ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​ឃាត​ករ មក​ធ្វើ​ត្រាប់​ករណី​សម្លា.ប់​ស្រី​ស្នេហ៍​ក្នុង​បន្ទប់​ផ្ទះសំណាក់​រំ​ចង់

4 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង ៖ នៅ​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ទី​១០ ឧសភា នេះ​កំលាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ យក​ទៅ​ធ្វើ​ត្រាប់​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន ដែល​បាន​សម្លាប់​នារី​រង​គ្រោះ ក្រោម​ការ​ចោមរោម​មើល​យ៉ាង​កកកុញ ពី​សំណាក់​ប្រជាពលរដ្ឋ នៅ​ទីតាំង​កើតហេតុ​ផ្ទាល់…

ព្រៃវែង ៖ នៅ​វេលា​ម៉ោង៣រសៀល​ថ្ងៃ​ទី​១០ ឧសភា នេះ​កំលាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ យក​ទៅ​ធ្វើ​ត្រាប់​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន ដែល​បាន​សម្លាប់​នារី​រង​គ្រោះ ក្រោម​ការ​ចោមរោម​មើល​យ៉ាង​កកកុញ ពី​សំណាក់​ប្រជាពលរដ្ឋ នៅ​ទីតាំង​កើតហេតុ​ផ្ទាល់ ។

ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួន នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​រឹត​.​ក សម្លាប់​នារី​រង​គ្រោះ​ឈ្មោះ ផែ ស្រី​ម៉ាក់ ពិតមែន ដោយសារ​តែ​មាន​ទំនាស់ រហូត​ឈាន​ដល់​វាយ​ប្រតាយប្រតប់​គ្នា នៅ​ក្នុង​បន្ទប់​កើតហេតុ​។

ជនសង្ស័យ​បាន​បន្ត​ទៀត​ថា រូបគេ និង​នារី​រង​គ្រោះ​គឺជា​សង្សារ​នឹង​គ្នា មាន​ប្តី​ប្រពន្ធ និង​កូន​រៀង​ៗ​ខ្លួន ហើយ​នៅ​ពេល​កើតហេតុ ពួក​គេ​មាន​បំណង​ចូល​ទៅ​រួម​ភេទ​ធម្មតា​ទេ ប៉ុន្តែ​មិន​ទាន់​បាន​អី​ផង ស្រាប់តែ​នារី​រង​គ្រោះ បង្ខំ​អោយ​រូបគេ​លែងលះ​ប្រពន្ធ ចំណែក​រូប​នាង​លែង​ប្តី ហើយ​ទៅ​រួមរស់​នឹង​គ្នា​ជា​ប្តី​ប្រពន្ធ​ពេញ​សិទ្ធិ តែ​រូបគេ​មិន​ព្រម ទើប​កើត​ទៅ​ជា​ជម្លោះ​វាយ​ប្រតាយប្រតប់​គ្នា រហូត​ដល់​រូបគេ​ត្រូវ​បង្ខំចិត្ត​រឹត​.​ក សម្លាប់​នាង​តែ​ម្តង​ទៅ ៕

គួរ​រំលឹក​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​8 ឧសភា​កន្លង​ទៅ មាន​ហេតុការណ៍​ប្រទះ​ឃើញ​ស្ត្រី​ខាងលើ​បាន​ស្លាប់ នៅ​ក្នុង​បន្ទប់​លេខ​207 ផ្ទះសំណាក់​រំ​ចង់ ក្នុងភូមិ​5 ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ជា​ករណី​ឃាតកម្ម ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ជា ជាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​រឹត​.​ក​សម្លាប់​នារី​ជន​រង​គ្រោះ​ឈ្មោះ ផៃ ស្រី​ម៉ាក់ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែ​បាក់ ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​យក​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ