ក្លិប​ភ្នំពេញ​ក្រោ​ន​ប្រកាស​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​លោក Leonardo ហើយ


រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន កាលពី​ថ្ងៃ​ទី​៦ ខែឧសភា​ឱ្យ​ដឹង​ថា ក្លិប​មួយ​នេះ​បាន​សម្រេចចិត្ត​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​លោក Leonardo Vitorino ហើយ បន្ទាប់​ពី​គ្រូបង្វឹក​រូប​នេះ​ដឹកនាំ​ក្រុម មិន​បាន​ល្អ សម្រាប់​ការ​ប្រកួត​៦​លើក​ដើមរដូវ​កាល​ថ្មី​នៃ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៩​នេះ ។

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ដែល​ជា​អតីត​ជើងឯក​៦​សម័យកាល បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវ​ការ​កាលពី​ព្រឹ​ថ្ងៃ​ទី​៦ ខែឧសភា​ថា ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សូម​ជម្រាប​ដល់​សាធារណជន និង​អ្នកគាំទ្រ​ឱ្យ​បាន​ជ្រាប​ថា ក្លិប​និង​គ្រូបង្វឹក​លោក​Leonardo Vitorino បាន​សម្រេច​ឯកភាព​គ្នា​បញ្ចប់​កុងត្រា​ជា​ផ្លូវការ ក្រោយ​ពី​បាន​ដឹកនាំ​ក្រុម​មក​ដល់​ស​ប្ដា​ហ៍​ទី​៦​នៃ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៩​។

ព័​ត័​មាន​ដ៏​គួ​ឱ្យ​ចាប់អារម្មណ៍​នេះ ដោយសារ​តែ​គេ​មើលឃើញ​ថា ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​រូប​នេះ មិន​អាច​ធ្វើ​ឱ្យ​ក្រុម​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​ទាំង​៦​លើក​។

ម្យ៉ាងវិញទៀត លទ្ធផល​នេះ​ត្រូវ​បាន​បញ្ចប់​ជា​មួយ​នឹង​លទ្ធផល​ឈ្នះ​២​ប្រកួត ចាញ់​៤​ប្រកួត អាច​ចាត់​ទុក​ថា​ជា​លទ្ធផល​ដ៏​អាក្រក់​សម្រាប់​ក្រុម​តោ​កំណាច​ចាស់វស្សា​មួយ​នេះ​ដែល​ពុំ​ធ្លាប់​ជួប​ពី​មុន​មក ជា​ពិសេស​ការ​ប្រកួត​លើក​ចុង​ក្រោយ​បាន​ចាញ់​ក្រុម​ណា​ហ្គា​វើ​ល​៣-០​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​។

គួរ​រំឭក​ថា គ្រូបង្វឹក​លោក Leonado Vitorino ទើបតែ​ចុះ​កុងត្រា​ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​នៅ​ឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ ហើយ​មិន​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា កុងត្រា​នេះ​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ