ពុល​ឡាន អ្វី​គួរ​ធ្វើ និង​អ្វី​មិន​គួរ​ធ្វើ?


ការ​ពុល​ឡាន កើតឡើង​នៅ​ពេល​ដែល​ខួរក្បាល​ទទួល​នូវ​ព័ត៌មាន​ដែល​ប៉ះពាល់​ផ្នែក​នៃ​ការ​ដឹង​ពី​ចលនា​រាង​កាយ ដូច​ជា​នៅ​ក្នុង​ត្រចៀក ភ្នែក និង​សរសៃប្រសាទ​នៅ​លើ​អវយវៈ ។ មិន​មាន​ភាព​ច្បាស់លាស់​ទេ​ដែល​ថា ហេតុ​អ្វី​បានជា​ការ​ពុល​ឡាន​ប៉ះពាល់​ដល់​កុមារ​មួយ​ចំនួន​ច្រើន​ជាង​កុមារ​ដទៃ ។ ខណៈ​ដែល​បញ្ហា​នេះ​ហាក់ដូចជា​មិន​ប៉ះពាល់​ដល់​ទារក និង​កុមារ​តូច​ៗ​ភាគច្រើន កុមារ​ដែល​មាន​អាយុ​ពី ២ ទៅ ១២ ឆ្នាំ គឺ​ងាយ​នឹង​ពុល​ឡាន​ជាង ។ ដើម្បី​ប​ងា្ក​ការ​ពុល​ឡាន​នៅ​លើ​កុមារ អ្នក​អាច​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

១- លើកទឹកចិត្ត​ឲ្យ​កូន​របស់​អ្នក​មើលទៅ អ្វី​ៗ​ដែល​នៅ​ខាងក្រៅ​រថយន្ត​ជា​ជាង​ការ​ផ្តោត​អាន​សៀវភៅ លេង​ហ្គេ​ម ឬ​មើល​ភាពយន្ត ។

២-ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួលទាន​អាហារ​មុន​ពេល​ធ្វើ​ដំណើរ​៖ មិន​ឲ្យ​ញ៉ាំ​អាហារ​ដែល​ហឹរ មាន​ជាតិ​ខ្លាញ់​ច្រើន ឬ​ញ៉ាំ​ច្រើន​ពេក​មុន​ពេល ឬ​អំឡុង​ពេល​ធ្វើ​ដំណើរ ។ ប្រសិនបើ​ការ​ធ្វើ​ដំណើរ​មាន​រយៈពេល​ខ្លី សូមកុំ​ទាន់​ឲ្យ​គេ​ញ៉ាំ​អ្វី​ឡើយ​។ ប្រសិនបើ​ការ​ធ្វើ​ដំណើរ​មាន​រយៈពេល​យូរ ឬ​កូន​របស់​អ្នក​ត្រូវការ​ញ៉ាំ សូម​ឲ្យ​គេ​ញ៉ាំ​អាហារ​សម្រន់​តែ​បន្តិច​ប​ន្ទួ​ច​មុន​ពេល​ចេញដំណើរ ។

៣-ផ្តល់​ខ្យល់អាកាស​ឲ្យ​បាន​គ្រប់គ្រាន់​៖ ខ្យល់អាកាស​គ្រប់គ្រាន់​អាច​ជួយ​ការពារ​មិន​ឲ្យ​ពុល​ឡាន​បាន ។ ព្យាយាម​រក្សា​មិន​ឲ្យ​មាន​ក្លិន​មិនល្អ​ក្នុង​រថយន្ត ។

៤-​ប្រសិនបើ​កូន​របស់​អ្នក​ងាយ​នឹង​ពុល​ឡាន សូម​ព្យាយាម​បង្វែរ​អារ​ម្មរណ៍៍​របស់​គេ​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ដោយ​ការ​ជជែក​គ្នា ស្តាប់​តន្ត្រី ឬ​ច្រៀង​ចម្រៀង​ជាដើម ។

៥-ប្រើ​ថ្នាំ​៖ ប្រសិនបើ​កូន​របស់​អ្នកមាន​អាយុ​លើស​ពី ២ ឆ្នាំ ហើយ​អ្នក​គ្រោង​នឹង​ធ្វើ​ដំណើរ​ដ៏​យូរ​មួយ សូម​សួរ​គ្រូពេទ្យ​អំពី​ថ្នាំ​ដែល​អា​ចប​ងា្ករ​ការ​ពុល​ឡាន​បាន (​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ