ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មកស្តាប់​លោកអភិបាលខេត្ត​និយាយ​ពីរឿង​ដី​«ភ្នំ​ដោះ​ក្រមុំ»​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ​ បាន​សាទរ​ជា​ខ្លាំងចំពោះ​ចំណាត់ការ​របស់​​អាជ្ញា​ធរ​ខេត្តមណ្ឌលគិរី ដែលបានសហការ​ជាមួយ​ក្រសួង​វប្ប​ធ​ម៌ និង​ក្រសួង​ដែនដីចុះ​កំណត់​បោះបង្គោល​ព្រំ​ដី​មជ្ឈមណ្ឌល​វប្ប​ធ​ម៌ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ កាលពី​​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា នេះ ​។…

ខេត្តមណ្ឌលគិរី ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ​ បាន​សាទរ​ជា​ខ្លាំងចំពោះ​ចំណាត់ការ​
របស់​​អាជ្ញា​ធរ​ខេត្តមណ្ឌលគិរី ដែលបានសហការ​ជាមួយ​ក្រសួង​វប្ប​ធ​ម៌ និង​ក្រសួង​ដែនដីចុះ​កំណត់​បោះ
បង្គោល​ព្រំ​ដី​មជ្ឈមណ្ឌល​វប្ប​ធ​ម៌ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ កាលពី​​ព្រឹក​ថ្ងៃ​ទី​០៩ ឧសភា នេះ ​។ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ថា ដី​ភ្នំ​ដោះ​ក្រមុំ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៤ ដើម្បី​​ទុកជា​សម្បត្តិ​សាធារណៈ តែ​ដោយ​កាល​ណោះ ​ដី​នៅ​តំបន់​នេះ​ មិន​ទាន់​មានការ​បោះ​កំណត់​ព្រំឱ្យ​បាន​ត្រឹមត្រូវ ដូច្នេះ​ហើយ​ក៏​មាន​សកម្មភាព​លួច​ទន្ទ្រាន​ដី​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តាម​ចង្កេះភ្នំ ​។

លោក​អភិបាលខេត្ត​បន្ត​ថា រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​នាម​អាជ្ញាធរ​ខេត្ត ​លោក​បាន​ដាក់​ចេញ​វិធានការ​តឹងរឹង ទប់​ស្តា​ត់​ការ​រំលោភ​បំពាន​ពី​ជន​ខិលខូច និង​ចាត់វិធានការ​ទៅ​តាម​ច្បាប់ ​ដើម្បី​ថែរក្សា​ដី​នៅ​តំបន់​នេះ​ទុក​ទៅ​ថ្ងៃក្រោយ​ ។​

ហើយ​នៅ​ពេល​នេះ ​ដោយ​មាន​ក្រុមការងារ​ចម្រុះ ​លោក​អភិបាលខេត្ត​ជឿជាក់​ថា អ្វី​ៗ​ទាំងអស់​ទា ំង​ការ​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ ការ​ដោះស្រាយ​នឹង​អាច​ចប់​សព្វគ្រប់ ព្រោះ​ក្រុម​ការងារ​បាន​ឯកភាព​គ្នា​ឈរ​លើ​គោល​ការ​ណ៍ ​«​ទប់ស្កាត់ ការពារ និងថែរក្សា​» ​ដី​នេះ​ឱ្យគង់វង្ស​យូរអង្វែង មិន​អនុញ្ញាតឱ្យ​​បុគ្គល​ណា​ម្នាក់​កាន់កាប់​ជាក​ម្មសិទ្ធិឯកជន​ដាច់ខាត ​។

លោក ថៃ ន​រក្ស​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្ប​ធ​ម៍ និងវិចិត្រ សិ​ល្បះ បាន​ថ្លែង​ថា បេស​កម្ម​របស់​គណៈ​កម្ម​ធិ​ការ​ចម្រុះ​នា​ពេល​នេះ ​គឺជា​សញ្ញា​វិជ្ជមាន​ដ៏​ប្រសើរ​ ព្រោះ​បញ្ហា​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​នេះ បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។​

លោក​ថា ការ​សម្រេច​រួម​គ្នា​ក្នុង​ការ​ចុះ​បោះបង្គោល​កំណត់​ព្រំ​ដី​នេះ នឹង​ព​ន្លឿ​ន​ដល់​ការងារ​ជំនាញ​វប្ប​ធ​ម៏ ដើម្បី​ធ្វើ​របាយ​ការ​ណ៍ជាក់ស្តែង​ដាក់​ជូន​សម្តេច​តេ​ជោ ដែល​កន្លង​មក​សម្តេច​បាន​ជម្រុញ​ឲ្យ​ស្ថាប័ន​ជំនាញ​ពាក់​ព័​ន្ឋ​ដោះស្រាយ​បញ្ហា​នៅ​ទី​នេះ​ឲ្យ​បាន​ចប់​ឆាប់​ៗ ជៀសវាង​ការ​ទន្ទ្រាន​ដោយ​ខុសច្បាប់​បន្ត​ទៀត​ ។


អត្ថបទសរសេរ ដោយ