ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង អ្នកជំនាញ​ស្រុក​ខ្មែរ​ពន្យល់​ហេតុ​អ្វី​យើង​ត្រូវការ 5G​?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​បច្ចេកវិទ្យា​បន្ត​រីក​ចម្រើន ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ប្រើប្រាស់​ទូរស័ព្ទ​និង​អុី​ន​ធឺ​ណិ​ត​កាន់តែ​មាន​ចំនួន​ច្រើន តែ​ការ​ផ្តល់​សេវា​នៅ​មិន​ទាន់​មាន​លក្ខណៈ​ទូលំទូលាយ ហើយ​ការ​ផ្តល់​សេវា​បែប​នេះ​ត្រូវ​បាន​អ្នកជំនាញ​ទទួលស្គាល់​ថា​ការ​ផ្តល់​សេវា​ទូរគមនា​គមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​នៅ​មិន​ទាន់​មានគុណ​ភាពល្អ​ប្រសើរ​នៅ ឡើយ​នោះ​ទេ ខណៈ​ដែល​កម្ពុជា​បង្ហាញ​បំណង​ចង់​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា 5G…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​បច្ចេកវិទ្យា​បន្ត​រីក​ចម្រើន ប្រជាពលរដ្ឋ​កម្ពុជា​មានការ​ប្រើប្រាស់​ទូរស័ព្ទ​និង​អុី​ន​ធឺ​ណិ​ត​កាន់តែ​មាន​ចំនួន​ច្រើន តែ​ការ​ផ្តល់​សេវា​នៅ​មិន​ទាន់​មាន​លក្ខណៈ​ទូលំទូលាយ ហើយ​ការ​ផ្តល់​សេវា​បែប​នេះ​ត្រូវ​បាន​អ្នកជំនាញ​ទទួលស្គាល់​ថា​ការ​ផ្តល់​សេវា​ទូរគមនា​គមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​នៅ​មិន​ទាន់​មានគុណ​ភាពល្អ​ប្រសើរ​នៅ ឡើយ​នោះ​ទេ ខណៈ​ដែល​កម្ពុជា​បង្ហាញ​បំណង​ចង់​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា 5G ។

លោក អុឹ​ម វុ​ត្ថា អ្នកជំនាញ​និង​ជា​អ្នក នាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​លើក​ឡើង​ថា «​តើ​យើង​គួរ​បង្កើត​ឱ្យ​មាន​បណ្តាញ​បច្ចេកវិទ្យា 5G នៅ​កម្ពុជា​ឬទេ? ទន្ទឹម​នឹង​យើង​ពិនិត្យ​ឃើញ គុណភាព​សេវា​នៅ​ក្នុង​បណ្តាញ​បច្ចេកវិទ្យា​ជំនាន់​ទី 2G, 3G, 4G-LTE នៅ​តែ​មាន​បញ្ហា​ចោទ និង​ជា​ក្តី​មិន​សប្បាយចិត្ត​របស់​បងប្អូន​អ្នក​ប្រើប្រាស់​នៅឡើយ?

លោក អុឹ​ម វុ​ត្ថា មាន​ប្រសាសន៍​ថា «​ខ្ញុំ​ទទួលស្គាល់​ថា ការ​ផ្តល់​សេវា​ទូរគមនាគមន៍​ពី​បងប្អូន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ នៅ​កម្ពុជា​យើង​មិន​ទាន់​មានគុណ​ភាព​សេវា​ល្អ​ប្រសើរ និង​តំបន់​គ្របដណ្តប់​សេវា​នៅ​មា​នក​ម្រឹត​នៅឡើយ មិន​ដូច​ប្រទេស​គេ​ក្តី តែ​វា​ក៏​អាច​ប្រើប្រាស់ មានគុណ​ភាពសមរម្យ និង​តម្លៃ​ថោក ដែល​អាច​ធ្វើ​ឱ្យ​បងប្អូន​ប្រជារាស្ត្រ​យើង​អាច​ខ្វះ​សេវា​នេះ​មិន​បាន​ឡើយ​ ។

កម្ពុជា​មាន​បំណង​ចង់​សាកល្បង និង​ឈាន​ទៅ​រក​ការ​ដាក់​ឱ្យ​ដំណើរ​បណ្តាញ​បច្ចេក​វិទ្យា 5G នៅ​ក្នុងឆ្នាំនេះ ឬ​ឆ្នាំ​ក្រោយ​នេះ ទន្ទឹម​នឹង​ការ​ប្រើប្រាស់​មិន​ទាន់​អស់​លទ្ធភាព​នូវ​បណ្តាញ 4G នៅឡើយ​ក្តី​ ។ ប៉ុន្តែ​ហេតុ​អ្វី​បានជា​យើង​ត្រូវការ 5G​?​ ។ លោក​បញ្ជាក់​ថា «មូលហេតុ​ដោយសារ​៖

​ក​-) ចង់​ផ្តល់​ជម្រើស​ឱ្យ​បាន​ច្រើន​ជូន​អ្នក​ប្រើ ប្រាស់​សេវា ប៉ុន្តែ 2G, 3G, 4G នៅ​តែ​ជា​ជម្រើស​នៃ​ការ​ប្រើប្រាស់​របស់​អ្នក​ប្រើប្រាស់​តាម​តម្រូវការ​ ។

ខ​-) អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ នៃ​រាជរដ្ឋាភិបាល ក្នុង​គោលដៅ​បង្កើត​សម័យ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​មួយ​នៅ​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅ​ឧស្សាហកម្ម​ជំនាន់​ទី ៤ ព្រោះថា​ក្រៅពី​ការ​ផ្តល់​នូវ​បណ្តាញ​អុី​នធឺ​ណិ​ត​ល្បឿន​លឿន ជា​ហ្ស៊ី​ហ្គា​ប៊ីត​អុី​ន​ធឺ​ណិ​ត ដែល​បណ្តាញ 4G អាច​ផ្តល់​តែត្រឹម មី​ហ្គា​ប៊ីត អុី​ន​ធឺ​ណិ​ត (1Gbps = 1000Mbps) នោះ​បណ្តាញ 5G​វា​មាន​តួនាទី​សំខាន់​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ល្បឿន​លឿន​បំផុត​នៅ​ក្នុង​កា​រត​ភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល ឬ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល របស់​ប្រទេស​និ​មួយ​ៗ លើ​សកលលោក មិន​ថា​តែ​កម្ពុជា​ទេ​»​។

សូម​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន Huawei បាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​នទី ៥ ឬ​ហៅ​ថា​ការ​ចុះ​កិច្ចព្រមព្រៀង​គ្នា ក្នុង​ការ​នាំ​យក​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត 5G ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ទីក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​ទី ២៨ ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ ដែល​ប្រែក្លាយ​កម្ពុជា​ទៅ​ជា ប្រទេស​ទី​១ នៅ​ក្នុង​តំបន់​អាស៊ាន ដែល​ប្រើប្រាស់​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត 5G នេះ​ ។

នា​ពេល​ចុះហត្ថលេខា​នោះ លោក LiJinge ប្រធាន​ក្រុមហ៊ុន Huawei បាន​និយាយ​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​មួយ​ហើយ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​ទៅ​លើ​បច្ចេកវិទ្យា​ថ្មី 5G​។ លោក​ថា វិស័យ​ឌី​ជី​ថ​ល​នេះ គឺ​ពិតជា​អាច​ជួយ​ដល់​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា​។ បើ​តាម​លោក វ៉ៃ តា​វ ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ពង្រឹង​វិស័យ​ឌី​ជី​ថ​ល​នេះ​ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែល​បាន​ធ្វើ​ជា​អធិបតីភាព​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​ក្រុមហ៊ុន Huawei នា​ពេល​នោះ​បាន​លើក​ឡើង​ថា ប្រសិនបើ​ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​អុ​ី​ន​ធឺ​ណិ​ត 5G នេះ​គឺ​ពិតជា​ល្អ​បំផុត ព្រោះ​អុី​ន​ធឺ​ណិ​ត​ដើរ​លឿន​ ។ ហ្វេ​ស​ប៊ុ​ក​ប្រមុខ​រដ្ឋាភិបាល បាន​សរសេរ​ដូច្នេះ​ថា​៖ «​សម្ដេច​ចង់​ឲ្យ​ក្រុមហ៊ុន huawei ជួយ​កសាង​សមត្ថភាព​ជា​ពិសេស​ទៅ​វិស័យ​បច្ចេកវិទ្យា បង្កើន​សេវា​ល្បឿន​លឿន​»​។

ក៏​ប៉ុន្តែ​អតិថិជន​ដែល​បាន​នឹង​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ជំនា​នទី ៤ (4G) បាន​ត្អូញត្អែរ​ថា ការ​ផ្តល់​សេវា​ត្រឹម​ជំនាន់​ទី​៤ គឺ​មាន​បញ្ហា​យ៉ាប់​ខ្លាំង ដូច្នេះ​ពួក​គាត់​សង្ឃឹមថា​អ្នក​ផ្តល់​សេវា​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ជាមួយនឹង​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​នទី ៥ (5G) ។

ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥ (5G) នេះ​ផង​ដែរ កាលពី​ថ្ងៃ​ទី​០៦ ខែឧសភា​លោក សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ «​កិច្ចប្រជុំ​ស្តី​ពី 5G & Fintech ប្រចាំឆ្នាំ​២០១៩» ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​អន្តរក្រសួង ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ ក្រុមហ៊ុន​ផ្តល់​សេវា​អុី​ន​ធឺ​ណិ​ត ក្រុមហ៊ុន​លក់​ឧបករណ៍​និង​ផ្តល់​ដំណោះស្រាយ ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​ប្រមាណ​ជាង​១០០​នាក់​។ សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​កិច្ចប្រជុំ​ស្តី​ពី 5G & Fintech ប្រចាំឆ្នាំ​២០១៩​។

ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ លោក សុខ ពុទ្ធិ​វុ​ធ បាន​មាន​ប្រសាសន៍​ថា «​ដូច​បណ្តា​សេវា​រដ្ឋាភិបាល និង​សេវា​ឯកជន​ជា​ច្រើន បាន​ប្រើប្រាស់​ការ​ទូទាត់​ការ​ចំណាយ និង​ដំណើរការ​ទិន្ន​ន័យ​តាម​អន​ឡាញ​ ។

ប្រទេស​កម្ពុជា ក៏​បាន​ផ្លាស់​ប្តូរ​ជា​បន្ទាន់​ទៅ​ក្នុង​ទីផ្សារ​អ្នកមាន​សម្រាប់​បណ្តាញ​ទូរគមនាគមន៍​ជំនាន់​ទី​៥ (5G) ព្រោះ 5G នឹង​ក្លាយជា​មជ្ឈមណ្ឌល​ដ៏​ធំ​ទូលាយ នៃ​អនាគត​ទីក្រុង​ឆ្លាត​វៃ ពោរពេញ​ទៅ​ដោយ​លំនៅ​ដ្ឋា​ន និង​ការិយាល័យ​ឆ្លាត​វៃ ដែល​ត្រូវ​បាន​ត​ភ្ជាប់​ជាមួយនឹង​ឧបករណ៍​អុី​ន​ធឺ​ណិ​ត​ ។

លោក បាន​បន្ត​ទៀត​ថា យោង​តាម​ស្មារតី​នេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន Huawei បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តី​ពី ការ​ដាក់​ឱ្យ​ប្រើប្រាស់​មុនគេ​រួម​គ្នា​នូវ​បច្ចេក វិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥ (5G) នៅ​ពេល​ថ្មី​ៗ​នេះ ហើយ​ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​១ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ 5G មុនគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ