រតប់​គ្នា នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ ។

ជនសង្ស័យ​បាន​បន្ត​ទៀត​ថា រូបគេ និង​នារី​រង​គ្រោះ ​គឺជា​សង្សា​នឹង​គ្នា ទោះបី​មាន​ប្តី​ប្រពន្ធ​និង​កូន​រៀង​ៗ​ខ្លួន​ក្តី ហើយ​នៅ​ពេល​កើតហេតុ ពួក​គេ​មាន​បំណង​ចូល​ទៅ​រួមមេត្រី​តាម​ទម្លាប់​ធម្មតា​ ដែល​តែងតែ​ណាត់ជួប​គ្នា​ជា​រឿយ​ៗ ប៉ុន្តែ​លើក​នេះ​មិន​ទាន់​បាន​អី​ផង ស្រាប់តែ​នារី​រង​គ្រោះ​បង្ខំ​ឱ្យ​រូបគេ​លែងប្រពន្ធ ចំណែក​រូប​នាង​ក៏​លែង​ប្តី ដើម្បី​បាន​រួមរស់​នឹង​គ្នា​ជា​ប្តី​ប្រពន្ធ​ពេញ​សិទ្ធិ តែ​រូបគេ​មិន​ព្រម ទើប​កើត​ទៅ​ជា​ជម្លោះ​ប្រតាយប្រតប់​គ្នា​រហូត​ដល់​រូបគេ​ត្រូវ​បង្ខំចិត្ត​រឹត​ក សម្លាប់​នាង​តែ​ម្តង​ទៅ ។

ឃាតករ​សារភាពទៀត​ថា ឃើញ​នាង​មាន​ពាក់ចិញ្ចៀន ខ្សែដៃ និង​ខ្សែ​.​ក​ដែរ ប៉ុន្តែ​ខ្លួន​មិន​បាន​យក​ទេ គឺ​សម្លាប់​នាង​រួច ក៏​ប្រញាប់ប្រញាល់​គេចខ្លួន​តែ​ម្តង ។ ដូច្នេះ ​អលង្ការ​រាប់​តម្លឹង​ទាំងនោះ​មិនដឹង​នៅ​លើ​អ្នក​ណាទេ? ។ នារី​រង​គ្រោះ​ឈ្មោះ ផែ ស្រី​ម៉ាក់ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល មាន​ប្ដី​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​មុន​នេះ​ច្រឡំ​ថា ​អាវុធហត្ថ​ស្រុក​លើក​ដែក ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្នុង​បន្ទប់​ផ្ទះសំណាក់​រំ​ចង់ បន្ទាប់​ពី​ជនសង្ស័យ​យក​ខ្សែ​កាបូប​រឹត​.​ក​សម្លាប់ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​៨ ឧសភា ក្នុង​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ ការ​វែកមុខ​ឃាតករ​មួយ​ចំអិន​កំ​ពិស​នេះ ដោយសារ​តែ​គេ​បាន​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ ហើយ​ក៏​ឈាន​ដល់​ការ​រក​ឃើញ​អត្តសញ្ញាណ​ជន​ដៃដល់ ​តាម​រយៈ​ទូរស័ព្ទ​ដែល​បាន​ទាក់ទង​គ្នា ហើយ​វា​កាន់តែ​ច្បាស់​ថា ​សម្រាប់​គ្រួសារ​ស្ត្រី​រង​គ្រោះ​ពិតជា​មាន​អ្នក​ស្គាល់​ជន​នេះ​។

ក្រោយ​ពី​ការ​ចាប់ខ្លួន​ឃាតករ​បាន​ភ្លាម ​បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ដោយសារ​មិន​នឹក​ស្មានថា ស្ត្រី​រង​គ្រោះជា​ស្រី​ស្អាត​ម្នាក់ បែរជា​លួចលាក់​ស្នេហា​ជាមួយ​ជន​រូប​នេះ​សោះ បើ​ប្រៀប​ឋានៈ​ប្តី​ជា​មន្ត្រី​អាវុធ​ហត្ថ និង​ប្រុស​សហាយ​ជា​កម្មករ វា​ខុស​គ្នា​ឆ្ងាយ​ទៅ​ហើយ ។ ប៉ុន្តែ​មិន​អាច​វាយតម្លៃ​សម្បក​ក្រៅ​បាន​ទេ ដោយសារ​តែ​នាង​មិន​ត្រឹមតែ​លួចលាក់​ស្នេហា​ជាមួយ​បុរស​រូប​នេះ​ទេ តែ​ក៏​បាន​ជំរុញ​ឱ្យ​លែងប្រពន្ធ ហើយ​ខ្លួន​នាង​ក៏​លែង​ប្តី ដើម្បី​មក​សាង​ស្នេហ៍​ពេញ​មុខ​ពេញមាត់ ។ សួរ​ថា តើ​ល្បែង​ស្នេហា​ចិត្ត​រយ​ពាន់​បែប​នេះ មាន​លទ្ធផល​បែប​ណា ?

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ