ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​ទៅ​រក​ទិញ​ម្ហូប​មួយ​ភ្លែត ស្រាប់តែ​ចៅ​រត់​មក​ប្រាប់​ថា​…​ឮ​ហើយ​ស្លុតចិត្ត

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ពេល​ដែល​ស្ត្រី​ជា​ម្តាយ​ដើរទៅ​រក​ទិញ​ម្ហូប​មួយ​ភ្លែត ស្រាប់តែ​បុរស​ជា​កូន​បាន​ចងក​សម្លាប់​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ស្វាយ​កាល់ ឃុំ​កកោះ…

ខេត្តកំពង់ធំ ៖ ពេល​ដែល​ស្ត្រី​ជា​ម្តាយ​ដើរទៅ​រក​ទិញ​ម្ហូប​មួយ​ភ្លែត ស្រាប់តែ​បុរស​ជា​កូន​បាន​ចងក​សម្លាប់​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។
សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ស្រ៊ុ​ន កន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​សន គុណ ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា កន្លង​មក​កូន​របស់​គាត់​មាន​ជំងឺសរសៃប្រសាទ (​សតិ​មិនសូវ​គ្រប់​) អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ នៅ​ប៉ុន្មាន​ខែ​កន្លង​មកនេះ កូនប្រុស​របស់​គាត់​ចេះ​តែ​រក​ចងក​សម្លាប់​ខ្លូ​ន តែ​ត្រូវ​បាន​គាត់​ជា​ម្តាយ​មើលថែ​មិនសូវ​ហ៊ាន​ទៅ​ណា​ឆ្ងាយ​ចោល​កូន​ទេ ។

ស្ត្រី​ដដែល​បាន​បន្ត​ចា លុះ​នៅ​ថ្ងៃ​កើតហេតុ គាត់​ក៏​បាន​ឆ្លៀត​ទៅ​ផ្សារ​ដែល​នៅ​ជិត​នោះ ដើម្បី រក​ទិញ​ម្ហូប​មួយ​ភ្លែត ស្រាប់តែ​ចៅប្រុស​របស់​គាត់​ឈ្មោះ សុខ ហេង អាយុ​១១​ឆ្នាំ បានរ​ត់ទៅ​ប្រាប់​គាត់​ថា «​យាយ​ៗ ពូ​ចងក​នៅ​ក្រោមផ្ទះ​ស្លាប់​បាត់​ហើយ​» ។ ឮ​ដូច្នេះ​គាត់​ក៏​ប្រញាប់​ទៅ​ផ្ទះ លុះ​ពេល​ដល់​ក៏​ប្រទះ​ឃើញ​កូន​របស់​គាត់​យកខ្សែអង្រឹងចងក​ក្រោមផ្ទះ ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ជិតខាង​នាំ​គ្នា​មក​មើល ហើយ​ក៏​ស្រាយ​ខ្សែចំណង​យក​កូន​របស់​គាត់​ដាក់ លើ​គ្រែ​ដើម្បី​ជួយ​សង្គ្រោះដែរ​ តែ​កូនប្រុស​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​មក​ពិនិត្យ​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​ក៏​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល និង​មេ​ភូមិ​ចុះ​មក​ដល់ទី​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​សព​ហើយ​រក​ឃើញ​នៅ​លើ​.​ក​ជន​រង​គ្រោះ​មាន​ស្នាម​ពណ៌​ក្រ​ម៉ៅ​ចាប់ពី​ផ្នែក​ខាង​មុខ​បញ្ឆិត​ទៅ​ក្រោយ​ព័ទ្ធ​ជុំវិញ​.​ក​មាន​ទំហំ​១​សង្ទីម៉ែត្រ ចំណែក​នៅ​លើ​ខ្លួន​សព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ទើប​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចង​.​ក​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ