ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​អត់​ដឹង​ពានរង្វាន់​លេចធ្លោ​ប្រចាំឆ្នាំ​២០១៩​ធ្លាក់​ទៅ​លើ​ដៃ​តារា​រូប​ណាខ្លះ?

4 ឆ្នាំ មុន

ការ​ប្រកាស​ពានរង្វាន់ «Billboard Music Awards» ប្រចាំឆ្នាំ​២០១៩ គឺជា​ពានរង្វាន់​ដ៏​ធំ​ក្នុង​មជ្ឈដ្ឋាន​តន្ត្រី បាន​បញ្ចប់​នា​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ២០១៩ ។…

ការ​ប្រកាស​ពានរង្វាន់ «Billboard Music Awards» ប្រចាំឆ្នាំ​២០១៩ គឺជា​ពានរង្វាន់​ដ៏​ធំ​ក្នុង​មជ្ឈដ្ឋាន​តន្ត្រី បាន​បញ្ចប់​នា​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ២០១៩ ។ ពិធី​នេះ​លោក​ដ្រេ​ក (Drake) ជនជាតិ​កា​ណា​ដា​បាន​ទទួល​១២​ពានរង្វាន់ ធ្វើ​ឲ្យ​លោក​ក្លាយជា​មនុស្ស​ម្នាក់​មាន​រង្វាន់​ជាងគេ​ច្រើន​ក្នុងឆ្នាំនេះ ។

ពានរង្វាន់​ដែល​លោក​ដ្រេ​ក​ឈ្នះ​នៅ​ក្នុងឆ្នាំនេះ​មាន​រង្វាន់​ធំ​បំផុត​ជា​សិល្បករ​ដ៏​ឆ្នើម​ប្រចាំឆ្នាំ​២០១៩ យកឈ្នះ​លើ​នាង​អា​រី​ណា ហ្គ្រ​ង់​ដេ (Ariana Grande) នាង​ខា​ឌី ប៊ី (Cardi B) លោក​ផូស ម៉ា​ឡូ​ន (Post Malone) និង​លោក​ត្រា​វី​ស ស្កុ​ត (Travis Scott) ។

រង្វាន់​ផ្សេង​ទៀត​ដែល​លោក​ដ្រេ​កបាន​ទទួល​រួម​មាន​សិល្បករ​ឆ្នើម​,​អ្នកចម្រៀង​ដ៏​លេចធ្លោ និង​អាល់​ប៊ុ​ម​បទ​ចម្រៀង​ដ៏​លេចធ្លោ​ជាដើម ។

លោក​ដ្រេ​ក បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​សិល្បករ​ទទួល​បាន​ពាន​«​ប៊ី​លបត​»​សរុប​ច្រើន​បំផុត​ដល់​ទៅ​២៧​ពានរង្វាន់ ខណៈ​ពេល​នាង​ហ្គ្រ​ង់​ដេ ទទួល​បាន​ពាន​សិល្ប​ការិនី​ឆ្នើម​ប្រចាំឆ្នាំ ។

ក្រៅពី​នេះ​ក្រុម «BTS» នៃ​ក្រុម​សិល្បៈ «K-POP» របស់​កូរ៉េ​ខាងត្បូង បាន​ពានរង្វាន់​សិល្បៈ​ប្រភេទ​ក្រុម និង​ពានរង្វាន់​ពី​ការ​បោះ​ឆ្នោត​ពី​មហាជន ។ ពានរង្វាន់​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ពិធី «Billboard Music Awards» ប្រចាំឆ្នាំ​២០១៩ រួម​មាន ៖
១-​សិល្បៈ​ឆ្នើម​បាន​ទៅ​លើ​លោក​ដ្រេ​ក ។
២-​សិល្បករ​ឆ្នើម​បាន​លើ​លោក​ដ្រេ​ក ។
៣-​សិល្ប​ការិនី​ឆ្នើម​គឺ​នាង​អា​រី​ណា ហ្គ្រ​ង់​ដេ ។
៤-​សិល្ប​ការិនី​ឆ្នើម​សម្រាប់​អ្នក​ថ្មី​បាន​លើ​លោក​ជុ​យ វ៉ើ​ដ (Juice Wrld) ។
៥-​សិល្បៈ​ឆ្នើ​មនៅ​ក្នុង​ក្រុម «BTS» ។
៦-​ពានរង្វាន់​លើកតម្កើង​បុគ្គល​ដ៏​លេចធ្លោ​នៃ​ក្រុម​តន្ត្រី​បាន​ទៅ​លើ​នាង​ម៉ា​រ៉ា​យ ឃែ​រី (Mariah Carey) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ