ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សមិនតិចនាក់ទេ ក្នុងហេតុ​ការណ៍ញាក់សាច់នេះ..!

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា មាន​មនុស្ស​យ៉ាងតិច​ជាង​១០​នាក់បាន​រង​របួសធ្ងន់-​ស្រាល ​ក្រោយ​ជួប​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍មួយ ​រវាង​រថយន្ត​និង​គោ​យន្ត​កន្ត្រៃ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់ថ្ងៃ​ទី​០៩ ឧសភា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កកោះ…

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា មាន​មនុស្ស​យ៉ាងតិច​ជាង​១០​នាក់បាន​រង​របួសធ្ងន់-​ស្រាល ​ក្រោយ​ជួប​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍មួយ ​រវាង​រថយន្ត​និង​គោ​យន្ត​កន្ត្រៃ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់ថ្ងៃ​ទី​០៩ ឧសភា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី​។

បើតាមមន្ត្រី​ចរាចរណ៍​ស្រុក​មោងឫស្សីថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​​បង្ក​ឡើង​ដោយរថយន្ត​ម៉ាក​កាម​រី​(​បា​ឡែ​ន​) ព​ណ៌.ស ​ពាក់​ស្លាក​លេខ 2AY-6345 (​អ្នកបើកបរ​រត់គេច​ខ្លួន​) បាន​បើក​បុក​រឺ​ម៉ក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ ពេល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​កើត​ ឆ្ពោះទៅ​ខាងលិច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ពេល​នោះ​ អ្នក​ជិះ​លើ​គោ​យន្ត​មាន​ប្រុស មាន​ស្រី​ចំនួន​១២​នាក់ ​ត្រូវ​រង​របួស​ទាំង​អស់ តែ​មាន​២​នាក់​របួសធ្ងន់​ ។ អ្នកបើកបរ​គោ​យន្ត​នេះ ​ឈ្មោះ​ចេ​វ ជឿ​ប ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិរំចេក ឃុំ​កកោះ ស្រុក​មោងឫស្សី​។

ជុំវិញ​ករណី​រថយន្ត​បុករ៉ឺ​ម៉ក​គោ​យន្ត​កន្ត្រៃ​ទាំង​កណ្ដាល​យប់​នេះ បើ​តាម​ការ​បំភ្លឺ​នានា​ពី​សាក្សី និង​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​របស់​មន្ត្រី​ចរាចរណ៍​បាន​អះអាង​ថា គោ​យន្ត​កន្ត្រៃ​នោះ​គ្មាន​ស្លាក​សញ្ញា​ ឬ​បំពាក់​ភ្លើង​ឬ​បំពាក់​ចំណាំងផ្លាត​ជា​ញ្ញា ស​ម្រា​ប់​ឲ្យ​គេ​មើលឃើញ​ពេល​យប់​នោះ​ទេ ។ រីឯ​រថយន្ត​ធ្វើ​ដំណើរ​ពេល​យប់​មានការ​ធ្វេសប្រហែស ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែប​នេះ​។


​បើ​តាម​ពិនិត្យ​ទីតាំង​កើតហេតុ និងតាម​ការ​សួរនាំ​ឧប្បតិ​ហេតុនេះ​ កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស ហើយ​ក៏​អាច​ជា​កំហុស​ទាំង​សងខាង​ដែរ​។ ទោះ​យ៉ាងណា​ ក្រោយ​ពី​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ មន្ត្រី​ចរាចរ​ណ៍ បាន​នាំ​យក​មធ្យោបាយ​បង្ក​គ្រោះ​ទាំង​២​ភាគី​ យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​មោង​ប្ញស្សី ដើម្បី​រង់​ចាំ​ភាគី​ទាំង​២​ ចូល​ទៅ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ។

អត្ថបទសរសេរ ដោយ