ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ និង​លោក​ជំទាវ​បង្ហាញ​ជីវិត​សាមញ្ញ​នៅ​ចំការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​ភាព​សាមញ្ញ​នៃ​ការ​ហូប​ផ្លៃ​ឪឡឹក​ជាមួយ​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន នៅ​ចំការ​មួយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​ភាព​សាមញ្ញ​នៃ​ការ​ហូប​ផ្លៃ​ឪឡឹក​ជាមួយ​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន នៅ​ចំការ​មួយ ។ សម្តេច តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៩ ឧសភា យ៉ាង​ដូច្នេះ​ថា ម្សិលមិញ​ខ្ញុំ​បាន​បង្ហាញ​រូបថត​ដែល​ខ្ញុំ​ប្រើ​ដៃ​ពុះ​ផ្លែ​ឪឡឹក​ដែល​ធ្វើ​អោយ​បងប្អូន​មួយ​ចំនួន​គិត​ស្មានថា កម្លាំង​ដៃ​ខ្ញុំ​ខ្លាំង​អាច​វាយ​បំបែក​ផ្លែ​ឪឡឹក​អោយ​ភរិយា​ខ្ញុំ​ទទួលទាន​បាន ។

សម្តេច​បាន​បង្ហោះ​អម​ជាមួយ​វី​ដេ​អូ និង​រូប​សន្លឹក​ជា​ច្រើន​ជាមួយ​ភរិយា ដោយ​លើក​ឡើង ទៀត ថា ការ​ពិត​អ្នក​បំបែក​ផ្លែ​ឪឡឹក គឺ​ភរិយា​ខ្ញុំ​ទៅ​វិញ​ទេ ។ សូម​មើល​ក្នុង​វី​ដេ​អូ​នេះ និង​ដឹង​ពី របៀប​បំបែក​ផ្លែ​ឪឡឹក​ដែល​ភរិយា​ខ្ញុំ​បាន​ធ្វើ​ក្រោយ​ពេល​ខ្ញុំ​វាយ​នឹង​ដៃ​មិន​បែក ។ សម្តេច​បន្ត​ថា ថ្ងៃនេះ​ខ្ញុំ​ដើរ​ហាត់ប្រាណ​ជាមួយនឹង​ការ​មើល​ផលដំណាំ​ក៏​បាន​ជួប​ភរិយា​ខ្ញុំ​ដើរ​ហាត់ប្រាណ​នៅ​ចំការពោត​ទៀត ។ នេះ​ពិតជា​គូរ​ព្រេង​មិន​ព្រាត់​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ