ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៣​នាក់ និង​របួសធ្ងន់​ស្រាល​៨​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩​កើតឡើង​៨​លើក​(​យប់​២​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៧​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​១​នាក់ ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា :​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩​កើតឡើង​៨​លើក​(​យប់​២​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៧​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​១​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធ​ិ២​លើក​ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​,​ប្រជែង​១​លើក ។​សរុប​ស្លាប់​៣​នាក់​:​ម៉ូតូ​១​នាក់​(​ពាក់មួក​) រថយន្ត​តូច​១​នាក់ ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​១​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​បុក​របាំង​ថ្ម​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៣​គ្រឿង​នោះ​មាន : ម៉ូតូ​៧​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង ។ យាន​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​,​ផ្លូវ​ខេត្ត​៦​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន :​ខេត្តសៀមរាប​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​កំពង់​ឆ្នាំ​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់​និង​រាជធានី​ភ្នំពេញ​៣​លើក​ស្លាប់​១​នាក់​របួស​៣​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៤២៨​គ្រឿង​(​ម៉ូតូ​៦០%) មធ្យោបាយ​ល្មើស​៨៦៨​គ្រឿង​(៧៥%) អប់រំ​២៩០​គ្រឿង​(​ម៉ូតូ​៣៤%) មធ្យោបាយ​ពិន័យ​៥៧៨​គ្រឿង​
(​ម៉ូតូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩​ បាន​ចុះ​អនុវត្ត​៧៨​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៦៥៧​គ្រឿង អប់រំ​១៨៥​គ្រឿង ពិន័យ​ចំនួន​សរុប​៤៦៣​គ្រឿង (​មួក​៣១៨​គ្រឿង កញ្ចក់​១០៣​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៤២​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ