ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​ថៃ​ដោះ​លែង​អ្នកទោស​២​នាក់

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ចំនួន​២​នាក់​ឱ្យ​មាន​សេរីភាព និង​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ ឧសភា ២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ចំនួន​២​នាក់​ឱ្យ​មាន​សេរីភាព និង​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៩ ឧសភា ២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ខ្មែរ​ទាំង​២​នាក់​ខាងលើ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​ឱ្យ​រួច​ផុត​ពី​ទោស ក្នុង​នោះ​ម្នាក់​ឈ្មោះ​នៅ ស៊ុត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​វ៉ា​ន់ ញ៉​ក់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។ អ្នក​ទាំង​២​រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រា​សាត ខេត្តឧត្តរមានជ័យ ។

អ្នក​ទាំង​២​នាក់​ត្រូវ​បាន​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ឧសភា ២០១៦​ហើយ​បាន​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ជាប់ចោទ​ពី​បទ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​កាប់​ឈើ​គ្រ​ញួ​ង​ចូល​តាម​ច្រក​អូរ​ខ្សាច់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខ្មែរ​ភូមិ ចារ​ថ្មី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ដែល​ស្ថិត​នៅ​ទល់មុខ​ភូមិ​ឃុំ​ស្ទឹង​ចាន់ ស្រុក​ឃុន​ហាន ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ​។

មន្ត្រី​កម្ពុជា​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​២​នាក់​ពី​ក្រុម​អាជ្ញាធរ​ថៃ​រួច​មក​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់​ឆ្លង​ដែន​បន្ត​ទៀត បន្ទាប់​មក​សមត្ត​កិច្ច​បានឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ