ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ម្នាក់​ដួល​បោក​ក្បាល​សន្លប់​ស្តូកស្តឹង​ម្តុំ​ផ្សារ​ចាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​មិន​ស្គាល់​អត្ត​ញ្ញាណ​ម្នាក់​ស្រវឹង​ជោក ពេល​គាត់​ក្រោក​ចេញ​ពី​កៅអី​ក៏​ស្រាប់តែ​ដួល​បោក​ក្បាល​សន្លប់​ស្តូកស្តឹង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​កាល់​ម៉ែ​តម​ក​ដឹក​យក​ទៅ​ព្យាបាល ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩​តាម​បណ្តោយ​ផ្លូវ​១៣០​កែង​ផ្លូវ​១៥ នៅ​ចំណុច​ម្តុំ​ផ្សារ​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​មិន​ស្គាល់​អត្ត​ញ្ញាណ​ម្នាក់​ស្រវឹង​ជោក ពេល​គាត់​ក្រោក​ចេញ​ពី​កៅអី​ក៏​ស្រាប់តែ​ដួល​បោក​ក្បាល​សន្លប់​ស្តូកស្តឹង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​កាល់​ម៉ែ​តម​ក​ដឹក​យក​ទៅ​ព្យាបាល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩​តាម​បណ្តោយ​ផ្លូវ​១៣០​កែង​ផ្លូវ​១៥ នៅ​ចំណុច​ម្តុំ​ផ្សារ​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជនបរទេស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ មាន​អាយុ​៤០​ឆ្នាំ មិនដឹង​ថា​គាត់​ផឹកស៊ី​មក​ពី​កន្លែង​ណា​នោះ​ទេ បានជា​ស្រវឹងស្រា​ជោក​ហើយ​ដើរមក​អង្គុយ​ក្នុង​ម៉ាត​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​ចាស់ ស្រាប់តែ​ភ្លាម​ៗ​នោះ​ពេល​ដែល​គាត់​ងើប​ដើរ​ក៏​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់ បណ្តាល​អោយ​បែកក្បាល​រយះ​ចេញ​ឈាម​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ ។

តាម​ប្រភព​ដដែល​បាន​បន្ត​បន្ត​ថា ភ្លាម​ៗ​នោះ​ក៏​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ចាស់​បាន​ជួយ​សង្គ្រោះ​ដោយ​យក​ក្រមា​រុំ​ក្បាល​អោយ​គាត់ និង​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ព្យាបាល ។
ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​តបា​ត់ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ