ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមូល​ហត្ថលេខា​បាន​ជាង​១០​លាន​ស្នើ​ដក​លោក​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​អង្គការ​ចម្រើន​ជឿនលឿន​ជា​ច្រើន កាលពី​ថ្ងៃ​ទី​៩​ឧសភា​នៅ​ក្រុង​វ៉ា​ស៊ីន​តោន​បាន​បង្ហាញ​ញត្តិ ប្រមូល​បាន​ហត្ថលេខា​ប្រមាណ​ជាង​១០​លាន ដើម្បី​ស្នើ​ដល់​សភា​ឲ្យ​រៀបចំ​នីតិវិធី​ដកហូត​តំណែង ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​លោក​ដូ​ណា​ល់​ត្រាំ​។ នៅ​មុខ​វិមាន​កា​ពី​តូ​ល​ជាទី​តាំង​សភា ដោយ​លើក​ប៉ាណូ​មួយ​ទាមទារ​ថា…

សហរដ្ឋអាមេរិក ៖ បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​អង្គការ​ចម្រើន​ជឿនលឿន​ជា​ច្រើន កាលពី​ថ្ងៃ​ទី​៩​ឧសភា​នៅ​ក្រុង​វ៉ា​ស៊ីន​តោន​បាន​បង្ហាញ​ញត្តិ ប្រមូល​បាន​ហត្ថលេខា​ប្រមាណ​ជាង​១០​លាន ដើម្បី​ស្នើ​ដល់​សភា​ឲ្យ​រៀបចំ​នីតិវិធី​ដកហូត​តំណែង ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​លោក​ដូ​ណា​ល់​ត្រាំ​។

នៅ​មុខ​វិមាន​កា​ពី​តូ​ល​ជាទី​តាំង​សភា ដោយ​លើក​ប៉ាណូ​មួយ​ទាមទារ​ថា លោក​ត្រាំ​ត្រូវ​តែ​ចាកចេញ សមាជិក​សភា​២​រូប​ព្រមទាំង​តំណាង​បណ្ដា​សមាគម បាន​បង្ហាញ​USB​មួយ​នៃ​ការ​ប្រមូល​ហត្ថលេខា​។

សមាជិក​សភា​លោក​AL GREEN​បាន​លើក​ឡើង​ថា ក្នុង​ដៃ​របស់​យើង​ពេល​នេះ​មាន​មតិ​ដល់​ទៅ​ជាង​១០​លាន ទាមទារ​ឲ្យ​ដក​តំណែង​លោក​ត្រាំ​។ ចំណែក​លោកស្រី​RASHIDA TLAIB ដែល​អំពាវនាវ​ឲ្យ​ដក​តំណែង​លោក​ត្រាំ ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​នោះ​និយាយ​ថា ក្នុង​សម័យកាល​ខ្មៅ​ងងឹត​គួរ​ឲ្យ​កត់សម្គាល់​នេះ​សម្រាប់​ប្រទេស​យើង តាម​គំនិត​ខ្ញុំ​ថា​វា​ដល់​ពេល​ត្រូវ​តតាំង​ហើយ​។

ចូល​ក្នុង​សភា​ចាប់ពី​ខែមករា​មក លោកស្រី​RASHIDA TLAIB ចាប់តាំងពី​ខែមីនា​មក បាន​ដាក់ ញត្តិ​មួយ​ដែល​អំពាវ​ដល់​កណៈក​ម្មការ​តុលាការ​របស់​សភា ឲ្យ​ធ្វើការ​ស៊ើ​ប​អង្កេត​ដើម្បី​កំណត់​ថា តើ​ប្រធានា​ធិបតី​បាន​ប្រព្រឹត្ត​រឿង​អ្វីខ្លះ សម្រាប់​បើក​នីតិវិធី​នៃ​ការ​ដក​តំណែង​លោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ