ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជោគជ័យ​របស់​តួអង្គ Iron Man មក​ដល់​ថ្ងៃនេះ​​ដោយសារ​ស្ត្រី​ម្នាក់​នេះ​នៅ​ពីក្រោយ​ខ្នង

4 ឆ្នាំ មុន

លោក ​រ៉ូ​ប៊ើ​ត ដោ​ន​នី ជូ​នៀ (Robert Downey Jr) មនុស្ស​ម្នាក់​ក្នុង​ចំណោម​តារា​ដ៏​ល្បី​នៅ​លើ​ពិភពលោក ពិសេស​ក្នុង​តួអង្គ​វីរបុរស​នៅ​ក្នុង​រឿង «Iron…

លោក ​រ៉ូ​ប៊ើ​ត ដោ​ន​នី ជូ​នៀ (Robert Downey Jr) មនុស្ស​ម្នាក់​ក្នុង​ចំណោម​តារា​ដ៏​ល្បី​នៅ​លើ​ពិភពលោក ពិសេស​ក្នុង​តួអង្គ​វីរបុរស​នៅ​ក្នុង​រឿង «Iron Man» ខណៈ «Hollywoodlife» ផ្សាយ​ថា​បុគ្គល​សំខាន់​ដែល​ធ្វើ​ឲ្យ​គេ​មក​ដល់​ចំណុច​នេះ គ្មាន​អ្នក​ណា​ក្រៅពី​ ស៊ូ​សាន ប្រពន្ធ​របស់​លោក​ទេ ។

ភាពយន្ត​រឿង «Iron Man» ភាគ​ដំបូង​លោក​ដោ​ន​នី ជូ​នៀ ជាតា​រា​មានរឿង​អាស្រូវ និង​ត្រូវ​ចាប់ខ្លួន​ពី​បទ​ញៀន​ថ្នាំ រួម​ទាំង​មាន​កាន់​អាវុធ​នៅ​ឆ្នាំ​១៩៩៦ និង​ចាប់ខ្លួន​បន្ត​នៅ​ឆ្នាំ​២០០០ និង​២០០១ ។ ស្ថានការណ៍​ដ៏​អាក្រក់​នេះ​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​ចូល​ក្នុង​មណ្ឌល​កែប្រែ គ្របដណ្ដប់​ដោយ​អាការ​សោកសៅ​នៅ​ឆ្នាំ​២០០៣ ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​គេ​ក៏​មក​ជួប​លោកស្រី​ស៊ូ​សាន​ក្នុង​ការ​ថត​រឿង «Gothika» ក្នុង​នាម​លោកស្រី​ជា​អ្នកដឹកនាំ និង​ជា​មនុស្ស​ម្នាក់​បាន​កែប្រែ​ស្ថានភាព​ជីវិត​ឲ្យ​មាន​ភាពល្អ​ប្រសើរ ។

ស៊ូ​សាន​ជា​អ្នកដឹកនាំ​រឿង​ដ៏​ឆ្នើម និង​ជា​ប្រពន្ធ​ល្អ ដោយ​បាន​ធ្វើ​ឲ្យ​លោក​រ៉ូ​ប៊ើ​ត​កែប្រែ​អត្ត​ចរិត​បាន​ល្អ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​ចាប់​អាជីព​របស់​គេ​បាន​ល្អ​មក​ទល់​សព្វថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ