ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា​កម្ពុជា​ត្រូវការ​ចំណាយពេល​ប៉ុន្មាន​ទើប​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន​គេ​សង្កេត​ឃើញ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​មួយ​ចំនួន​គួរ​ឱ្យ​ចាប់អារម្មណ៍​ដែល​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ប្រើ ដូច​ជា​ពាក្យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០,​រាជរដ្ឋាភិបាល​អេ​ឡិច​ត្រូ​និក​រួម​និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ជាដើម​។ ​និយាយ​ពី​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ពុំ​ទាន់​មាន​អ្នកជំនាញ​បញ្ជាក់​ឬ​អះអាង​ជា​សាធារណៈ​នៅឡើយ​នោះ​ទេ​ថា​តើ​ប្រទេស​កម្ពុជា​ត្រូវការ​ពេលវេលា​ប៉ុន្មាន​ឆ្នាំ​ទើប​អាច​ក្លាយជា​ប្រទេស​អនុវត្ត​តាម​បែប​សេដ្ឋកិច្ច​ឌី​ជី​ថ​ល? តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ធ្លាប់​ប្រកាសប្រាប់​មន្ត្រី​ក្រោម​ឱវាទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កម្ពុជា​អាច​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នេះ​មានការ​វាយតម្លៃ​ខុស​ពីរ​វាង​អ្នកបច្ចេកទេស​និង​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និ​ហិរញ្ញវត្ថុ​ ។ លោក សា​រ៉ា​ក់…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន​គេ​សង្កេត​ឃើញ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​មួយ​ចំនួន​គួរ​ឱ្យ​ចាប់អារម្មណ៍​ដែល​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ប្រើ ដូច​ជា​ពាក្យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០,​រាជរដ្ឋាភិបាល​អេ​ឡិច​ត្រូ​និក​រួម​និង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ជាដើម​។

​និយាយ​ពី​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ពុំ​ទាន់​មាន​អ្នកជំនាញ​បញ្ជាក់​ឬ​អះអាង​ជា​សាធារណៈ​នៅឡើយ​នោះ​ទេ​ថា​តើ​ប្រទេស​កម្ពុជា​ត្រូវការ​ពេលវេលា​ប៉ុន្មាន​ឆ្នាំ​ទើប​អាច​ក្លាយជា​ប្រទេស​អនុវត្ត​តាម​បែប​សេដ្ឋកិច្ច​ឌី​ជី​ថ​ល?

តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ធ្លាប់​ប្រកាសប្រាប់​មន្ត្រី​ក្រោម​ឱវាទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កម្ពុជា​អាច​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នេះ​មានការ​វាយតម្លៃ​ខុស​ពីរ​វាង​អ្នកបច្ចេកទេស​និង​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និ​ហិរញ្ញវត្ថុ​ ។

លោក សា​រ៉ា​ក់ ខាន់ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​លើក​ឡើង​ថា «​កន្លង​មកនេះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​វាយតម្លៃ​ថា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៅ​ស្រុក​ខ្មែរ ត្រូវការ​ពេលវេលា​៥​ឆ្នាំ​ទៀត តែ​សម្រាប់​អ្នកបច្ចេកទេស​ក៏​បាន​វាយតម្លៃ​ថា សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នេះ​កម្ពុជា​មិនមែន​ត្រូវការ​៥​ឆ្នាំ​នោះ​ទេ គឺ​ត្រូវការ​ពេលវេលា​ពី​១០​ទៅ​១៥​ឆ្នាំ​»​។

ទន្ទឹម​នឹង​ការ​វាយតម្លៃ​ពី​រយៈពេល​ដែល​កម្ពុជា​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ខុស​គ្នា​និង​ស្ថិត​ក្នុង​លក្ខខណ្ឌ​មិន​ច្បាស់លាស់​គេ​ស​ង្កេ​ក​ឃើញ​ថា​កម្ពុជា​នូវ​មិន​ទាន់​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​​ ។ ​ពោល​ការ​យល់​ដឹង​និង​ការ​អនុវត្ត​លើ​បច្ចេកវិទ្យា​របស់​មន្ត្រី​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​នៅ​មាន​កម្រិត ដែល​ទាមទារ​ឱ្យ​មាន​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដើម្បី​អាច​ដើរ​ទាន់​នៃ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​សព្វ​ថ្ងៃនេះ​។

លោក​រដ្ឋ​លេខា​លើក​ឡើង​ថា «​សេដ្ឋកិច្ច​ជី​ថ​ល​នេះ ទោះបីជា​យើង​មាន​ធនធានមនុស្ស​បែប​ណា​ក៏​ដោយ បើ​ធនធានមនុស្ស​យើង​អត់​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា គឺ​គ្មាន​ន័យ​នោះ​ទេ​។ បើ​ទោះបី​ក្រសួង​ខំ​បង្កើត​គោលនយោបាយ​ល្អ​បែប​ណា​ក៏​ដោយ ។ ដូចនេះ​ត្រូវការ​ពេលវេលា​បណ្តុះ​ជំនាញ​ដល់​សិស្ស​នៅ​តាម​សាលា​ហើយ​បុគ្គលិក​របស់​ក្រសួង​ត្រូវ​ខិតខំ​បន្ថែម​ទៀត ខណៈ​ដែល​ក្រសួង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​រៀបចំ​គោលនយោបាយ​ពី​វិស័យ​បច្ចេកវិទ្យា​នេះ​»​។

យោងតាមសន្ទរកថា របស់លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី«គោលនយោបាយនិងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា»នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី១២ មីនាកន្លងទៅថា សេដ្ឋកិច្ចឌីជីថលកម្ពុជាកំពុងស្ថិតនៅដំណាក់កាលចាប់ផ្តើមលូតលាស់ ។ កម្ពុជាអាចនឹងត្រូវការរយៈពេល៥ឆ្នំាទៀត ដើម្បីបង្កើតមូលដ្ឋានត្រឹមត្រូវគ្រប់ជ្រុងជ្រោយមួយឬដើម្បីត្រៀមខ្លួនរួចរាល់នូវផ្នែកឌីជីថល ហើយត្រូវការរយៈពេល៥ទៅ១០ឆ្នំាបន្ទាប់ឬច្រើនជាងនេះដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថលពេញលេញមួយនិងប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យទៅជាសេដ្ឋកិច្ចដែលមានកំណើនដឹកមុខដោយបច្ចេកវិទ្យាព័ត៌មាន»។

លោក អុឹ​ម វុ​ត្ថា អ្នកជំនាញ​នៃ​និ​យ័​ត្ន​ករ​ទូរគមនាគមន៍​កម្ពុជា​លើក​ឡើង​ថា បណ្តាញ​អុី​ន ធឺ​ណិ​ត​ល្បឿន​លឿន 5G វា​មាន​តួនាទី​សំខាន់​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ល្បឿន​លឿន​បំផុត​នៅ​ក្នុង​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល ឬ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល របស់​ប្រទេស​និ​មួយ​លើ​សកលលោក មិន​ថា​តែ​កម្ពុជា​ទេ​ ។

លោក​ចោទ​ជា​សំនួ​រថា អ្វី​ទៅ​ជា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល? តើ​វា​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​រាជ​រដ្ឋ​ភិ​បាល? សេដ្ឋកិច្ច​ឌី​ជី​ថ​ល​សំដៅ​ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ទូទាត់​ប្រាក់​ឌី​ជី​ថ​ល ​។ សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ផ្លាស់​ប្តូ​ទាំងស្រុង​នូវ​របៀប​ដែល​មនុស្ស​បាន​ធ្វើ​អាជីវកម្ម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ ជាមួយនឹង​ការ​រីក​ចម្រើន​និង​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ជា​ពិសេស​អុី​ន ធឺ​ណិ​ត​ក្នុង​រយៈពេល ២ ទៅ ៣ ទសវត្សរ៍​កន្លង​ទៅ​នេះ សេដ្ឋកិច្ច​ឌី​ជី​ថ​លកំ​ពុងរីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​ ។

បើ​តាម​អ្នកជំនាញ សេដ្ឋកិច្ច​ឌី​ជី​ថ​ល ក្រៅពី​ធ្វើ​ប្រតិបត្តិការ​និង​ការ​ទូទាត់ កាន់តែ​ងាយស្រួល​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្កើត​ឱកាស​កំណើន​ទីផ្សារ​ថ្មី​និង​ការងារ​។​លើស​ពី​នេះ​គេ​រំពឹង​ទុក​ថា​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នឹង​ក្លាយទៅជា​ឱកាស​អាជីវកម្ម​ដ៏​សំខាន់​បំផុត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ ។

លោក អុឹ​ម វុ​ត្ថា មាន​ប្រសាសន៍​ថា «​ផលប្រយោជន៍​ពី​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដែល​រាជរដ្ឋាភិបាល​និង​ប្រជាជន​របស់​ប្រទេស​នីមួយ​ៗ​ទទួល​បានគឺ​៖ ១-) ការ​លុប​បំបាត់​សេដ្ឋកិច្ច​ខ្មៅ​៖ នៅ​ពេល​ប្រតិបត្តិការ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឌី​ជី​ថ​ល​ពួក​គេ​អាច​ត្រួតពិនិត្យ​យ៉ាង​ងាយស្រួល ហើយ​រាល់​ការ​ទូទាត់​ដែល​ធ្វើ​ឡើង​ដោយ​អតិថិជន​ចំពោះ​ឈ្មួញ​ណាមួយ​នឹង​ត្រូវ​បាន​កត់​ត្រាទុក​។ តាម​របៀប​នេះ​នឹង​មិន​មាន​មធ្យោបាយ​សម្រាប់​ប្រតិបត្តិការ​ខុសច្បាប់​ឡើយ ​។

២-) ការ​បង្កើន​ចំណូល​៖ នេះ​គឺជា​អត្ថប្រយោជន៍​ដ៏​ច្បាស់លាស់​និង​ជា​ទូទៅ​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ ។ នៅ​ពេល​ប្រតិបត្តិការ​ត្រូវ​បាន​ឌី​ជី​ថ​ល​ការ​ត្រួតពិនិត្យ​ការ​លក់​និង​ពន្ធ​នឹង​ងាយស្រួល​។ ចាប់តាំងពី​ប្រតិបត្តិការ​នីមួយ​ៗ​ត្រូវ​បាន​កត់ត្រា​អតិថិជន​នឹង​ទទួល​បាន​វិក្កយបត្រ​សម្រាប់​ការ​ទិញ​របស់​ពួក​គេ​ហើយ​ឈ្មួញ​ត្រូវ​បង់ពន្ធ​លើ​ការ​លក់​ទៅ​ឱ្យ​រដ្ឋាភិបាល ​។ ជា​លទ្ធផល​បង្កើន​ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល​ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​កំណើន​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​ទូទៅ​របស់​ប្រទេស​ ។

៣-) ការ​ផ្តល់​អំណាច​ដល់​មនុស្ស​៖ គុណសម្បត្តិ​មួយ​ក្នុង​ចំណោម​គុណសម្បត្តិ​ធំ​បំផុត​នៃ​ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​គឺថា​វា​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាពលរដ្ឋ​។ នៅ​ពេល​ដែល​ការ​បង់ប្រាក់​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​បុគ្គល​នីមួយ​ៗ​ត្រូវ​មាន​គណនី​ធនាគារ​ទូរស័ព្ទ​ដៃ​។ តាម​របៀប​នេះ​រដ្ឋាភិបាល​អាច​ផ្ទេរ​ឧបត្ថម្ភ​ធន​ដោយ​ផ្ទាល់​ទៅ​គណនី​ធនាគារ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ធនាគារ ។ និយាយ​ឱ្យ​ខ្លី​មនុស្ស​មិន​ចាំបាច់​រង់ចាំ​ដើម្បី​ទទួល​បានការ​លើកទឹកចិត្ត​និង​ឧបត្ថម្ភ​ធន​ដែល​ពួក​គេ​ត្រូវ​ទទួល​បាន​ពី​រដ្ឋាភិបាល​នោះ​ទេ​។ លក្ខណៈ​ពិសេស​នេះ​មាន​រួច​ហើយ​នៅ​ក្នុង​ទីក្រុង​ភាគច្រើន​។

ឧ​ទា​ហរ​ណ៏​មួយ​នៃ​ការ​ដែល​នឹង​ត្រូវ​បាន​ប្រាក់​ឧបត្ថម្ភ​ឧស្ម័ន LPG ដែល​រដ្ឋាភិបាល​ផ្តល់​ឱ្យ​ប្រជាជន​សាមញ្ញ​។ ការ​ទូទាត់​ប្រាក់​ឧបត្ថម្ភ​ធន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​តាម​ធនាគារ​នា​ពេល​បច្ចុប្បន្ន​នេះ​។

៤-) បើកផ្លូវ​ទៅ រក​អភិបាលកិច្ច​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ ចៈ​ជា​ដំណោះស្រាយ​លឿន​ជាង​មុន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ជាង​ចំពោះ​អភិបាលកិច្ច​តាម​បែប​ប្រពៃណី​ការ​គ្រប់គ្រង​អេ​ឡិច​ត្រូ​និ​ចនឹង​ក្លាយជា​លទ្ធផល​ចុង​ក្រោយ​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​។ ចាប់ពី​សំបុត្រ​កំណើត​រហូត​ដល់​សំបុត្រ​មរណភាព​អ្វី​គ្រប់យ៉ាង​អាច​រកបាន​តាម​អុី​ន ធឺ​ណិ​ត – ដូច្នេះ​វា​ងាយស្រួល​សម្រាប់​មនុស្ស​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ដែល​ពួក​គេ​ត្រូវការ​នៅ​ពេល​ធ្វើ​ដំណើរ​ ។ សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ពិតជា​នឹង​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​អភិបាលកិច្ច​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដែល​ការ​ផ្តល់​សេវាកម្ម​របស់​រដ្ឋាភិបាល​ទាំងអស់​នឹង​ត្រូវ​បាន​ធ្វើ​ដោយ​អេ​ឡិច​ត្រូ​និ​ច​ ។

៥-) ការ​បង្កើត​ការងារ​ថ្មី​: សេដ្ឋកិច្ច​ឌី​ជី​ថ​ល​មាន​សក្តានុពល​ជា​ច្រើន​ដើម្បី​លើកកម្ពស់​ឱកាស​ការងារ​នៅ​ក្នុង​ទីផ្សារ​ថ្មី​ៗ​ក៏​ដូច​ជា​បង្កើន​ឱកាស​ការងារ​នៅ​ក្នុង​មុខរបរ​មួយ​ចំនួន​ដែល​មាន​ស្រាប់​នៅ​ក្នុង​រដ្ឋាភិបាល ហើយ​តាម​របៀប​នេះ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​នឹង​ត្រូវ​ថយ
ចុះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ