ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ភរិយា​ចាងហ្វាង​សាង​ស្នេហ៍​នឹង​តារា​សម្តែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​ភរិយា​លោក​លៀក លី​ដា ចាងហ្វាង​ផលិតកម្ម​អិ​ល​ឌី ពេល​នេះ​កំពុង​សាង​ស្នេហ៍​ជាមួយ​តារា​សម្តែង​លោក​អែ​ត វី​ន ។ ក្រោយ​រករឿង​សាឡា​ត់ ស្រី​ឡា​ង ដោយ​ចោទ​ទាក់ទង​ជាមួយ​អតីត​ស្វាមី​ខ្លួន…

រាជធានី​ភ្នំពេញ​៖ អតីត​ភរិយា​លោក​លៀក លី​ដា ចាងហ្វាង​ផលិតកម្ម​អិ​ល​ឌី ពេល​នេះ​កំពុង​សាង​ស្នេហ៍​ជាមួយ​តារា​សម្តែង​លោក​អែ​ត វី​ន ។ ក្រោយ​រករឿង​សាឡា​ត់ ស្រី​ឡា​ង ដោយ​ចោទ​ទាក់ទង​ជាមួយ​អតីត​ស្វាមី​ខ្លួន អតីត​ភរិយា​លោក​ចាងហ្វាង ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ថ្មី​លើ​ការ​សាង​ស្នេហ៍​ជាមួយ​តារា​សម្តែង ។

រឿងរ៉ាវ​កក្រើក​មួយ​រយៈ​មុន​ដោយ​អតីត​ភរិយា​លោក​លៀក លី​ដា ចោទ​តារា​សម្តែង​សាឡា​ត់ ស្រី​ឡា​ង ដណ្តើម​ប្តី​របស់​ខ្លួន ។​យ៉ាងណា​ក្តី​រឿងរ៉ាវ​បាន​បញ្ចប់ ដោយ​នាង​យល់ព្រម​លែង​បង្កជម្លោះ​ទៀត ។ ស្ងាត់​រឿង​នោះ កើតរឿង​ថ្មី គឺ​ស្នេហា​របស់​អតីត​ភរិយា​លោក​ចាងហ្វាង ។ គេ​មិន​នឹក​ស្មាន​ដល់​ថា​លោក​អេ​ត​វី​ន សាង​អនុស្សាវរីយ៍​ច្រើន​ជាមួយ​អតីត​ប្រ​ព​ន្ឋ​លោក​លៀក លី​ដា ។ ពួក​គេ​ស្និទ្ធស្នាល​គ្នា​ខ្លាំង ។ រឿង​ថ្មី​នេះ​កាន់តែ​បង្ក​ឲ្យ​គេ​ចង់​ដឹង​ខ្លាំង ។

រឿងរ៉ាវ​ស្នេហា​រវាង​តារា​សម្ដែង​អែ​ត​វី​ន និង​អ្នក​នាង Panchaka June ត្រូវជា​អតីត​ភរិយា​ម្ចាស់​ផលិតកម្ម LD ពេល​នេះ​កំពុង​តែ​ល្បី​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ដោយ​គេ​មិន​នឹក​ស្មានថា​លោក​វី​ន នៅ​កំលោះ​បែរជា​លង់​ស្នេហ៍​អ្នក​មេម៉ាយ​ចាយ​សម្រស់​កូន​ពីរ​ទៅ​វិញ ។

ស្រប​ពេល​ស្នេហា​អ្នក​ទាំង​ពីរ​កំពុង​តែ​ផ្ទុះ​កក្រើក​ពេញ​ហ្វេ​ស​ប៊ុ​ក ក៏​លេចឮ​ព័ត៌មាន​ថា អែ​ត​វី​ន តាម​ស្រឡាញ់ Panchaka June តាំងពី​នាង​មិន​ទាន់​រៀប​ការ​ជាមួយ​លោក​លៀក លី​ដា ម្ល៉េះ ។ ពោល​គឺ​អំឡុង​ពេល​រៀន​វិទ្យាល័យ​ជាមួយ​គ្នា ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អំឡុង​ពេល​នៅ​រៀន​អែ​ត វី​ន តាម​យកចិត្ត​ថ្លើម​អ្នក​នាង Panchaka June ណាស់ ដោយ​មិនដឹង​ថា​នាង​មាន​លោក លៀក លី​ដា ហៅ​ពៅ ជា​ម្ចាស់​បេះដូង​គ្រោង​ចូល​រោងការ​ជាមួយ​គ្នា​ក្រោយ​ពេល​រៀន​ចប់​ទេ​។ វី​ន ព្យាយាម​តាម​សុំ​ស្នេហ៍​ពី​នាង​ម្ដង​ហើយ​ម្ដងទៀត តែ​ពុំ​បាន​សម្រេច​ឡើយ ។

ក្រោយមក​អែ​ត​វី​ន ទទួល​ដំណឹង​ថា​អ្នក​នាង Panchaka June ត្រៀម​ចូល​រោងការ​ជាមួយ​លោក​លៀក លី​ដា ហើយ​ពេល​នោះ​លោក​ឈឺចាប់​យ៉ាង​ខ្លាំង តែ​ព្យាយាម​ញញឹម​លួង​ខ្លួនឯង​ថា ប្រសិនបើ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​មាន​ក្ដី​សុខ​មានរឿង​អ្វី​ត្រូវ​ឈឺចាប់​នោះ ដូច្នេះ​លោក មាន​តែ​ញញឹម​ជូនពរ​ពួក​គេ​ទាំង​ពីរ ។ ស្នេហា​អែ​ត វី​ន និង​Panchaka June ទៅ​ជា​យ៉ាងណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ