ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូ​នី​តា​ លេង​ស្ទីល​ប្លែក​បំបែក​ដៃគូ​ទាក់​ទាញ​ការ​ចាប់អារម្មណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

សម្រាប់​តារា​សម្តែង និង​តារាចម្រៀង ឌី សូ​នី​តា ត្រូវ​គ​ដឹង​យ៉ាង​ស៊ីជម្រៅ​មក​ហើយ​ថា ជា​ដៃគូ​ទាំង​ក្នុង និង​ក្រៅ​ឆាក​សម្តែង​ដ៏​ពិសេស​ជាមួយ​លោក អេ​ឡិច ហ្សូ​រ៉ា និង​បាន​ប្រដូច​ជា​គូស្នេហ៍​។…

សម្រាប់​តារា​សម្តែង និង​តារាចម្រៀង ឌី សូ​នី​តា ត្រូវ​គ​ដឹង​យ៉ាង​ស៊ីជម្រៅ​មក​ហើយ​ថា ជា​ដៃគូ​ទាំង​ក្នុង និង​ក្រៅ​ឆាក​សម្តែង​ដ៏​ពិសេស​ជាមួយ​លោក អេ​ឡិច ហ្សូ​រ៉ា និង​បាន​ប្រដូច​ជា​គូស្នេហ៍​។ ប៉ុន្តែ​តាម​ការ​កត់​សម្គាល់ថា ឌី សូ​នី​តា ស្រាប់តែ​ឃើញ​ចាប់​យកដៃ​គូ​ជាមួយ​តារា​ប្រុស​ថ្មី​ម្នាក់​ទៀត​ទើបតែ​ឡើង​កូដ​។

ទស្សនិកជន​ប្រាកដជា​ស្គាល់ កញ្ញា ឌី សូ​និ​តា ដែល​ជា​តារា​សម្បូរ​ទៅ​ដោយ​ទេព​កោសល្យ និង​វោហារ​សព្ទ​កំប្លុកកំប្លែង​មិន​ចេះ​រីងស្ងួត ដែល​ធ្វើ​ឱ្យ​កញ្ញា​ឆក់​បាន​បេះដូង​អ្នកគាំទ្រ​ជា​ច្រើន ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។ មួយ​រយៈ​នេះ ឌី សូ​នី​តា ហាក់​ប្រែ​ប្លែក​ដោយ​ប្រើ​យុទ្ធវិធី​រៀប​ក្រឡា​បំបែក​ការ​ទាក់ទាញ​យ៉ាង​ប្លែក​ជាមួយ​លោក​បូ តាំង​ហ៊ា​ង អតីត​បេក្ខជន​ឆ្នើម​មួយ​ដួង​នៃ​កម្មវិធី «The Melody» របស់​ប៉ុស្តិ៍​បាយ័ន​។

ពួក​គេ​ស្រាប់តែ​បាន​ចេញ​បទ​ចម្រៀង​រួម​គ្នា​នៅ​លើ​បណ្តាញ​សង្គម​ជាមួយ​ការ​បញ្ចូល​អារម្មណ៍​យ៉ាង​ស៊ី​ជម្រៅ​តាម​អត្ថន័យ​ចម្រៀង​រៀបចំ​។ ម្ល៉ោះហើយ​ចុះ​ដៃគូ​ចាស់ អេ​ឡិច ហ្សូ​រ៉ា ដែល​ធ្លាប់​ស្អិត​ដូច​តុកកែ​ផ្អើ​ម​លើស​ជាតិ​ស្ករ​ទុក​នៅឯណា​។

យ៉ាងណាមិញ មានការ​ទម្លាយ​ថា សូ​នី​តា មាន​ចំណុច​ល្អ​ទាំង​សងខាង ដោយនៅ​តែ​ជា​ដៃគូ​សម្តែង​ទៅ​ណា​មក​ណា​ជាមួយ​អេ​ឡិច ហ្សូ​រ៉ា ដដែល ដោយ​មិន​បោះបង់​នោះ​ទេ ស្រណុក​ដាក់​មនោសញ្ចេតនា​ពេល​ចេញ​បទ​ថ្មី​ច្រៀង​។ ចំណែកឯ​ប្រុស​ស្អាត បូ តាំង​ហ៊ា​ង ជា​ដៃគូ​ផ្នែក​ចម្រៀង ព្រោះ​បទ​ពិសោធន៍​ចេញ​បទ​ចម្រៀង​ជាមួយ​គ្នា​ផ្ទុះ​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​យុវវ័យ​ទើប​មិន​អាច​បោះបង់ ឬ​ចោល​ខាង​ណា​បាន សុទ្ធ​តែ​ជា​បុគ្គល​សំខាន់​វាយលុក​សិល្បៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ