ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ​ន ស្រី​ខួច ចូល​ចិត្ត​ភាព​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ ជា​ជាង​ការ​កែ​សម្ផស្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​នាង ផ​ន ស្រី​ខួច បាន​អះអាង​ថា ភាព​ស្រស់​ស្អាត​របស់​មនុស្ស​ស្រី គឺជា​ការ​ជ្រើសរើស​តាម​របៀប​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់​នាង​ភាព​ស្រស់​ស្អាត គឺ​នាង​ចូល​ចិត្ត​តាម​បែប​ធម្មជាតិ​ដែល​ចេញពី​ក្នុង និង​ក្រៅ​នៃ​រូបរាង​កាយ ជា​ជាង​ការ​កែ​សម្រស់​។…

តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​នាង ផ​ន ស្រី​ខួច បាន​អះអាង​ថា ភាព​ស្រស់​ស្អាត​របស់​មនុស្ស​ស្រី គឺជា​ការ​ជ្រើសរើស​តាម​របៀប​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់​នាង​ភាព​ស្រស់​ស្អាត គឺ​នាង​ចូល​ចិត្ត​តាម​បែប​ធម្មជាតិ​ដែល​ចេញពី​ក្នុង និង​ក្រៅ​នៃ​រូបរាង​កាយ ជា​ជាង​ការ​កែ​សម្រស់​។

ការ​អះអាង​របស់​តារា​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ទស្ស​និក​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​រូប​នាង​ដែល​បាន​ប្រែក្លាយ​រូប​សម្រស់​ស្រស់​ស្អាត​ជាង​មុន ដែល​បញ្ហា​នេះ​ទំនងជា​នាង​លួច​ទៅ​កែស​ម្ជ​ស្សណា​មួយ ក្នុង​នាម​ជាតា​រា​ដែល​ភាគច្រើន​គឺ​តែងតែ​ធ្វើ​បែប​នេះ​ដូច​គ្នា​។

យ៉ាងណា​ក៏​ដោយ ការ​យល់​ឃើញ​ពី​សំណាក់​ទស្ស​និក​នា​ពេល​នេះ ផ​ន ស្រី​ខួច ហាក់​មិន​បាន​ធ្វើការ​ជំទាស់​ណាមួយ​ឡើយ ខណៈ​ពេល​ដែល​នាង​ត្រឹមតែ​បញ្ជាក់​ថា មិន​ថា​ជា​អ្នកសិល្បៈ ឬ​ក៏​អ្នក​រកស៊ី​អី​ទេ ឲ្យ​តែ​យើង​ចេះ​ថែ​យើង​ក៏​ទទួល​បាន​នូវ​ភាព​ស្រស់​ស្អាត​ដូច​គ្នា​ណា យើង​អាច​ជ្រើសរើស​ភាព​ស្រស់​ស្អាត​តាម​របៀប​នឹង​វិធី​រៀង​ៗ​ខ្លួន ហើយ​អ្វី​ដែល​សំខាន់​បំផុត​សំរាប​ខ្ញុំ គឺ​សុខភាព​ជា​ចំបង​នឹង​ភាព​ស្រស់​ស្អាត​ពី​ក្នុង​រាង​កាយ​នឹង​ខាងក្រៅ​តាម​បែប​ធម្មជាតិ​។

តាម​រយៈ​ការ​បញ្ជាក់​ខាងលើ​នេះ​ប្រាកដ​ណាស់ ផ​ន ស្រី​ខួច អាច​នឹង​ចូល​ចិត្ត​សម្រស់​តាម​បែប​ធម្មជាតិ ជា​ជាង​ការ​កែស​ម្ជ​ស្ស ស្ទើរ​ពេញ​រាង​កាយ ដូចដែល​តារា​ជា​ច្រើន​បាន​ធ្វើ បើ​ទោះបីជា​តារា​ដែល​មាន​កេរ​ឈ្មោះ​បោះ​សម្លេង​គួរសម​នៅ​ក្នុង​វិ​ថី​សិល្បៈ​នេះ​ក៏​ដោយ​។ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​នាង ផ​ន ស្រី​ខួច ត្រូវ​បាន​គេ​មើលឃើញ​ថា រូប​សម្រស់​របស់​នាង​មាន​ភាព​ស្រស់​ស្អាត​ជាង​មុន​ច្រើន​នៅ​ក្នុង​រយៈ​ការ​ចុង​ក្រោយ​នេះ ពោល​គឺ​ចាប់តាំងពី​នាង​បាន​សាង​កេរ​ឈ្មោះ​នៅ​ក្នុង​ទ្រនំ​ហង្ស​មាស ក្រោយ​ចាក​ចេញពី​ផលិតកម្ម​រ៉ុ​ក​។

បើ​ទោះបីជា​ជ្រក​នៅ​ក្នុង​ផលិត​ថ្មី​នេះ​នាង​ហាក់​មិនសូវ​មាន​បទ​ចម្រៀង​ចេញ​ច្រើន និង​មិនសូវ​ផ្ទុះ​នៅ​លើ​ទីផ្សារ​ចម្រៀង​ក៏​ដោយ ប៉ុន្តែ​ផលិតកម្ម​ហង្ស​មាស​នៅ តែ​លើក​ស្ទួយ​ដល់​តារាចម្រៀង​រូប​នេះ​ជា​បន្តបន្ទាប់ ដោយ​ផ្ទល់​ឱកាស​ឲ្យ​នាង​បាន​ចេញ​ច្រៀង​តាម​ឆាក​តន្ត្រី​នានា​ស្ទើរ​មិន​ដាច់​សូរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ