ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​កសិកម្ម​អំពាវនាវ​ឱ្យ​ប្តូរ​ទម្លាប់​លែងគោ​ក្របី​នៅ​ក្នុង​ព្រៃ មក​ចិញ្ចឹម​តាម​បែប​បច្ចេកទេស

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​អំពាវនាវ​ដល់​កសិករ​ទាំងអស់​ត្រូវ​ប្តូរ​ទម្លាប់​ក្នុង​ការ​យក​សត្វពាហនៈ​ដូច​ជា​គោក្របី​ទៅ​លែង​ចោល​ក្នុង​ព្រៃ ដែល​ងាយ​នឹង​រង​នូវ​ជម្ងឺឆ្លង ម្យ៉ាងវិញទៀត​នា​រដូវក្តៅ​នេះ​សត្វ​គោក្របី​អាច​នឹង​ងាប់​ដោយសារ ខ្វះ​ទឹកជា​ដើម ។ លោក…

ខេត្តព្រះវិហារ ៖ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​អំពាវនាវ​ដល់​កសិករ​ទាំងអស់​ត្រូវ​ប្តូរ​ទម្លាប់​ក្នុង​ការ​យក​សត្វពាហនៈ​ដូច​ជា​គោក្របី​ទៅ​លែង​ចោល​ក្នុង​ព្រៃ ដែល​ងាយ​នឹង​រង​នូវ​ជម្ងឺឆ្លង ម្យ៉ាងវិញទៀត​នា​រដូវក្តៅ​នេះ​សត្វ​គោក្របី​អាច​នឹង​ងាប់​ដោយសារ ខ្វះ​ទឹកជា​ដើម ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា ប្រជា​កសិករ​មួយ​ចំនួន​នៅ​ខេត្តព្រះវិហារ​នៅ​តែ​មាន​ទម្លាប់​ក្នុង​ការ​យក​សត្វពាហនៈ​ដូច​ជា​គោក្របី ទៅ​លែង​ចោល​ឲ្យ​ស៊ី​ស្មៅ​នៅ​ក្នុង​ព្រៃ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិន​មាន​អ្វី​ល្អ​ឡើយ​សម្រាប់ សត្វពាហនៈ​ទាំងនេះ ព្រោះ​វា​អាច​នឹង​កើត​មាន​ជម្ងឺឆ្លង​ជាដើម ហើយ​ម្យ៉ាងវិញទៀត នៅ​រដូវក្តៅ​នេះ សត្វ​គោក្របី​អាច​នឹង​ងាប់​នៅ​ពេល​វា​ចូល​ទៅ​ក្នុង​ព្រៃ ព្រោះ​អាច​នឹង​ខ្វះ​ទឹក​ផឹក​ជាដើម ។

លោក​បន្ត​ថា ដូច្នេះ​ហើយ មន្ទីរ​ជំនាញ​បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​ទាំងអស់​ត្រូវ​បោះបង់​ចោល​នូវ​ទម្លាប់​លែង​សត្វពាហនៈ​ចូល​ក្នុង​ព្រៃ ហើយ​មក​ចិញ្ចឹម​តាម​បែប​បច្ចេកទេស​ដោយ​ឲ្យ​ស្មៅ ឬ​ចំណី និង​ដាក់​ទឹក​ឲ្យ​សត្វ​ទាំងនេះ​ផឹក​ឲ្យ​បាន​គ្រប់គ្រាន់ ចៀសវាង​ការ​ឆ្លង​នូវ​ជម្ងឺ និង​ងាប់​ដោយ​មិនដឹង​មូលហេតុ​នៅ​ក្នុង​ព្រៃ លើស​ពី​នេះ​ទៅ​ទៀត ជួយ​ការពារ​បាន​សត្វ​គោក្របី​របស់​ពួក​គាត់​មិន​ឲ្យ​បាត់បង់ ។

ជាមួយ​គ្នា​នេះ​លោក វេ​ង ហុង​លី​ម ប្រធាន​ការិយាល័យ​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នេះ ក៏​មាន​ករណី​សត្វ​គោ​បាន​ងាប់​នៅ​ក្នុង​ព្រៃ​ក្នុង​រយៈពេល​៤​ទៅ​៥​ថ្ងៃ ហើយ​សត្វ​គោ​ដែល​ងាប់​មួយ​ក្បាល​ស្ថិត​ក្នុងភូមិ​ពោធិ៍ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ តាម​ការ​ពិនិត្យ​របស់​ជំនាញ​បាន​រក​ឃើញ​ថា សត្វ​គោ​ខ្លះ​មាន​ជម្ងឺ​កំពុង​ទទួល​ការ​ព្យាបាល​ពី​ពេទ្យសត្វ ប៉ុន្តែ​ម្ចាស់​គោ​នៅ​តែ​រក្សា​ទម្លាប់​យក​គោ​ទៅ​លែង​ចោល ដែល​ធ្វើ​ឲ្យ​សត្វ​គោ​នោះ​ងាប់ ។

លោក​បន្ត​ទៀត​ថា ប្រសិនបើ​កសិករ​ណា​ដែល​មាន​សត្វ​គោក្របី ដែល​មាន​ជម្ងឺ ឬ​មាន អាកា​រៈ​មិន​ស្រួល ត្រូវ​ទាក់ទង​ទៅ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ជា​បន្ទាន់ ព្រោះ​បច្ចុប្បន្ន​នេះ មន្ត្រី​ជំនាញ បាន​ចែក​ជូន​នូវ​ថ្នាំ​ចាក់​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ដើម្បី​ចាក់​ឲ្យ​សត្វ​គោក្របី​របស់​ប្រជា កសិករ​ទាំងអស់​ដែល​មាន​ជម្ងឺ​ឱ្យ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ