ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា ៣​ថ្ងៃ​ហើយ​មិន​ទាន់​លើក​វាស់វែង​ទៀត​! ករណី​ឃាត់​រថយន្ត​វេ​អង​ដឹកឈើ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​វេ​អង​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-7586 ដឹកឈើ​អារ​ពេញ​ហៀរ​ចេញ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់​ត្រង់​ចំនុច​ភូមិ​ខ្ជាយ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ និង​បាន​ឲ្យ​កម្លាំង​អាវុធហត្ថ​ខេត្ត​អូស​នាំ​មក​ដាក់​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មេមត់ ដើម្បី​ឆែក​មើល​ថា…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​វេ​អង​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-7586 ដឹកឈើ​អារ​ពេញ​ហៀរ​ចេញ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់​ត្រង់​ចំនុច​ភូមិ​ខ្ជាយ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ និង​បាន​ឲ្យ​កម្លាំង​អាវុធហត្ថ​ខេត្ត​អូស​នាំ​មក​ដាក់​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មេមត់ ដើម្បី​ឆែក​មើល​ថា តើ​ការ​ផ្ទុក​ឈើ​នោះ​លើស​ចំនួន​ប៉ុន្មាន​ម៉ែត្រ​គីប ។

តាម​ប្រភព​ឲ្យ​ដឹង​ថា ឈើ​អារ​ប្រភេទ​លេខ​២ មាន​បរិមាណ​ជាង​១៦​ម៉ែត្រ​គីប ចេញ​ដោយ​លោក​គង់ វិ​រៈ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក ខេត្តមណ្ឌលគិរី ឲ្យ​មក​លោក​ជូ លឹ​ម​ឆេ​ង តំណាង​ក្រុមហ៊ុន​យ៉ា​ន​ចាវ​ខេ​ម​បូ​ឌា​ខូ​អិ​ល​ធី​ឌី ដឹក​តាម​រថយន្ត​វេ​អង​ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-7586 ដោយ​មាន​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បើក​ចេញ​មក​ដល់​ត្រង់​ចំនុច​ភូមិ​ឃុំ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ចំរុះ​ឃាត់​ដោយ​មិន​អនុញ្ញាត​ឲ្យ​តៃកុង​រថយន្ត​បន្ត​ទៅ​មុខ​ទៀត​ទេ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ឧសភា ២០១៩ ។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​ដែល​រថយន្ត​អូស​មក​ដាក់​នៅ​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មេមត់ នៅ​ថ្ងៃ​ទី​៨ ឧសភា គេ​បានឃើញ​ក្រុម​កម្មករ​ជា​ច្រើន​នាក់​ដោយ​រង​ចាំ​លើក​ឈើ​ពីលើ​រថយន្ត​វេ​អង​ទន្លាក់​ចុះ​មក​ដី ដើម្បី​ធ្វើការ​វាស់វែង​ឲ្យ​ដឹង​ពី​បរិមាណ​ពិតប្រាកដ​ដែល​នៅ​ក្នុង​ច្បាប់​មាន​ជាង​១៦​ម៉ែត្រ​គីប​ថា តើ​ក្រោយ​ពី​វាស់វែង​ទាំងអស់​មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រ​គីប ដោយ​មួយ​ថ្ងៃ​ពេញទី​៨ ឧសភា​មិន​បាន​លើក​ទេ​ត្រូវ​បាន​គេ​ថា រង់ចាំ​ថ្នាក់លើ​សម្រេច​សិន ។

មន្ត្រី​សមត្ថកិច្ច​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា រថយន្ត​ដឹកឈើ​ចេញ​មក​ពី​ខេត្តមណ្ឌលគិរី កាត់​តាម​ស្រុក​ស្នួល​ខេត្តក្រចេះ​ចូល​មក​ខេត្ត​ត្បូងឃ្មុំ​មិនមែន​មាន​ខ្សែ​តូចតាច​នោះ​ទេ ។ ឈើ​ដាក់​លើ​រថយន្ត​វេ​អង​នេះ​មាន​បរិមាណ​យ៉ាង​ហោច​ណាស់ ក៏​ជាង​៤០​ម៉ែត្រ​គីប​ដែរ ។

លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រថយន្ត​ដឹកឈើ​ដែល​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ឃាត់ និង​បាន​អូស​មក​ដាក់​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មេមត់ រូប​លោក និង​សុំ​គោលការណ៍​ពី​លោក​បណ្ឌិត ជាម ចន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដើម្បី​សុំ​ឆែកឆេ​លើក​ឈើ ដើម្បី​រាប់​ឲ្យ​ដឹង​ពី​ចំនួន​ម៉ែត្រ​គីប​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា ២០១៩ នូវ​មិន​ទាន់​មាន​របាយការណ៍​ណាមួយ​ពី​រដ្ឋបាល​ព្រៃឈើ​នូវឡើយ ។ ហើយ​ប្រ​សិន​ក្នុង​ករណី​រក​ឃើញ​ដឹកឈើ​លើស​ច្បាប់​នោះ​នឹង​ត្រូវ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ