ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ស្កាត់​ពី​ស្រុក​មក​លេង​កូន ស្រាប់តែ​ឪពុក​មិន​ស្រួលខ្លួន…នាំ​គ្នា​ជួយ​ដែរ តែ​ជួយ​មិន​បាន

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ស្លាប់​សង្ស័យ​គាំងបេះដូង ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​ទឹកថ្លា ក្នុង​កសិដ្ឋាន​មួយ​របស់​ក្រុមហ៊ុន​បា​រៀ​កំពង់ធំ​អភិវឌ្ឍន៍​កៅស៊ូ ស្ថិត​នៅ​ក្នុងភូមិ​ថ្មសំលៀង ឃុំ​ក្រយា…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ស្លាប់​សង្ស័យ​គាំងបេះដូង ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​ទឹកថ្លា ក្នុង​កសិដ្ឋាន​មួយ​របស់​ក្រុមហ៊ុន​បា​រៀ​កំពង់ធំ​អភិវឌ្ឍន៍​កៅស៊ូ ស្ថិត​នៅ​ក្នុងភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជិន សឿង ភេទ​ប្រុស អាយុ​៥៣ ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​រូង ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

បើ​តាម​ការ​រៀបរាប់​​ពី​ឈ្មោះ ឡុ​ង ឃាង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​និយាយ​ថា ពួក​គាត់​មានកូន​ប្រុស​ម្នាក់​ឈ្មោះ សូ គី​ម អាយុ​២៧​ឆ្នាំ មក​ធ្វើការ​ជា​កម្មករ​ចៀរ​ជ័រ​នៅ​ក្រុមហ៊ុន​ខាងលើ ដោយសារ​តែ​មាន​ក្តី​នឹករលឹក​កូន​ពេក គាត់​ក៏​បាន​នាំ​កូនចៅ និង​ប្តី​មក​លេង​កូនប្រុស​ដែល​ធ្វើការ​ជា​កម្មករ​ចៀរ​ជ័រ​នៅ​ក្រុមហ៊ុន​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​បាន​ហូប​បាយ​ល្ងាច​រួច ពេល​យប់​ក៏​នាំ​គ្នា​សម្រាក​នៅ​ក្នុង​រោង​ស្នាក់​នៅ​របស់​កម្មករ លុះ​វេលា​ម៉ោង​ប្រហែលជា​៣​ទៀប​ភ្លឺ ប្ដី​របស់​គាត់​មាន​អាការ​:​មិន​ស្រួលខ្លួន ហើយ​ទន់ដៃទន់ជើង​ត្រជាក់​ស្រេ​ប បែកញើស​ពេញ​ខ្លួន ឃើញ​ដូច្នេះ​គាត់​ក៏​បាន​ប្រើ​កូនប្រុស​ឈ្មោះ សូ គី​ម ហៅ​អ្នក​ជិតខាង​មក​ជួយ​មើល​ប្តី​របស់​គាត់ ពេល​នោះ​អ្នក​ជិតខាង​បាន​នាំ​គ្នា​មក​ជួយ​ច្របាច់ គក់ កោសខ្យល់​ដែរ នៅ​តែ​មិន​ប្តី​របស់​គាត់​មិនដឹង​ខ្លួន​ទៀត រហូត​ដល់​ព្រឹក ប្ដី​របស់​គាត់​បាន​ក៏​ផុតដង្ហើម​ស្លាប់​បាត់​ទៅ ហើយ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ​។

ក្រោយ​ពេល​បាន​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​អាជ្ញាធរ​ភូមិ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​ហេតុ​និង​សព​ជន​រង​គ្រោះ ជា​លទ្ធផល​រក​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ឡើយគឺ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង​ប្រាកដ​មែន ហើយ​ក៏​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ