ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បង្កើន​ការ​គាបសង្កត់​លើ​អុី​រ៉​ង់​ដែល​ដាក់​ឱសានវាទ​មួយ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុីរ៉​ង់ ៖ មួយ​ឆ្នាំ​ក្រោយ​ចាក​ចេញពី​កិច្ចព្រមព្រៀង ស្ដី​ពី​នុយក្លេអ៊ែរ​អុី​រ៉​ង់ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាន់​យក​ការ​គាបសង្កត់​កាន់តែ​ខ្លាំង​ប្រឆាំង​ប្រទេស​នោះ ដោយ​គ្មាន​ទិស​ដៅ​ច្បាស់លាស់ ប៉ុន្តែ​បង្កើន​ភាព​តានតឹង​ដែល​អាច​ឈាន​ទៅ​រក​ការ​ប៉ះទង្គិច​គ្នា​មួយ​។ លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​នា​ថ្ងៃ​ទី​៨​ឧសភា ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ទៀត…

សហរដ្ឋអាមេរិក​-​អុីរ៉​ង់ ៖ មួយ​ឆ្នាំ​ក្រោយ​ចាក​ចេញពី​កិច្ចព្រមព្រៀង ស្ដី​ពី​នុយក្លេអ៊ែរ​អុី​រ៉​ង់ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាន់​យក​ការ​គាបសង្កត់​កាន់តែ​ខ្លាំង​ប្រឆាំង​ប្រទេស​នោះ ដោយ​គ្មាន​ទិស​ដៅ​ច្បាស់លាស់ ប៉ុន្តែ​បង្កើន​ភាព​តានតឹង​ដែល​អាច​ឈាន​ទៅ​រក​ការ​ប៉ះទង្គិច​គ្នា​មួយ​។

លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​នា​ថ្ងៃ​ទី​៨​ឧសភា ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ទៀត ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់ ដោយ​លើក​នេះ​សំដៅលើ​ផ្នែក​លោហធាតុ​ឧស្សាហកម្ម ហើយ​ស្វែងរក​កាត់​បន្ថយ​ថែម​ទៀត​ចំណូល​នានា​របស់​ ​អុី​រ៉​ង់ ​។ ក្រិ​ត្យ​មួយ​របស់​ប្រធានាធិបតី បាន​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ចេញ​រ៉ែ​ដែក ដែកថែប អា​លុយ​មី​នី​ញ៉ូ​ម​និង​ស្ពាន់​ដែល​តំណាង​ឲ្យ​សរុប​១០%​នៃ​ការ​នាំ​ចេញ​របស់ ​អុី​រ៉​ង់ ។

លោក​TIM MORRISON​ទីប្រឹក្សា​ពិសេស​ប្រធានាធិបតី​ទទួល​បន្ទុក​បញ្ហា​អាវុធ​សម្លាប់​រង្គាល​និង​អាវុធ​ជីវសាស្ត្រ ថ្លែង​នា​ពេល​មុន​នេះ​ថា ក្រុង​វ៉ា​ស៊ិ​ន​តោន​ពុំ​បញ្ចប់​ជាមួយ​បណ្ដា​ទណ្ឌកម្ម​ប្រឆាំង ​អុី​រ៉​ង់ ឡើយ​។
ទណ្ឌកម្ម​ថ្មី​នោះ​កើត​មាន​ខណៈ​ដែល​រដ្ឋអំណាច ​អុី​រ៉​ង់ ប្រកាស​ពី​ការ​សម្រេច​ផ្អាក​ការ​សន្យា​មួយ​ចំនួន លើ​ការ​ត្រួតពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។

អា​ជ្ចា​ធរ​ក្រុង​តេ​ហេ​រ៉​ង់​បាន​ធ្វើការ​សម្រេច​នោះ ក្រោយ​អា​មេ​រិ​ក​អនុវត្ត​ឡើង​វិញ​យន្តការ​នៃ​ការ​ដាក់​ទណ្ឌកម្ម សំដៅ​ជា​ពិសេស​ការ​នាំ​ចេញ​ប្រេងកាត​ ​អុី​រ៉​ង់ ​។ អា​មេ​រិ​ក​ក៏​មាន​បំណង​ផង​ដែរ​ដាក់​ទណ្ឌកម្ម​បណ្ដា​រដ្ឋ​ដែល​នៅ​តែ​បន្ត​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ ​អុី​រ៉​ង់ ។

​អុី​រ៉​ង់ ​កាលពី​ថ្ងៃ​ទី​៨​ឧសភា​បាន​ប្រកាស​ពី​ការ​ដកខ្លួន​ចេញពី​ការ​សន្យា​២ ទាក់ទិន​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​ក៏​ដាក់​ឱសានវាទ ទុក​ពេល​២​ខែ​ដល់​ពួក​អឺរ៉ុប ឲ្យ​ពួក​គេ​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​អាច​ឲ្យ​ខ្លួន​ចាកចេញ ដោយ​ពិតប្រាកដ​ពី​ភាព​ឯកោ បណ្ដាល​មក​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិ​ច្ច​អា​មេ​រិ​ក បើ​ពុំ​ដូច្នោះ​ទេ​ខ្លួន​នឹង​បោះបង់​ចោលការ​សន្យា​ឯទៀត​ៗ​។

ការ​ប្រកាស​នោះ​កើត​មាន​ក្នុង​បរិយាកាស​តានតឹង​ខ្លាំង រវាង ​អុី​រ៉​ង់ ​និង​អា​មេ​រិ​ក​ដែល​ប្រកាស​កាលពី​ថ្ងៃ​ទី​៧​ឧសភា ពី​ការ​បញ្ជូន​កង​នាវា​ផ្ទុក​យន្តហោះ​និង​កង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​B-52 ទៅ​កាន់​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​ជាយថាហេតុ របស់​ ​អុី​រ៉​ង់ ប្រឆាំង​កងទ័ព​អា​មេ​រិក។

​អុី​រ៉​ង់ ចាប់ពី​ពេល​នេះ​តទៅ​ឈប់​កម្រិត​ការ​ផលិត​ទឹកធ្ងន់​និង​ការ​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​វី​យែ​ន​ឆ្នាំ​២០១៥ ដែល​កម្រិត​កម្មវិធី​នុយក្លេអ៊ែរ ​អុី​រ៉​ង់ ​ជា​ថ្នូរ​នឹង​ការ​លុប​ចោល ទណ្ឌ​កម្ម​ប្រឆាំង​ប្រទេស​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ