ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីល​៥​ជា​ក្រមសីលធម៌​របស់​មនុស្ស

4 ឆ្នាំ មុន

តើ​អ្វី​ទៅ​ដែល​ហៅ​ថា​សីល? ពាក្យ​ថា​សីល​មាន​ន័យ​ថា វិរតិចេតនា​ដែល​វៀរចាក​អំពើអាក្រក់​, ការ​កាន់​ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា​, ការ​មិន​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ ឬ​វិនយ​ប្បញ្ញត្តិ​, ការ​កាន់​ចរិយា​ល្អ​, ការ​សង្រួម​, ធម្មចរិយា…

តើ​អ្វី​ទៅ​ដែល​ហៅ​ថា​សីល? ពាក្យ​ថា​សីល​មាន​ន័យ​ថា វិរតិចេតនា​ដែល​វៀរចាក​អំពើអាក្រក់​, ការ​កាន់​ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា​, ការ​មិន​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ ឬ​វិនយ​ប្បញ្ញត្តិ​, ការ​កាន់​ចរិយា​ល្អ​, ការ​សង្រួម​, ធម្មចរិយា ឬ​ដំបូន្មាន​, មារយាទ​ល្អ​, សេចក្តី​ល្អ ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ទូន្មាន​មនុស្ស​គ្រប់​រូប​ឲ្យ​ព្យាយាម​រក្សា​នូវ​សិក្ខាបទ​ប្រាំ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដូច​តទៅៈ

១-​វៀរចាក​ការ​សម្លាប់សត្វ​មានជីវិត​ទាំងឡាយ ។

២-​វៀរចាក​ការ​កាន់​យក​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា ។

៣-​វៀរចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ ។

៤-​វៀរចាក​ការ​និយាយ​ពាក្យ​កុហក ។

៥-​វៀរចាក​ការ​សេព​គ្រឿង​ស្រវឹង ឬ​សេព​គ្រឿងញៀន ។

សិក្ខាបទ​ទាំង​៥​នេះ​ជា​ក្រមសីលធម៌ ដែល​ពុទ្ធបរិស័ទ​គួរ​យក​មក​អនុវត្ត​ប្រតិបត្តិ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ពុទ្ធបរិស័ទ​ក៏​មិន​ត្រូវ​អនុវត្ត​នូវ​ក្រមសីលធម៌​ទាំងនេះ​ដោយសារ​ការ​ខ្លាច​ទណ្ឌកម្ម​ដែរ ប៉ុន្តែ​ដោយសារ​ពួក​គេ​យល់​ច្បាស់​ថា ទ​ង្វើ​ដែល​ប្រាសចាក​ក្រមសីលធម៌ រមែង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អ្នក​ដទៃ​ផង និង​ខ្លួនឯង​ផង​។

ព្រះ​មានបុណ្យ​ទ្រង់​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការ​វៀរចាក​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ទាំងឡាយ​។ នេះ​គឺ​ដោយសារ​តែ​ថា នៅ​ពេល​ណា​អ្នក​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ហើយ អ្នក​អាច​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​មួយ​ដែល​អ្នក​មិន​គប្បី​នឹង​ធ្វើ​ទាល់តែ​សោះ​ក្នុង​ជីវិត ។