ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ថ្លែង​អ្វី អា​ព្រី​ល គី​នី​ន ក្តុក​ក្តួល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​អតីត​ពិធីករ​លោក​លាន អា​ព្រី​ល​គី​នី​ន បាន​ក្តុកក្តួល​នៅ​ពេល​ទទួល​ពាក្យ​ទូន្មាន​ពី​ថ្នាក់ដឹកនាំ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​។ ភាព​ក្តុកក្តួល​នោះ​កើត​ចេញ​ដោយសារ​លោក​បានលឺ​ពាក្យ​ទូន្មាន​ដ៏​ខ្លី​មួយ​ពី​ថ្នាក់ដឹកនាំ ក្នុង​ពេល​ដែល​លោក​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​សម្តេច​ក្នុង​ទិវា​សប្បុរសធម៌​កាកបាទក្រហម​៨​ឧសភា ២០១៩ ។ តាម​អ្វី​ដែល​លោក​អា​ព្រី​ល គី​នី​ន បញ្ជាក់​គឺ…

រាជធានី​ភ្នំពេញ​៖​អតីត​ពិធីករ​លោក​លាន អា​ព្រី​ល​គី​នី​ន បាន​ក្តុកក្តួល​នៅ​ពេល​ទទួល​ពាក្យ​ទូន្មាន​ពី​ថ្នាក់ដឹកនាំ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​។ ភាព​ក្តុកក្តួល​នោះ​កើត​ចេញ​ដោយសារ​លោក​បានលឺ​ពាក្យ​ទូន្មាន​ដ៏​ខ្លី​មួយ​ពី​ថ្នាក់ដឹកនាំ ក្នុង​ពេល​ដែល​លោក​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​សម្តេច​ក្នុង​ទិវា​សប្បុរសធម៌​កាកបាទក្រហម​៨​ឧសភា ២០១៩ ។

តាម​អ្វី​ដែល​លោក​អា​ព្រី​ល គី​នី​ន បញ្ជាក់​គឺ សម្តេច​តេ​ជោ​បាន​សួរសុខទុក្ខ​ក្រុម​គ្រួសារ​របស់​លោក ហើយ​អ្វី​ដែល​លោក​មាន​ភាព​រំភើប និង​ក្តុកក្តួល​បំផុត​នៅ​ពេល​សម្តេច​បាន​ទូន្មាន​មក​លោក​ថា «​តស៊ូ​ឡើង​កូន»។

បើ​យោង​តាម​អ្វី​ដែល​លោក​លាន អា​ព្រី​ល​គី​នី​ន បញ្ជាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ​បញ្ជាក់​ថា «​ថ្ងៃនេះ​មាន​មោទនភាព​បំផុត​សម្រាប់​ត្រកូល​«​លាន​»​ខ្ញុំបាទ​ដែល​សម្តេច​ពុក​បាន​សួរ​ពី​ដំណើរ​ជីវិត​របស់​ខ្ញុំបាទ និង​បងប្រុស​លាន សូ​នី ហើយ​មាន​អារម្មណ៍​ក្តុកក្តួល​សម្រាប់​ពាក្យ​ដ៏​មាន​អត្ថន័យ​«​ខំ​ឡើង​កូន​» នេះ​បញ្ជាក់​ថាស​ម្តេច​ពុក និង​សម្តេចម៉ែ​បាន​យកចិត្តទុកដាក់​ចំពោះ​សិល្បករ​ទាំងអស់​ទូ​ទាំង​ប្រទេស ។ ខ្ញុំបាទ​សូម​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធិ​សូម​តាម​ថែរក្សា​សម្តេច​ពុក សម្តេចម៉ែ និង​ក្រុម​គ្រួសារ​សូម​ជួប​តែ​សេចក្តីសុខ»។

បើ​ទោះបីជា​ពេល​លោក​អា​ព្រី​ល គី​នី​ន បាន​ឃ្លាត​ពី​វិស័យ​សិល្បៈ​ក៏​ពិតមែន ប៉ុន្តែ​លោក​តែងតែ​បង្ហាញខ្លួន​ចូលរួម​ក្នុង​កម្មវិធី ផ្សេង​ៗ​របស់​សិល្បៈ​ដែល​ជិត​ស្និទ្ធ​ដដែល ។ លោក​បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ដោយសារ​តែ​បច្ចុប្បន្ន​លោក​កំពុង​កាន់កាប់​ជំនួញ​ផ្ទាល់ខ្លួន​នៅ​ក្នុង​ដៃ ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​ដកឃ្លា​បាន ។

បើ​ទោះបីជា​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​ក៏​ពិតមែន ប៉ុន្តែ​លោក​លាន អា​ព្រី​ល​គី​នី​ន ធ្លាប់​ទទួល​រង​ព័ត៌មាន​មិន​ល្អជា​បន្តបន្ទាប់ ។ យ៉ាងណា​ក្តី​រហូត​មក​ទល់​ពេល​នេះ​រលក​ព័ត៌មាន​ទាំង​អស់នោះ​បាន​ស្ងប់​ទៅ​វិញ ហើយ​លោក​ក៏​បាន​សម្ងំ​រក​សុ​ី​ជា​ធម្មតា ខណៈ​ពេល កូន​ៗ​របស់​លោក​ក៏​បាន​ចម្រើន​វ័យ​កាន់តែ​ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ