ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ធនាគារ​ម្នាក់​មានសំណាង​បាន​ត្រូវ​រង្វាន់​២០​លាន​រៀល​ពី​ថ្នាំដុសធ្មេញ​ផ្កាឈូក​២

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ឈ្មោះ ឆេ​ង រ​ដ្ឋា មាន​អាយុ​៣៤​ឆ្នាំ បច្ចុប្បន្ន​ជា​បុ​គ្គ​លិ​បម្រើ​ការងារ​នៅ​ធនាគារឯកជន និង​កំពុង​រស់នៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ បុរស​ម្នាក់​ឈ្មោះ ឆេ​ង រ​ដ្ឋា មាន​អាយុ​៣៤​ឆ្នាំ បច្ចុប្បន្ន​ជា​បុ​គ្គ​លិ​បម្រើ​ការងារ​នៅ​ធនាគារឯកជន និង​កំពុង​រស់នៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប មានសំណាង​បាន​ត្រូវ​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់​២០​លាន​រៀល​ពី​ថ្នាំដុសធ្មេញ ដក​បួ​ឃូ ផ្កាឈូក​២ ។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅ​ដ្ឋា​ន​ដោយ​ផ្ទាល់ លោក ឆេ​ង រ​ដ្ឋា ដែល​ក្លាយជា​ម្ចាស់​ទឹកប្រាក់​២០​លាន​រៀល បាន​ប្រាប់​ឱ្យ​ដឹង​ថា ថ្នាំដុសធ្មេញ​ផ្កាឈូក​២ រូប​លោក និង​ក្រុម​គ្រួសារ​តែង​ប្រើប្រាស់​ជា​ប្រចាំ ព្រោះ​វា​អាច​ព្យាបាល​ជំងឺ​អញ្ចាញធ្មេញ ជួយ​ធ្វើ​ឱ្យ​ធ្មេញ​ស​ស្អាត និង​បំបាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​កាលពី​ពេល​កន្លង​ទៅ​នេះ នៅ​ពេល​ប្រើ​អស់លោក​ក៏​ទៅ​ទិញ​ថ្នាំដុសធ្មេញ​ផ្កាឈូក​២​យក​មក​ប្រើ​ដូច​សព្វដង លុះ​ពេល​ហែក​ប្រអប់ ហើយ​កោស​ស្ទីក​គ័​រ​ក្នុង​ប្រអប់​ក៏​ឃើញ​មាន​រង្វាន់​២០​លាន​រៀល​តែ​ម្ដង​។

លោក​ឆេ​ង រ​ដ្ឋា បាន​បន្ត​ថា ភ្លាម​ៗ​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​សប្បាយចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​ប្រាប់​ភរិយា​ឱ្យ​ដឹង និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រអប់​តែ​ម្ដង​។ លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​ប្រាក់​រង្វាន់​ធំ ២០​លាន​រៀល នេះ លោក​នឹង​យក​មួយ​ចំនួន​ទៅ​ធ្វើ​ផ្ទះ ហើយ​ទុក​មួយ​ចំនួន​សម្រាប់​កូន​រៀន​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្នាំដុសធ្មេញ ដក​បួ​ឃូ ផ្កាឈូក​២ មាន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ២០​លាន​រៀល រហូត​ដល់​៥០​រង្វាន់ ម៉ូតូ HONDA Dream មាន​ចំនួន​៥០​គ្រឿង ទូរស័ព្ទ i-Phone មាន​ចំនួន​៥០​គ្រឿង រួម​ជាមួយនឹង​រង្វាន់​ថ្នាំដុសធ្មេញ​ផ្កាឈូក​២​រាប់​លាន​ប្រអប់​ទៀត​។ សូម​ព្យាយាម​ណា​…​រង្វាន់​ធំ​២០​លាន​រៀល​បន្ទាប់​ទៀត អាច​ជា​របស់​អ្នក​…​។ ថ្នាំដុសធ្មេញ ដក​បួ​ឃូ ជា​ឱសថ​សម្រាប់​ព្យាបាល និង​ថែទាំ​សុខភាព​មាត់​ធ្មេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ